អ្នកបើកបរ​រថយន្ត​នៅ​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​ពេល​មានការ​ខ្វះខាត​ប្រេងឥន្ធនៈ

2022/05/17 09:34:23 pm        921

​អ៊ុយ​ក្រែ​ន៖ ពលរដ្ឋ​នៅ​ទីក្រុង Kyiv កំពុង​ប្តូរ​ទៅប្រើ​ប្រាស់​កង់ និង​រថយន្ត​អគ្គិសនី ខណៈ​កង្វះខាត​ប្រេងឥន្ធនៈនៅតែ​បន្ត​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន​។ ការវាយលុក​របស់​រុស្ស៊ី​ដែល​បានចាប់ផ្តើម​នៅក្នុង​ខែកុម្ភៈ បានបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងឥន្ធនៈ និង​បាន​បិទ​កំពង់ផែ​របស់​ប្រទេស​។

ប្រធានាធិបតីអ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​និយាយថា ​គ្មាន​ដំណោះស្រាយ​ភ្លាមៗ​នោះទេចំពោះកាខ្វះខាត​ប្រេងឥន្ធនៈ​កាលពី​ចុងខែ​មេសា​។​ ​លោក​បាន​សន្យាថា ​ក្រុមមន្ត្រី​នឹង​ស្វែងរក​ប្រព័ន្ធ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​មួយ ​ឬ​ពីរ​សប្តាហ៍ខាងមុខ​ដើម្បី​ការពារ​ឱនភាព ប៉ុន្តែ​បាន​ចាត់ទុកថា​ជា​កិច្ចការ​ដ៏​លំបាក​ បន្ទាប់ពី​រោងចក្រ​ចម្រាញ់​ប្រេងនៅ​ក្រុង Kremenchuk ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​។​ ​រថយន្ត​ជាច្រើន​ជួរ​នៅតែ​អាច​មើលឃើញ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ភាគច្រើន ហើយ​អ្នកបើកបរអាច​ទិញ​ប្រេង​បានត្រឹមតែ ១០លីត្រ​ប៉ុណ្ណោះ​ក្នុង​មួយពេល​។

ពលរដ្ឋ​នៅ​ទីក្រុង Kyiv និយាយថា លោក​គិតថា​ សំណាង​ដែល​បាន​បើកបរ​រថយន្ត​អគ្គិសនី ខណៈ​លោក​បាន​ឆ្លងកាត់​ស្ថានីយប្រេងឥន្ធនៈ​ដែល​លែងមាន​ប្រេង​លក់​នៅ​ជាយក្រុង​។ ក្រុមហ៊ុន​លក់​រថយន្ត​នៅ​ទីក្រុង Kyiv ថ្មីៗ​នេះ​បានអស់​ស្តុក​រថយន្ត​អគ្គិសនី​របស់ខ្លួនដោយសារតែ​តម្រូវការ​ខ្ពស់​។ អ្នកលក់​រថយន្ត​ម្នាក់បាន​និយាយថា អតិថិជន​នៅ​ទីផ្សារសម្រាប់​រថយន្ត​អគ្គិសនី​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់ ១០ថ្ងៃ​ដើម្បី​ទទួលបានរថយន្ត​មួយគ្រឿង​។​ ​សម្រាប់​ពលរដ្ឋ​ផ្សេងទៀត កង់​បាន​ក្លាយជា​កត្តា​ចម្បង​សម្រាប់​ការធ្វើដំណើរ​ជុំវិញ​ទីក្រុង ​ខណៈ​ការដឹកជញ្ជូន​សាធារណៈ​មិនទាន់បាន​បន្តដំណើរ​កា​រ​ពេញលេញ​នៅឡើយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1
មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm