ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង

2026/09/26 05:23:31 pm        95

(ប៉ៃលិន-បាត់ដំបង)៖​ ក្នុងគោលបំណងបន្តលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនឱកាស បង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងអតីតពលករមកពីប្រទេសថៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកព័ត៌មាន និងឱកាសការងារជាក់ស្តែងទៅដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមវត្តមាន ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ ដូចគ្នានេះដែរ នៅបរិវេណវត្តកោះកែវ (វត្តតាលាស់ចាស់) ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកានេះ មានប្រជាពលរដ្ឋជាង ១ពាន់នាក់ចូលរួម និងបានទទួលព័ត៌មានសំខាន់ៗអំពីឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធី TVET ដើម្បីជួយឱ្យអ្នកកំពុងស្វែងរកការងារ អាចទទួលបានព័ត៌មានច្បាស់លាស់ និងសម្រេចចិត្តជ្រើសរើសឱកាសការងារដោយផ្អែកលើព័ត៌មានជាក់ស្តែង។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ ​"ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ"​ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការបង្កើត និងផ្សព្វផ្សាយឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។ ជាក់ស្តែង បច្ចុប្បន្ន មានឱកាសការងារក្នុងស្រុក ជាច្រើនម៉ឺនកន្លែង នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទូទាំងប្រទេស ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងចូលបំពេញការងារ ដើម្បីបង្កើតប្រាក់ចំណូលសមរម្យ និងមានស្ថិរភាពនៅក្នុងប្រទេស។

ការងារនៅក្នុងស្រុក មិនត្រឹមតែផ្តល់ប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗនោះទេ ប៉ុន្តែបងប្អូនក៏អាចទទួលបានការគាំពារពី ប.ស.ស. រួមមានផ្នែកហានិភ័យការងារ ការថែទាំសុខភាព និងសោធន ព្រមទាំងអាចរស់នៅ និងធ្វើការនៅជិតក្រុមគ្រួសារដ៏កក់ក្តៅ។ ផ្ទុយទៅវិញ ការចំណាកស្រុកដោយខុសច្បាប់ អាចធ្វើឱ្យបងប្អូនប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារផ្នែកសុខភាព ការរើសអើង និងការរស់នៅឆ្ងាយពីក្រុមគ្រួសារ។ ដូច្នេះ ការទទួលបានព័ត៌មានច្បាស់លាស់ និងការជ្រើសរើសការងារតាមផ្លូវស្របច្បាប់ គឺជាមូលដ្ឋានសំខាន់សម្រាប់ការងារដែលមានសុវត្ថិភាព ប្រាក់ចំណូលមានស្ថិរភាព និងការគាំពារសង្គម។

ជាមួយគ្នានេះ ក្រសួងបានផ្ដល់ឱកាសឱ្យយុវជន អតីតពលករ និងប្រជាពលរដ្ឋ អាចចុះឈ្មោះរៀនជំនាញបច្ចេកទេស ដែលជាជំនាញរឹង និងជំនាញទន់ដោយឥតគិតថ្លៃ តាមរយៈកម្មវិធី TVET ១,៥លាន ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតាមវិទ្យាស្ថានពហុបច្ចេកទេសប្រចាំខេត្ត ដោយមានម៉ោងសិក្សាបត់បែន និងជម្រើសជំនាញជាច្រើន ដូចជា សំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងសេវាកម្មសម្អាងកាយ ដើម្បីឱ្យបងប្អូនអាចយកជំនាញទៅស្វែងរកការងារ ប្រកបមុខរបរ ឬបង្កើនប្រាក់ចំណូលរបស់ខ្លួន។ ចំពោះអតីតពលករដែលមានបទពិសោធ និងជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយបង្កើនតម្លៃជំនាញ និងពង្រីកឱកាសការងារ។

ទន្ទឹមនេះ ក្រសួងក៏បន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ សម្រាប់អ្នកដែលមានបំណងទៅធ្វើការដោយស្របច្បាប់។ ដើម្បីទទួលបានព័ត៌មានបន្ថែម អ្នកស្វែងរកការងារ និងអ្នកមានបំណងរៀនជំនាញ អាចទាក់ទងទូរស័ព្ទ Hotline លេខ ​១២៩៧​ សម្រាប់ព័ត៌មានអំពីការងារ និងការបណ្តុះបណ្តាលជំនាញ និងលេខ ​១២៨៦​ សម្រាប់សេវា ប.ស.ស. ហើយសូមចូលរួមផ្សព្វផ្សាយព័ត៌មានទាំងនេះបន្តទៅកាន់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ដើម្បីឱ្យពួកគេទទួលបានឱកាសការងារ និងការអភិវឌ្ឍជំនាញកាន់តែទូលំទូលាយ។

សូមបញ្ជាក់ថា ក្នុងវេទិកានេះ មានការផ្សព្វផ្សាយការងារជាង ៤ពាន់កន្លែង មកពីក្រុមហ៊ុន ថាកូ អាហ្រ្គី រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក​ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ដូចជា ក្រុមហ៊ុន មង្គល អេចអរ (MONGKOL HR) ជាដើម៕

អត្ថបទដែលទាក់ទង

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
2026/09/26 05:51:56 pm        1
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
2026/09/26 05:36:18 pm        1
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
2026/09/26 05:30:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត

2026/09/26 05:51:56 pm
​អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
2026/09/26 05:36:18 pm
​សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
2026/09/26 05:30:02 pm
​ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
2026/09/26 05:23:31 pm
​ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
2026/09/26 05:16:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm