កម្ពុជា សង្ឃឹមទទួលបានប្រព័ន្ធអនុគ្រោះ GSP ពីសហរដ្ឋអាម៉េរិក

2022/05/17 09:06:08 pm        966

ភ្នំពេញ៖ ប្រទេសកម្ពុជា រំពឹងថា នឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាម៉េរិក បន្ទាប់ពីអស់សុពលភាពនៅចុងឆ្នាំ២០២០ ខណៈពេលដែលការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកបន្តកើនឡើង។

ឯកឧត្តម ប្រាក់ សាខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញក្តីសង្ឃឹមនេះ​ ក្នុងជំនួបជាមួយនឹងលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាម៉េរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences) នៅកម្ពុជាបាន​ផុត​សុពលភាព​នៅត្រឹមដំណាច់ឆ្នាំ២០២០មក។

ឯកឧត្តម ប្រាក់​ សាខុន មានប្រសាសន៍ថា សង្ឃឹមថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ សម្រាប់កម្ពុជា នឹង​ត្រូវ​បានបន្តសុពលភាពជាថ្មីឡើងវិញ ​ដើម្បីគាំទ្របន្ថែមទៀត​ ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​កម្មករកម្ពុជា ​នៅក្នុងវិស័យកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង​ ដែលមានភាគច្រើនជាស្ត្រី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ​បានបង្ហាញពីការត្រៀមខ្លួនរបស់អាម៉េរិក ក្នុងការគាំទ្រ​បន្ថែម​ដល់រដ្ឋាភិបាលកម្ពុជា ​និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការខាង​ផ្នែក​នយោបាយ​ សន្តិសុខ សេដ្ឋកិច្ច សង្គម ​និងវប្បធម៌។

ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ​ជាមួយសហរដ្ឋអាម៉េរិក បាន​ប្រមាណ ៣ ០២៨លានដុល្លារ។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មទំនិញ ​ជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទំនិញដែលកម្ពុជានាំទៅអាម៉េរិក មានតម្លៃ​រហូត​ដល់ជាង ២ ៩០០ លានដុល្លារ ​ខណៈទំនិញដែលកម្ពុជា​នាំចូលពីអាម៉េរិកវិញ​ មានត្រឹម​ជាង ១០០លានដុល្លារ៕អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        316
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        243
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm