បាល់ទាត់៖ ក្រុមបាល់ទាត់ Huddersfield Town បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ Play-Off ហើយក្រោយយកឈ្នះ Luton Town សរុបទាំងពីរជើង ២-១។

បន្ទាប់ពីការប្រកួតជើងទី ១ នៅទឹកដី Luton Town ស្មើគ្នា ១-១ នោះត្រលប់មកទឹកដី Huddersfield Town វិញក្រុមម្ចាស់ផ្ទះត្រូវរង់ចាំដល់ ៨នាទីចុងក្រោយនៃការប្រកួតទើបរកបានគ្រាប់បាល់ជ័យជំនះសំរេចដោយ Jordan Rhodes។ មួយគ្រាប់នេះគ្រប់គ្រាន់នឹងឱ្យ Huddersfield Town យកឈ្នះ Luton Town សរុបទាំងពីរជើង ២-១ ឡើងរង់ចាំវគ្គផ្តាច់ព្រ័ត្រនៅ Wembley រង់ចាំជួបជាមួយ Nottingham Forest រឺ Sheffield United ដែលជួបគ្នាយប់ថ្ងៃអង្គារនេះ។ រំលឹកថា Huddersfield Town ធ្លាប់ចំណាយពេល ២រដូវកាលនៅក្របខណ្ឌកំពូលអង់គ្លេស Premier League ចន្លោះឆ្នាំ២០១៧ ដល់ ២០១៩។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែឧសភានេះនៅកីឡដ្ឋាន Wembley៕
អត្ថបទ៖នាង សុភាវុធ