សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង

2026/09/27 12:10:05 pm        177

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋចំនួន ៨ពាន់នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះអង្គពិធីទាំងមូលផងដែរដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលលរដ្ឋទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃការអភិវឌ្ឍប្រទេស សុខភាពប្រជាពលរដ្ឋគឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដោយផ្អែកលើប្រព័ន្ធសសរស្ដម្ភធំៗចំនួន២ គឺ៖

១.ប្រព័ន្ធជំនួយសង្គម : ផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ និងការគាំទ្រផ្ទាល់ដល់គ្រួសារក្រីក្រ ស្រ្តីមានផ្ទៃពោះ កុមារតូច និងជនរងគ្រោះដោយវិបត្តិផ្សេងៗ។

២. របបសន្តិសុខសង្គម : គ្រប់គ្រងដោយ ប.ស.ក. (បេឡាជាតិសន្តិសុខសង្គម) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបប្រាក់សោធននិវត្តន៍ សម្រាប់កម្មករ-និយោជិត និងមន្ត្រីសាធារណៈ។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងការដឹកនាំយ៉ាងសកម្មរបស់ ឯកឧត្តម លេង ផាលី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងជំនាញវិជ្ជាជីវៈ ចុះបម្រើប្រជាពលរដ្ឋដោយស្មារតីមនុស្សធម៌ និងបណ្តុះស្មារតី "រួមគ្នាថែរក្សាសុខភាពប្រជាពលរដ្ឋ"។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗចំនួន ៤ចំណុច ដល់អង្គពិធី រួមមាន ៖

១. ជូនចំពោះប្រជាពលរដ្ឋ៖ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព រក្សាអនាម័យ បរិភោគអាហារមានសុវត្ថិភាព និងប្រញាប់ទៅពិនិត្យសុខភាពនៅពេលមានរោគសញ្ញាមិនប្រក្រតី។

២. ជូនចំពោះអាជ្ញាធរដែនដី៖ បន្តសហការជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យ និងស្ថាប័នសុខាភិបាល ដើម្បីសម្របសម្រួលការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព។

៣. ជូនចំពោះយុវជន និងសាធារណជន៖ ចូលរួមលើកកម្ពស់វប្បធម៌ស្ម័គ្រចិត្ត និងការជួយគ្នាក្នុងសង្គម។

៤. ការងារបោះឆ្នោត៖ សូមប្រជាពលរដ្ឋអញ្ជើញទៅត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោះ ត្រៀមខ្លួនចូលរួមបោះឆ្នោតនាពេលខាងមុខ និងគាំទ្រគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm        1
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm        1
ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
2026/09/27 12:13:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជើងហោះហើរត្រូវលុបចោល និងមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនី ខណៈព្យុះវាយប្រហារភាគឦសាន​អាមេរិក

2026/09/27 01:56:07 pm
​មនុស្សរាប់សែននាក់នៅក្រុងប៉ារីស ស្រែក​អបអរសម្តេចប៉ាប Leo ក្នុងដំណើរយាង​ទស្សនកិច្ច នៅ​បារាំង
2026/09/27 01:52:15 pm
​អ៊ុយក្រែន និង​រុស្ស៊ី បង្កើន​ការ​វាយ​ប្រហារ​ដាក់​គ្នា​ ទោះលោក Trump អំពាវនាវ​ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព​ក្ដី​
2026/09/27 01:42:40 pm
​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm
​ចិន បញ្ជាក់​ថា ខ្លួន «គោរព» ការផ្លាស់ប្តូរពាក្យ​របស់លោក Trump ពី AI ទៅជា SI
2026/09/27 01:27:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm