អាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹង​ជំនី​តាម​តំបន់​សំខាន់​ៗ​ក្នុង​មូលដ្ឋាន​ ដើម្បីរំដោះការជន់លិច

2026/09/26 02:47:42 pm        139

ស្របពេលដែលរដូវភ្លៀងបន្តធ្លាក់ តំបន់ងាយរងគ្រោះដោយការជន់លិចមួយចំនួន ក្នុង​ភូមិ​សាស្ត្រ​រា​ជ​ធានី​ភ្នំពេញ ត្រូវបានអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាននោះ បន្តការគិតគូរយកចិត្តទុកដាក់ ក្នុង​ការ​​ស្តារ​ប្រព័ន្ធបង្ហូរទឹកឲ្យបានស្អាតល្អ ដើម្បីសម្រួលដល់លំហូរទឹកអាចហូរទាន់ពេលវេលា កាត់​ផ្តាច់​ពីកា​រ​ជន់លិច ក្នុងរយៈពេលយូរដោយអន្លើរៗ ។

លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា ៖ កិច្ចការងារនេះ ធ្វើជោគជ័យទៅបាន ទាមទារឲ្យមានការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន ពិសេសពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានតែម្តង ព្រោះមិនអាចរំពឹងតែទៅលើអាជ្ញាធរតែឯកឯង អាចធ្វើឲ្យកិច្ចការងារកាយស្តារ និងរំដោះការជន់លិចនេះបានជោគជ័យនោះឡើយ ។

លោកអភិបាលរងបន្ថែមថា ៖ ក្រោមការយកចិត្តទុកដាក់ចង្អុលបង្ហាញដឹកនាំ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្ននេះ ប្រឡាយមេធំៗ ត្រូវបានកាយ និងស្តារ ដើម្បីធានាការរំដោះទឹកបានច្រើនហើយ ក៏ប៉ុន្តែអណ្តូងលូឆ្អឹងជំនីតូចៗ នៅតាមមុខលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនេះ វាក៏ជាផ្នែកសំខាន់មួយ ដែលមិនអាចមើលរំលងឡើយ បើមិនដូច្នោះទេ បញ្ហាជន់លិចអាចនឹងកើតមានឡើងបានគ្រប់ពេល ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ អាជ្ញាធរខណ្ឌ ដែលដឹកនាំដោយរូបលោកផ្ទាល់ បានបន្តចុះស្តារអណ្តូងលូឆ្អឹងជំនី នៅផ្លូវបេតុងមួយកន្លែង ស្ថិតនៅខាងក្រោយវត្តអង្គតាមិញ កែងផ្លូវលេខ២០០៤ ដោយបានរកឃើញថា អណ្តូងលូ មានការកកស្ទះដោយកម្ទេចកម្ទី កាកសំណល់សល់ពីការប្រើប្រាស់របស់បងប្អូនពលរដ្ឋ និងម្ចាស់អាជីវកម្មនៅក្បែរតំបន់នោះ ដោយអាជ្ញាធរមានវិធានការភ្លាម ក្នុងការប្រើរថយន្ត និងកម្លាំងមនុស្សចុះកាយ និងស្តារ ដើម្បីឲ្យចរន្តទឹកអាចហូរឡើងវិញជាធម្មតា ។

ទន្ទឹមនឹងនោះដែរ អាជ្ញាធរក៏បានធ្វើកំណត់ហេតុជាលាយល័កអក្សរជាមួយពលរដ្ឋជាម្ចាស់អាជីវកម្ម និងអ្នកដែល បញ្ចេញកាកសំណល់ចូលទៅក្នុងប្រព័ន្ធបង្ហូរទឹកឲ្យបញ្ឈប់សកម្មភាព និងចូលរួមជាមួយការទុកដាក់សំរាម ក៏ដូចជារកវិធីបញ្ចេញកាកសំណល់ពីរបររកស៊ីរបស់ខ្លួនឲ្យបានត្រឹមត្រូវ ។ ក្នុងករណីមិនចូលរួម ហើយល្មើសនឹងកិច្ចសន្យាណែនាំ រដ្ឋបាលខណ្ឌនឹងអនុវត្តតាមនីតិវិធីរដ្ឋបាល ឬនីតិវិធីច្បាប់ជាធរមាន ។

ពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើនេះ ក៏បានសម្តែងក្តីពេញចិត្ត និងរីករាយចំពោះការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរ ក្នុងគោលបំណងបញ្ចៀសការជន់លិចក្នុងតំបន់ និងបន្តសហការជាមួយថែទាំសំរាម និងកាកសំណល់សល់ពីការប្រើប្រាស់ ឲ្យបានត្រឹមត្រូវល្អ ផងដែរ ។

គួរជម្រាបថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានទៅបញ្ចប់បញ្ហាទឹកជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេល ០៥ឆ្នាំ ពោលត្រឹមឆ្នាំ២០២៨ខាងមុខ ៕ លីហេង


អត្ថបទដែលទាក់ទង

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹង​ជំនី​តាម​តំបន់​សំខាន់​ៗ​ក្នុង​មូលដ្ឋាន​ ដើម្បីរំដោះការជន់លិច
2026/09/26 02:47:42 pm        1
កម្ពុជាបន្តមានកំណើនសត្វត្មាត ក្រោមកិច្ចខិតខំប្រឹងប្រែងអភិរក្ស
2026/09/26 02:21:30 pm        1
អ្នកនយោបាយ៖ សន្និសីទ ICCOS បង្ហាញថាកម្ពុជាបើកចិត្តសហការជាមួយអន្តរជាតិកម្ទេច Online Scams
2026/09/26 01:02:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជធានី​របស់ថៃ ប្រកាសពីគ្រោះមហន្តរាយទឹកជំនន់ នៅទូទាំងផ្នែក​ទាំង​អស់

2026/09/26 03:39:22 pm
​អ៊ីរ៉ង់បដិសេធការអះអាងគ្មានមូលដ្ឋានរបស់កូឡុំប៊ី បន្ទាប់ពីទីក្រុងបូហ្គោតាបានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់
2026/09/26 03:29:05 pm
​មេដឹកនាំអេហ្ស៊ីប និងយេម៉ែន ពិភាក្សាអំពីការវិវត្តចុងក្រោយនៃសង្គ្រាមនៅប្រទេសយេម៉ែន
2026/09/26 02:55:27 pm
​អាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹង​ជំនី​តាម​តំបន់​សំខាន់​ៗ​ក្នុង​មូលដ្ឋាន​ ដើម្បីរំដោះការជន់លិច
2026/09/26 02:47:42 pm
​អាជ្ញាធរ៖ ការផ្តល់អាវុធដល់តៃវ៉ាន់ ជាផលប្រយោជន៍សំខាន់របស់​អាមេរិក ក្រោយជំនួប​កំពូល Trump-Xi
2026/09/26 02:42:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm