ពិព័រណ៍សំណង់ខ្នាតអន្តរជាតិ ឆ្នាំ២០២៦ ធ្វើឡើង​ដើម្បី​អភិវឌ្ឍ​វិស័យ​សំណង់​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា

2026/09/29 10:10:29 am        105

ពិព័រណ៍ឧស្សាហកម្មវិស័យសំណង់លំដាប់អន្តរជាតិ និងធំជាងគេនៅកម្ពុជា (CAMBUILD 2026 ) ​បាន​បើក​សម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ នៅមជ្ឈ​មណ្ឌល​សន្និបាត​ពិព័រណ៍​កោះ​ពេជ្រ ​ដែល​មានការចូលរួមពីក្រុមហ៊ុនដាក់តាំងបង្ហាញជាង១៨០។

ការរៀបចំពិព័រណ៍ CAMBUILD លើកទី១៥នេះ រៀបចំឡើងដោយក្រុមហ៊ុន Informa Markets ក្រោម​ការ​គាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួម​ទាំង​ក្រសួង​-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ ព្រឹត្តិការណ៍នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងមានភ្ញៀវ​ពាណិជ្ជ​កម្ម​ចូល​ទស្សនា​លើស​ពី ១ម៉ឺននាក់ មកពីក្នុងស្រុក និងតំបន់។

ពិធីបើកជាផ្លូវការនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រួមមាន ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម បណ្ឌិត សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ប៊ុនវីរៈ ប្រធាន​សមាគម​អ្នក​វិនិយោគអ្នកសាងសង់ និងស្ថាបត្យករកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក Gerard Leeuwenburgh អគ្គនាយករងប្រចាំប្រទេសនៃក្រុមហ៊ុន Informa Markets បាន​គូសបញ្ជាក់ថា CAMBUILD 2026 គឺជាវេទិកា​ដ៏​សំខាន់​ក្នុង​ការ​នាំ​យក​នវានុវត្តន៍សកលមកតភ្ជាប់ជាមួយតម្រូវការក្នុងស្រុក បង្កើតឱកាសសម្រាប់សហគ្រាស និងអ្នកជំនាញក្នុងការផ្លាស់ប្តូរចំណេះដឹង និងកសាងភាពជាដៃគូយុទ្ធសាស្ត្រ។ លោកបន្តថា ពិព័រណ៍នេះ ក៏មានការរៀបចំសិក្ខាសាលាបច្ចេកទេស ដែលជាវេទិកាជួបជុំរវាងវិស្វករ អ្នកជំនាញឧស្សាហកម្ម និងក្រុមហ៊ុនតាំងពិព័រណ៍ ដើម្បីផ្លាស់ប្តូរចំណេះដឹងលើបច្ចេកវិទ្យា ការអនុវត្តល្អៗ និងដំណោះស្រាយពាក់ព័ន្ធនឹងបរិស្ថានសំណង់ផងដែរ។

ក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា បានចាត់ទុកព្រឹត្តិការណ៍នេះ ធ្វើឡើងចំពេលដែលវិស័យសំណង់របស់កម្ពុជាកំពុងបន្តកំណើនយ៉ាងថេរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដែលជំរុញឱ្យមានតម្រូវការខ្ពស់លើការលើកកម្ពស់បច្ចេកវិទ្យាសំណង់ ស្តង់ដារ និងសុវត្ថិភាព។

ពិព័រណ៍ឧស្សាហកម្មវិស័យសំណង់លំដាប់អន្តរជាតិ និងធំជាងគេនៅកម្ពុជា រៀបចំឡើងក្នុងពេលដែលវិស័យសំណង់នៅកម្ពុជាកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ជាមួយនឹងកំណើនថេរលើការនាំចូលសម្ភារ និងការផលិតស៊ីម៉ងត៍។ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងវិស័យសំណង់ វិស្វកម្ម ថាមពល យានយន្ត និងបច្ចេកវិទ្យា ព្រឹត្តិការណ៍នេះផ្តល់ជូនអ្នកជំនាញនូវឱកាសស្វែងរកដំណោះស្រាយថ្មីៗ លើកកម្ពស់ស្តង់ដារ សុវត្ថិភាព និងអភិវឌ្ឍទំនាក់ទំនងដើម្បីគាំទ្រដល់ការអភិវឌ្ឍបរិស្ថានសំណង់កម្ពុជាប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

គណៈកម្មការជំរឿនមន្ត្រី បន្តបេសកកម្មចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង ដល់ក្រសួងបរិស្ថាន ដែលជាក្រសួងគោលដៅទី២៤
2026/09/29 10:38:45 am        1
ពិព័រណ៍សំណង់ខ្នាតអន្តរជាតិ ឆ្នាំ២០២៦ ធ្វើឡើង​ដើម្បី​អភិវឌ្ឍ​វិស័យ​សំណង់​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា
2026/09/29 10:10:29 am        1
សែលកាត ចុះ MoU ជាមួយ Huawei ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី
2026/09/29 10:03:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការជំរឿនមន្ត្រី បន្តបេសកកម្មចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង ដល់ក្រសួងបរិស្ថាន ដែលជាក្រសួងគោលដៅទី២៤

2026/09/29 10:38:45 am
​កោះតៃវ៉ាន់ បញ្ជាក់ថា ខ្លួនកំពុងបន្តការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការលក់អាវុធ
2026/09/29 10:32:59 am
​អាមេរិក និងអ៊ីរ៉ង់ ពិភាក្សាដាច់ដោយឡែកជាមួយភាគីសម្របសម្រួល ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីបញ្ចប់សង្គ្រាម
2026/09/29 10:28:27 am
​អាមេរិក៖ គ្មានផែនការលក់អាវុធទៅឱ្យចិនទេ បន្ទាប់ពីបេសកជនលើកឡើងពីសំណើរបស់លោក Trump
2026/09/29 10:27:45 am
​[UPDATE] ថៃខាតបង់សរុប ៧៥៤,៣២ លានដុល្លារ ខណៈទីក្រុងបាងកករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីទឹកជំនន់ ហើយអាជីវកម្មជួបការលំបាក
2026/09/29 10:26:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/28 06:24:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm