ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា កម្ពុជាជ្រើសយកយន្តការផ្សះផ្សា​ដោយបង្ខំ​ក្រោម​អនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្រ​ស្រប​តាម​ច្បាប់​អន្តរជាតិ

2026/09/27 10:52:38 am        176

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សម័យប្រជុំលើកទី៨១ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិថា កម្ពុជា បង្ខំចិត្តផ្ដួចផ្ដើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស​ថ្លែង​ការណ៍​ក្នុង​សម័យ​ប្រជុំ​លើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្ត​ឡើង​វិញ គ្រប់គ្រងបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការប្តេជ្ញាចិត្តដូចគ្នានេះចំពោះដំណោះស្រាយវិវាទដោយសន្តិវិធី ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងវិធីសាស្ត្រ របស់យើង ចំពោះវិវាទលើដែនសមុទ្រកម្ពុជា-ថៃផងដែរ។

ឯកឧត្តម បានប្រាប់ទៅមហាសន្និបាតUNថា កាលពីខែឧសភាកន្លងទៅ ប្រទេសថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគ យល់គ្នាឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌច្បាប់តែមួយគត់បង្កើតឡើងសម្រាប់ប្រទេសទាំងពីរធ្វើជាមូលដ្ឋាន ដោះស្រាយវិវាទដែនសមុទ្រ បើទោះបីជាយើងបានអំពាវនាវកុំឱ្យថៃធ្វើបែបនេះក៏ដោយ។ ហេតុនេះ កម្ពុជាក៏ត្រូវបង្ខំចិត្តផ្តល់សេចក្តីទុកចិត្តទៅលើស្ថាប័ន ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ដោយបានផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដូចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់យើង បានថ្លែងនៅក្នុងសុន្ទរកថា ពិសេសកាលពីខែមិថុនាកន្លងទៅថា «យើងបានប្រកាន់យកវិធានការនេះ ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែស្វែងរកដំណោះស្រាយ វិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី។ យើងបន្តស្វែងរកទំនាក់ទំនងជាមួយប្រទេសថៃដែលផ្អែកលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទាំងកម្ពុជា និងថៃ សុទ្ធតែនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងដែលសម្រេចបានក្រោម ការណែនាំរបស់អ្នកជំនាញអន្តរជាតិផ្នែកផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ក្នុងន័យនេះ កម្ពុជាសូមថ្លែងអំណរគុណចំពោះគណៈកម្មការផ្សះផ្សា ដែលបានបង្ហាញនូវឆន្ទៈដ៏មុតមាំ ក្នុងការជួយភាគីទាំងពីរដោះស្រាយវិវាទដោយសន្តិវិធី ក្នុងឱកាសកិច្ចប្រជុំលើកទី១ នៅសិង្ហបូរី កាល ពីដើមខែនេះ។

ឯកឧត្តម ប្រាក់ សុខុន ថ្លែងបញ្ជាក់ថាតម្លៃនៃដំណើរការផ្សះផ្សាគួរតែត្រូវបានចាត់ទុកថាជាឱកាសដ៏មានអត្ថន័យមួយ ដើម្បីផ្សះផ្សាទំនាស់ កសាងទំនុកចិត្តឡើងវិញ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទំនាក់ទំនងប្រកបដោយសន្តិភាព និងស្ថាបនារវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm        1
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm        1
ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
2026/09/27 12:13:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជើងហោះហើរត្រូវលុបចោល និងមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនី ខណៈព្យុះវាយប្រហារភាគឦសាន​អាមេរិក

2026/09/27 01:56:07 pm
​មនុស្សរាប់សែននាក់នៅក្រុងប៉ារីស ស្រែក​អបអរសម្តេចប៉ាប Leo ក្នុងដំណើរយាង​ទស្សនកិច្ច នៅ​បារាំង
2026/09/27 01:52:15 pm
​អ៊ុយក្រែន និង​រុស្ស៊ី បង្កើន​ការ​វាយ​ប្រហារ​ដាក់​គ្នា​ ទោះលោក Trump អំពាវនាវ​ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព​ក្ដី​
2026/09/27 01:42:40 pm
​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm
​ចិន បញ្ជាក់​ថា ខ្លួន «គោរព» ការផ្លាស់ប្តូរពាក្យ​របស់លោក Trump ពី AI ទៅជា SI
2026/09/27 01:27:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm