ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាអាទិភាពដ៏សំខាន់បំផុត

2026/09/27 11:10:42 am        82

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សម័យប្រជុំលើកទី៨១ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិអំពីកិច្ចខិតខំប្រឹងប្រែង​របស់កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាដែលជាអាទិភាពដ៏សំខាន់បំផុត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែង​ការណ៍​ក្នុង​សម័យ​ប្រជុំ​លើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុក​ចិត្ត​ឡើង​វិញ​ គ្រប់គ្រងបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា សំណួរ​មិន​មែន​ស្ថិត​ត្រង់​ថា​តើពិភពលោករបស់យើងកំពុងផ្លាស់ប្តូរឬអត់នោះទេ ប៉ុន្តែគឺថាតើយើងអាចរួម គ្នាធ្វើឱ្យការ​ផ្លាស់​ប្តូរ​នោះប្រែក្លាយទៅជាកាលានុវត្តភាព ជាជាងការបែកបាក់គ្នា និងអសន្តិសុខដែរឬទេ។

ឯកឧត្តមបន្តថា បច្ចេកវិទ្យាបានផ្តល់មកទាំងសក្តានុពលវិជ្ជមាន និងហានិភ័យ។ បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល អាចជួយពន្លឿនការអភិវឌ្ឍ និងពង្រីកកាលានុវត្តភាព ប៉ុន្តែការប្រើប្រាស់ខុសគោលដៅក៏អាចបង្កើន វិសមភាព អសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែនកាន់តែធ្ងន់ធ្ងរផងដែរ។

ឯកឧត្តមថ្លែងថា៖«ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជាអាទិភាពដ៏សំខាន់បំផុតមួយរបស់ជាតិយើង។ កម្ពុជា បានពង្រឹងក្របខ័ណ្ឌច្បាប់ និងស្ថាប័នរបស់ខ្លួន ព្រមទាំងបង្កើនប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំងនឹងទីតាំងឆបោក និងបណ្តាញឧក្រិដ្ឋជនដែលនៅពីក្រោយសកម្មភាពទាំងនោះ ដោយទទួលបាន លទ្ធផលជាក់ស្តែងដែលមិនអាចប្រកែកបាន»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ប៉ុន្តែគ្មានប្រទេសណាមួយអាចទទួលបានជោគជ័យដោយឯកឯងនោះទេ។ បណ្តាញឧក្រិដ្ឋជនធ្វើ ប្រតិបត្តិការឆ្លងកាត់ព្រំដែន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ។ នៅសប្តាហ៍នេះ កម្ពុជាបានរៀបចំដោយជោគជ័យនូវសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលសហការរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហា គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងអង្គការប៉ូលីសអន្តរជាតិ (INTERPOL) ព្រមទាំងស្ថាប័ន ផ្សេងទៀត។ សន្និសីទនេះបានអំពាវនាវឱ្យមានសកម្មភាពរួមគ្នា និងការសម្របសម្រួលទាំងនៅ កម្រិតជាតិ តំបន់ និងសកលលោក ដើម្បីទប់ស្កាត់ និងលុបបំបាត់ឧក្រិដ្ឋកម្មនេះ៕

 

អត្ថបទដែលទាក់ទង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm        1
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm        1
ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
2026/09/27 12:13:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សរាប់សែននាក់នៅក្រុងប៉ារីស ស្រែក​អបអរសម្តេចប៉ាប Leo ក្នុងដំណើរយាង​ទស្សនកិច្ច នៅ​បារាំង

2026/09/27 01:52:15 pm
​អ៊ុយក្រែន និង​រុស្ស៊ី បង្កើន​ការ​វាយ​ប្រហារ​ដាក់​គ្នា​ ទោះលោក Trump អំពាវនាវ​ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព​ក្ដី​
2026/09/27 01:42:40 pm
​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm
​ចិន បញ្ជាក់​ថា ខ្លួន «គោរព» ការផ្លាស់ប្តូរពាក្យ​របស់លោក Trump ពី AI ទៅជា SI
2026/09/27 01:27:30 pm
​យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm