ពុទ្ធ​បរិស័ទទៅធ្វើបុណ្យនាថ្ងៃបិណ្ឌ២ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព​ពលី​ការពារ​ទឹកដី

2026/09/28 03:53:01 pm        137

ប្រជា​ពុទ្ធបរិស័ទ បានបន្តនាំគ្នាយកចង្ហាន់ និងទេយ្យទាននានា ទៅប្រគេនព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទៅដ​ល់បុព្វការីជន ក្នុងឱកាសបុណ្យកាន់បិណ្ឌថ្ងៃទី២ នេះ ជាពិ​សេស​មិន​ភ្លេច​ក្នុង​ការ​ឧទ្ទិស​កុសល​ផង​ដែរ​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​វីរៈ​កងទ័ព​ខ្មែរ​ដែល​បាន​លះ​បង់​អាយុ​ជីវិត​ដើម្បី​ការ​ពារជា​តិ​មាតុភូមិ។

ព្រឹក​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃកាន់បិណ្ឌទី២ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បាន​នាំ​គ្នាអញ្ជើញទៅតាមទីវត្តអារាមនានា ដើម្បីធ្វើបុណ្យឧទ្ធិសកុសលដល់ញាតិការទាំង៧សណ្តាន ដែល​បាន​ចែកឋានទៅកាន់បរលោកខាងមុខ តាមសន្ធាបុណ្យ និងលទ្ធភាពរៀងៗខ្លួន។

នៅ​ព្រឹក​ថ្ងៃនេះ ពុទ្ធបរិស័ទច្រើនបានមូលមីនាំគ្នាទៅធ្វើបុណ្យដាក់ទាន និង​ឧទ្ទិស​កុសល​ជូន​ដូនតា ​នៅវត្តមង្គលវ័ន្ត ហៅវត្តថ្វាយដង្គុំ ដែលជាវត្តមួយចំណោមវត្តចំណោម៣ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រជាពុទ្ធបរិស័ទ សម្តែងក្តីជ្រះថ្លា ក្រោយការធ្វើបុណ្យទានរួច ព្រោះពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ​ជាថេរវេលាដែលក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវនាំគ្នាធ្វើបុណ្យ​ជូន​ដូនតា​បុព្វការី​ជន​។ ​ក៏ប៉ុន្តែក្នុងនាមជាប្រជាជាតិខ្មែរ ក៏ពុំភ្លេចឡើយ ចំពោះការឧទ្ទិស​បុណ្យ​ទៅ​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​របស់​វីរៈ​កងទ័ពកម្ពុជា ដែលបានពលីក្នុង​សមរភូមិ​ការពារ​ទឹកដី​កម្ពុជា​ពី​ការ​ឈ្លាន​ពាន​ពី​សំណាក់​រដ្ឋ​បរទេស កាលពីឆ្នាំ២០២៥កន្លងទៅ។

ពុទ្ធបរិស័ទ អំពាវនាវឱ្យពលរដ្ឋទូទាំងប្រទេសបន្តរួបរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជួយជាកម្លាំងចិត្ត ឬលទ្ធភាពនានា ដើម្បីគាំទ្រដល់វីរៈកងទ័ពនៅជួរមុខ ដែល​កំពុង​បំពេញ​ភារកិច្ច​ដ៏​ឧត្តុងឧត្តមក្នុងការការពារបូរណភាពទឹកដីរបស់ប្រទេសជាតិ។

ពួក​គេ​បន្ត​ថា វីរភាពលះបង់ដ៏អង់អាចហានក្លារបស់វីរកងទ័ព វីរកងនគរបាលជាតិទាំងអស់ ទាំង​អ្នក​ដែល​បានពលីក្នុងសមរភូមិប្រយុទ្ធ និងអ្នកដែលកំពុង​ប្តូរ​ផ្តាច់​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​ខ្សែ​បន្ទាត់​ព្រំដែន ​គឺឋិតក្នុងដួងចិត្ត និងការចងចាំជានិច្ចរបស់ប្រជាជនខ្មែរគ្រប់ៗគ្នា ដោយ​មិន​អាច​មិន​ភ្លេច​បាន​ឡើយ ពិសេសរាល់ពេលធ្វើបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធវីរកងទ័ពម្តងណា គឺតែងតែមាន​អារម្មណ៍ក្តុកក្តួល ទប់ទឹកភ្នែកពុំចង់ជាប់នោះឡើយ ។

សូមបញ្ជាក់ថា នៅតាមបណ្តាទីវត្តអារាមទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការការពារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ ពី​សំណាក់​កង​កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ជូនប្រជាពុទ្ធបរិស័ទ ដែលបានអញ្ជើញ​នាំ​គ្នា​ទៅ​​ធ្វើ​បុណ្យ​ប្រកប​ដោយ​ភាពសុខសាន្ត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ សមិទ្ធផលដែលកម្ពុជាមានសព្វថ្ងៃនេះ មិនអាចកាត់ផ្ដាច់ពីគុណបំណាច់របស់និវត្តជន
2026/09/28 05:46:52 pm        1
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
2026/09/28 05:43:25 pm        1
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
2026/09/28 05:09:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ សមិទ្ធផលដែលកម្ពុជាមានសព្វថ្ងៃនេះ មិនអាចកាត់ផ្ដាច់ពីគុណបំណាច់របស់និវត្តជន

2026/09/28 05:46:52 pm
​រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
2026/09/28 05:43:25 pm
​សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
2026/09/28 05:09:16 pm
​មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំកិច្ចប្រជុំការការពារសន្តិសុខកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC
2026/09/28 05:00:29 pm
​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទទួលជួបឯកអគ្គរាជទូតថ្មីនៃប្រទេសនូវែលសេឡង់ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា
2026/09/28 04:56:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/28 05:48:58 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm