Boston Celtics ទម្លាក់​ក្រុម​ការពារ​ជើងឯក Milwaukee Bucks ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ NBA ភាគ​ខាងកើត​

2022/05/17 10:24:49 pm        119

​បាល់​បោះ៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​បាល់បោះ​ក្របខណ្ឌ NBA អាមេរិក Milwaukee Bucks បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ភាគ​ខាងកើត​ក្រោម​ស្នាដៃ Boston Celtics​។ ​​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​ចំនួន ៦​ប្រកួត​កន្លងមក​គឺ​ស្មើគ្នា ៣-៣ ខណៈ​ជំនួប​ម្សិលមិញ​ជា​ការ​ប្រកួត​កាត់សេចក្តី​ដោយ Boston Celtics បាន​យកឈ្នះ​ក្នុង​លទ្ធផល ១០៩-៨១​។

​កីឡាករ Grant Williams បោះ​បាន ២៧ពិន្ទុ​បូករួម​ទាំង​ការបោះ​បី​ពិន្ទុ ៧លើក​ឱ្យ Boston ខណៈដែល Jayson Tatum បោះ​បាន ២៣ពិន្ទុ​ផងដែរ​។ ​​រីឯ Milwaukee Bucks កីឡាករ​ក្រិ​ក Giannis Antetokounmpo ក៏​បោះ​បាន ២៥ពិន្ទុ​ផងដែរ​តែ​មិនអាច​រាំ​រាំងក្រុម​របស់ខ្លួន​ពី​បរាជ័យ​បាន​។ ​​Boston Celtics ជា​ជើងឯក NBA សរុប​ចំនួន ១៧លើក​ស្មើនឹង​កំណត់ត្រា​របស់ LA Lakers ដែរនោះបាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ភាគ​ខាងលិច​ជា​លើក​ទី៤ ក្នុង​រយៈពេល ៦ឆ្នាំ​ចុងក្រោយ និង​ជាការ​ស្វែង​ជើងឯក​លើកដំបូង​តាំងពី​ឆ្នាំ២០០៨ ដោយ​នឹងត្រូវ​ជួប​ជាមួយ Miami Heat នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ភាគ​ខាងកើត​នេះ​។

ចំណែកឯ​មួយ​ប្រកួត​ទៀត Dallas Mavericks ក៏បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ​នៅ​ភាគ​ខាងលិច ​ក្រោយ​យកឈ្នះ Phoenix Suns ១២៣-៩០​។ ​​មិន​ខុសគ្នា​ពី​គូ​មុន​ឡើយ ក្រុម​ទាំងពីរ ៦ប្រកួត​កន្លងមក​ស្មើគ្នា ៣-៣ ខណៈ​អ្វី​ត្រូវ​សំរេច​ត្រឹម​ប្រកួត​ទី៧ នេះ​។ ​​កីឡាករ Luka Doncic បោះ​បាន​សរុប ៣៥ពិន្ទុ​ម្នាក់ឯង​បូករួម​ទាំង ១០បាល់​រី​បោ​ន ស្រប​ពេលដែល​មិត្ត​រួម​ក្រុម Spencer Dinwiddie បោះ​បាន ៣០ពិន្ទុ និង Jalen Brunson ២៤ពិន្ទុ​។ ​ជ័យជំនះ​នេះ Dallas Mavericks នឹង​បន្ត​ជួប​ជាមួយ Golden State Warriors នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ភាគ​ខាងលិច ដែល​នឹង​ចាប់ផ្តើម​ប្រកួត​ទី១ នៃ Series ៧ប្រកួត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm