អ្នកនាំពាក្យ៖ ប្រពៃណីផ្សាភ្ជាប់ជាមួយពលរដ្ឋរួមសុខទុក្ខ គឺជាគុណធម៌​ និង​អត្ត​សញ្ញាណ​របស់​រាជរដ្ឋាភិបាល

2026/09/29 12:03:18 pm        139

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មាន​ប្រសាសន៍បញ្ជាក់​តាម​រយៈ​សន្និសីទ​សារព័ត៌​មាន​​នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ប្រពៃណីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ រួម​សុខ​ទុក្ខ ​និងបម្រើប្រជាពលរដ្ឋ​ គឺជាគុណធម៌​ និងជាអត្តសញ្ញាណ​របស់​រាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជ​ន​កម្ពុជា​ដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។

ឯកឧត្តម ប៉ែន បូណា បានថ្លែង​ថា ជាក់ស្ដែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​បន្តអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង ដោយផ្ទាល់ ដើម្បី​រក​វិធា​ន​ការ​​ជួ​យដល់ពលរដ្ឋភ្លាមៗ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នេះមិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល ​និងមន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏​ដូច​ជា​ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួប​ការលំបាក ឬជួបគ្រោះអាសន្ន​ណា​មួ​​យជា​យថាហេតុ។ ប្រពៃណីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងបម្រើប្រជាពលរដ្ឋ​ គឺជាគុណធម៌​ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា​ដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។

ជាក់ស្តែង សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះរូបថតពីរសន្លឹកក្នុងនោះមួយសន្លឹកជារូបសម្តេចចជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០០០ ពេលដែលសម្តេចនៅជានាយករដ្ឋមន្ត្រី និងមួយសន្លឹកទៀតជារូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២៦ នេះ អមដោយចំណងជើងខ្លីនិងមានអត្ថន័យជ្រាលជ្រៅថា«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ដែលមានន័យថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាតែងតែបន្តប្រពៃណីរួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ចដោយឥតប្រែប្រួល មិនខុសពីអ្នកដឹកនាំរៀមច្បង​របស់ខ្លួនឡើយ ពោលគឺ«ទីណាពលរដ្ឋមានទុក្ខ​ មានមុខសម្តេចតេជោ-ធិបតី» និងមន្ត្រីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់​ចាំជួយពលរដ្ឋជានិច្ច។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ទើបតែបានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បី​សម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា៤លាន៦សែននាក់ នៅទូទាំងប្រទេសទទួលបានការឧបត្ថម្ភពីគម្រោងនេះ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិកគ្រួសារម្នាក់ៗ​ទទួលបានថវិកាឧបត្ថម្ភបន្ថែម៥ពាន់រៀលស្មើៗគ្នា និងត្រូវទទួលបាន៤លើករហូតដល់ដំណាច់ឆ្នាំ២០២៦។ កម្មវិធីនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេង និងបញ្ចុះឬកាត់ចោលពន្ធអាករលើប្រេងសាំងនិងប្រេងម៉ាស៊ូត យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់។

ឯកឧត្តម ប៉ែន បូណា​បន្តថា កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរនិងយកចិត្តទុកដាក់ជាប្រចាំលើសុខុមាលភាពនិងជីវភាពរបស់ពលរដ្ឋជាពិសេសក្នុងគ្រាមានគ្រោះ​​អាសន្ន ដោយដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួនដូចជា៖(១)កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ​-១៩ (២) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង(៣)កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា និងកម្មវិធីអន្តរាគមន៍ពិសេសជូនគ្រួសារពលរដ្ឋភៀសសឹកដោយ​សារសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែង​ថា ក្រៅពីស្វែងរកសន្តិភាព ថែរក្សាសន្តិភាព ស្ថិរភាពសង្គម-នយោបាយ និងរក្សាលំនឹង​ម៉ាក្រូសេដ្ឋកិច្ច ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស និងជីវភាពគ្រួសារ គោលនយោបាយគិតគូរ​ដល់​ជីវភាពពលរដ្ឋ​ក្រីក្រតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់ក៏​ត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលតាំងពីជំនាន់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បី​ជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់។

ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់ថា ប្រពៃណីនេះត្រូវបានបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា​ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចបានដាក់ចេញ នូវគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ និងប្រកបដោយមហិច្ឆតា តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់​គ្រួសារក្រីក្រ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍​ដល់កុមារ​ក្រីក្ររហូតដល់ចប់មធ្យមសិក្សា ការឧបត្ថម្ភសាច់ប្រាក់ជនមានពិការភាព និងចាស់ជរាអាយុ៦០ឆ្នាំឡើង។ ក្រៅពីនោះ រាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះនូវ សេវាថែទាំសុខភាព ការអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស​ដល់យុវជនដោយឥតគិតថ្លៃ​ ក្រោមអភិក្រម«មិនបោះបង់ពលរដ្ឋណាម្នាក់ចោល»នោះឡើយ៕

អត្ថបទដែលទាក់ទង

សមត្តកិច្ចចាប់បានសត្វក្រពើ១ក្បាល ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ នៅក្រុងប៉ោយប៉ែត
2026/09/29 01:19:26 pm        1
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលនិវត្តន៍ជននៅក្នុងខេត្តកំពង់ស្ពឺ
2026/09/29 01:07:02 pm        1
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២៦ដើម្បីពិភាក្សា និងជំរុញកិច្ចការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
2026/09/29 12:43:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កីឡាការិនីកីឡាវូស៊ូកម្ពុជាឈ្នះមេដាយ ៦គ្រឿង ក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកអន្តរជាតិ នៅឥណ្ឌូនេស៊ី

2026/09/29 01:29:36 pm
​សមត្តកិច្ចចាប់បានសត្វក្រពើ១ក្បាល ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ នៅក្រុងប៉ោយប៉ែត
2026/09/29 01:19:26 pm
​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលនិវត្តន៍ជននៅក្នុងខេត្តកំពង់ស្ពឺ
2026/09/29 01:07:02 pm
​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២៦ដើម្បីពិភាក្សា និងជំរុញកិច្ចការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
2026/09/29 12:43:21 pm
​តំណាងអយ្យការ ចោទប្រកាន់លើបុគ្គលឈ្មោះ ឡាយ សុខគង់ ជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើ​សកម្មភាពមេ Online Scams លើ ៤បទល្មើសធំៗ
2026/09/29 12:35:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/28 06:24:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm