ស្នងការនគរបាលខេត្តកំពង់ធំ ណែនាំ​ដល់កងកម្លាំង​គ្រប់​ផ្នែកត្រៀម​​កិច្ច​អន្តរាគមន៍​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ករណី​មាន​ទឹកជំនន់​កើនឡើងខ្ពស់

2026/09/28 11:35:17 am        109

កំពង់ធំ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នង​ការ​នគរបាល​ខេត្ត ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ​ស្រុក​ស្ទោង ​ដើម្បីតាមដានស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍ ជួយប្រជាពលរដ្ឋ​ដែល​អាច​រង​ផល​ប៉ះពាល់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លើកឡើងថា ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃ​កន្លង​មក​ព្រះរាជាណាចក្រកម្ពុជាបានទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប បង្ករឱ្យមាន​ខ្យល់​កន្ត្រាក់​ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យ​តំបន់​មួយ​ចំនួន​រង​ការ​កើន​ឡើងនៃ​ជំនន់​ទឹក​ភ្លៀង និងរងផលប៉ះពាល់ដល់អគាររដ្ឋបាល ទីកន្លែងសម្រាប់មន្ត្រី បំពេញភារកិច្ច ហេដ្ឋា​រចនា​សម្ព័ន្ធ ​ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ តំបន់មួយចំនួន​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ក៏បានរងផលប៉ះពាល់ផងដែរ។ លោកស្នងការ ណែនាំដល់លោកអធិការនគរបាល ក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការចាំបាច់ ដោយ​ត្រូវ​សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យប្រព័ន្ធប្រឡាយ ដើម្បីរំដោះទឹក ព្រម​ទាំង​ស្វែងរក និងរៀបចំទីទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ​ក្នុង​ករណី​មាន​ការ​ជម្លៀស​ជា​បន្ទាន់​។ ជាមួយគ្នានេះ កងកម្លាំងត្រូវចុះផ្សព្វផ្សាយ ជូនដំណឹងដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​មាត់​ទន្លេ ស្ទឹង បឹងបួរ ព្រែក និងអូរ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ ព្រមទាំង​ប្រយ័ត្ន​ចំពោះ​សត្វ​អសិរពិស​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ក្នុង​ពេល​មាន​ទឹកជំនន់។ ចំពោះទីតាំងអាជីវកម្មចម្លងផ្សេងៗ ត្រូវធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យ​គោរព​វិធាន​សុវត្ថិភាព ដោយចៀសវាងការផ្ទុកមនុស្ស សត្វ និងទ្រព្យសម្បត្តិលើសទម្ងន់ ដែលអាច​បង្ក​ហានិភ័យ​ដល់​អាយុជីវិត។ លោកស្នងការ បានសង្កត់ធ្ងន់ឱ្យកងកម្លាំង​បន្ត​តាម​ដាន​ស្ថាន​ភាព​ទឹក​នៅ​តាម​ស្ទឹង បឹង និងទន្លេជាប្រចាំ ដើម្បីមានព័ត៌មានទាន់ពេលវេលា និងអាចចាត់វិធាន​ការ​ជួយ​សង្គ្រោះ ឬជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពបានទាន់ពេលវេលា ក្នុងករណី​ស្ថាន​ភាព​ទឹក​មានការកើនឡើង ។ ហើយកងកម្លាំង នៃអធិការដ្ឋាននគរបាល ក្រុងស្រុក ទាំងអស់​ត្រូវ​ត្រៀម​លក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់ធ្វើអន្តរាគមន៍ និង​សង្គ្រោះ​ប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ជាយថាហេតុ៕

អត្ថបទដែលទាក់ទង

កម្ពុជាមានខេត្តចំនួន១០ រងគ្រោះទឹកជំនន់ ពលរដ្ឋជិត ៤ពាន់​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព
2026/09/28 12:43:21 pm       
វិទ្យាស្ថាន AVI៖ ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រទប់ឡើងថ្លៃប្រេង ជាសំណាញ់សុវត្ថិភាពធានាសន្ដិសុខសេដ្ឋកិច្ច
2026/09/28 12:39:19 pm        1
គណៈកម្មការទី៨ នៃព្រឹទ្ធសភា ប្រជុំពិភាក្សា​ជាមួយថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ដើម្បី​ឈ្វេង​យល់​អំពី​វឌ្ឍន​ភាព សមិទ្ធផល និងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រសួង
2026/09/28 12:33:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាមានខេត្តចំនួន១០ រងគ្រោះទឹកជំនន់ ពលរដ្ឋជិត ៤ពាន់​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព

2026/09/28 12:43:21 pm
​វិទ្យាស្ថាន AVI៖ ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រទប់ឡើងថ្លៃប្រេង ជាសំណាញ់សុវត្ថិភាពធានាសន្ដិសុខសេដ្ឋកិច្ច
2026/09/28 12:39:19 pm
​គណៈកម្មការទី៨ នៃព្រឹទ្ធសភា ប្រជុំពិភាក្សា​ជាមួយថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ដើម្បី​ឈ្វេង​យល់​អំពី​វឌ្ឍន​ភាព សមិទ្ធផល និងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រសួង
2026/09/28 12:33:24 pm
​សូមអនុមោទនាពិធីកាន់បិណ្ឌវេនទី២ រួមគ្នារបស់ក្រសួងមុខងារសាធារណៈ ជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅវត្តអង្គតាម៉ិញ
2026/09/28 12:15:29 pm
​សម្តេច ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតីរាជវរារាម
2026/09/28 12:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm