សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA

2026/09/26 05:30:02 pm        82

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ​ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ​ ជំងឺ​មាត់ធ្មេញ​ ជំងឺភ្នែក ជំងឺសន្លាក់​ ជំងឺរោគស្រ្តី​ និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាលមកពីសាលាបឋមសិក្សាចំនួនប្រាំ ស្មើនឹងចំនួន​ ៣ ៥៩៩នាក់ ស្មើនឹង ៥ ១៨៩ករណី ព្រមទាំងអប់រំ និងបណ្ដុះបណ្ដាលអំពីការថែទាំសុខភាពបឋម ដល់លោកគ្រូ អ្នកគ្រូ ចំនួន ៩៣នាក់​ ដើម្បីយកទៅបន្តអប់រំដល់សិស្សានុសិស្ស។ កម្មវិធីពិនិត្យព្យាបាលនេះ ប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាអនុវត្ត ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.» ។

ជាកិច្ចចាប់ផ្តេីម​ ឯកឧត្ដម​វេជ្ជបណ្ឌិត​ ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកគ្រូ អ្នកគ្រូ ក្មួយៗដែលមកទទួលសេវានាឱកាសនេះ។ ឯកឧត្ដម​វេជ្ជបណ្ឌិត​ បានឱ្យដឹងទៀតថា សមាគម TYDA ដឹកនាំដោយ សម្តេចធិបតី និង លោកជំទាវបណ្ឌិត អស់រយៈពេល១៣ឆ្នាំមកហើយ ប្រកបដោយក្តីស្រឡាញ់យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខភាពរបស់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃនេះគឺជាលើកទី៣ហើយដែល សម្តេចធិបតី និង លោកជំទាវបណ្ឌិត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរបស់ សមាគម TYDA ចុះមកព្យាបាលជំងឺទូទៅ ជំងឺភ្នែក​ ជំងឺសន្លាក់ ជំងឺបេះដូង និងជំងឺសំខាន់ៗជាច្រើនផ្សេងៗ ជាពិសេសសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋនៅលើទឹកដីខេត្តស្ទឹងត្រែង ដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ប្រកបដោយក្តីស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជំរុញ លើកកម្ពស់សុខភាពសហគមន៍ ជាពិសេសគឺការបង្ខិតសេវាសុខភាពមកកៀកផ្ទះប្រជាពលរដ្ឋតែម្តង។

ថ្លែងប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋចូលរួមពិធី ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សន្តិភាពដែលធ្វើឱ្យយើងមានឱកាសជួបជុំគ្នាក្នុងពិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនេះ ហើយពិធីនេះគឺជាសក្ខីភាពយ៉ាងពិតប្រាកដបង្ហាញអំពីការយកចិត្តទុកដាក់យ៉ាងដិតដល់របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចំពោះសុខុមាលភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង សំដៅលើកស្ទួយសុខភាព រួមទាំងជីវភាពរស់នៅយ៉ាងពិតប្រាកដ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថែមទាំងបានកោតសសើរចំពោះក្រុមគ្រូពេទ្យ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយៈពេលជាងច្រើនឆ្នាំកន្លងមកនេះ មិនថាព្យុះភ្លៀង រងាក្តៅយ៉ាងណាទេ គឺដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរអំពីតួនាទីរបស់លេខាធិការដ្ឋានក្នុងនាមជាសេនាធិការរបស់ «គ.វ.អ.» ក្នុងគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ ការអប់រំតាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អកម្មវិធីសិក្សានិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៍ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់ លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ លើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។ រចនាសម្ព័ន្ឋលេខាធិការដ្ឋាន «គ.វ.អ.» រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោលនយោបាយ, ផ្នែកគាំទ្រសាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ។ ឯកឧត្តមបណ្ឌិត បានបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការអនុវត្តការងារនេះ និងជាពិសេសគឺការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជាតិ និងការថែរក្សាសន្តិភាពយ៉ាងរឹងមាំពិតប្រាកដរបស់ជាតិ។

លោកគ្រូអ្នកគ្រូដែលជាគណៈគ្រប់គ្រងមកពីសាលាបឋមចំនួន៥ខាងលើ សូមគោរពថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ TYDA ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដោយចាត់ឱ្យក្រុមគ្រូពេទ្យជំនាញ ចុះមកព្យាបាលជំងឺជូនសិស្សានុសិស្សដល់សាលារៀន ក្នុងការរួមចំណែកលើកកម្ពស់ស្ថានភាពជីវិតរបស់សហគមន៍ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី៕

អត្ថបទដែលទាក់ទង

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
2026/09/26 05:51:56 pm        1
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
2026/09/26 05:36:18 pm        1
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
2026/09/26 05:30:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត

2026/09/26 05:51:56 pm
​អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
2026/09/26 05:36:18 pm
​សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
2026/09/26 05:30:02 pm
​ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
2026/09/26 05:23:31 pm
​ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
2026/09/26 05:16:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm