សាធារណរដ្ឋឆែក ប្រគល់អំណោយសម្ភារៈឧបករណ៍វេជ្ជសាស្រ្ត ជូនដល់មនី្ទរពេទ្យកុមារជាតិ សរុបជាទឹកប្រាក់ចំនួន ៣៨២,៦៩៨​ ដុល្លារ

2022/05/17 10:41:42 pm        225

ភ្នំពេញ ៖ ឯកឧត្ដមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (H.E. Martin Vávra) ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល សម្ភារៈឧបករណ៍វេជ្ជសាស្ត្រ ជូនដល់មន្ទីរពេទ្យកុមារជាតិ តាមរយៈគម្រោង«ការពង្រឹងសមត្ថភាពនៃការថែទាំសុខភាពមាតានិងទារកនៅអាគារសង់ថ្មីសម្រាប់ផ្នែកសម្ភពនិងទារកនៃមន្ទីរពេទ្យកុមារជាតិ» គាំទ្រដោយភ្នាក់ងារអភិវឌ្ឍនៃសាធារណរដ្ឋឆែក ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

បើតាមឯកឧត្តម ញឹប អង្គាបុស្ស ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា មន្ទីរពេទ្យកុមារជាតិ និងសារធាណរដ្ឋឆែក បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ២០១៨ លើគំរោងអភិវឌ្ឍន៏ផ្នែកជំងឺទារកក្នុងមន្ទីរពេទ្យ ដែលផ្តល់មូលនិធិដោយសាធារណរដ្ឋឆែក។ គំរោងនេះអាចដំណើរការទៅបានដោយរលូន ក្រោមការគាំទ្រ និងសម្របសម្រួលរបស់ក្រសួងសុខាភិបាល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយព្រះរាជាណាចក្រកម្ពុជា លើកិច្ចការអភិវឌ្ឍន៍។ ហើយក្នុងថ្ងៃនេះគឺជាលើកទី៣ ដែលមន្ទីរពេទ្យកុមារជាតិ បានទទួលសម្ភារៈ ឧបករណ៏វេជ្ជសាស្ត្រ បន្ថែមទៀតពីសាធារណរដ្ឋឆែក ចំនួនរហូតដល់២៧មុខ សរុបទាំងអស់ ១២៤ គ្រឿង សរុបជាទឹកប្រាក់ចំនួន សាមសិបប្រាំបីម៉ឺន ពីរពាន់ ប្រាំមួយរយកៅសិបប្រាំបី ដុល្លារសហរដ្ឋអាមេរិក (382,698 USD) ក្នុងគម្រោងមួយទៀតដែលបន្តពីគម្រោងមុន ដែលគាំទ្រដោយភ្នាក់ងារអភិវឌ្ឍនៃសាធារណរដ្ឋឆែក គឺជាគម្រោង«ការពង្រឹងសមត្ថភាពនៃការថែទាំសុខភាពមាតា និងទារកនៅអាគារសង់ថ្មី» ដែលជាការផ្តល់ជូនពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ផ្នែកសម្ភព និងផ្នែកទារកនៃមន្ទីរពេទ្យកុមារជាតិ។ 

ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (H.E. Martin Vávra) ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នាពេលថ្មីៗនេះ អនុស្សារណៈនៃការយោគយល់គ្នាមួយសម្រាប់ចុះហត្ថលេខាលើគម្រោងថ្មីមួយ ដែលមានឈ្មោះថា ការពង្រឹងសមត្ថភាពនៃការថែទាំសុខភាពមាតានិងទារកនៅក្នុងអាគារសង់ថ្មីសម្រាប់ផ្នែកសម្ភពនិងទារកនៃមន្ទីរពេទ្យកុមារជាតិ។ ហើយគម្រោងនេះវេជ្ជបណ្ឌិតបរទេស ជនជាតិសាធារណរដ្ឋឆែក មានវត្តមានក្នុងមនី្ទរពេទ្យកុមារជាតិ ដើម្បីផ្តល់នូវការរៀបចំរចនាសម្ព័ន្ធនេះ ក៏សូមថ្លែងអំណរគុណដល់ភាគីកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្នុងការវិនិយោគក្នុងការសាងសង់អគារថ្មីនេះ ដើម្បីសម្រេចបាននូវគោលដៅនៃកម្មវិធីរបស់យើង រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយមរណៈភាពមាតា និងទារក និងជំងឺធ្ងន់៕

នាឱកាសនោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថាចំណងសាមគ្គីភាពនេះ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការអភិវឌ្ឍលើវិស័យនានា ដូចជា វិស័យអប់រំ អភិវឌ្ឍសហគមន៍ និងវិស័យសុខាភិបាលផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងទ្វេភាគីក្នុងការលើកកម្ពស់ និងពង្រឹងគុណភាពសេវាសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។ជាពិសេសរឿងដែលធ្វើឲ្យឯកឧត្តម និងប្រជាជនកម្ពុជាទាំងអស់ចងចាំមិនភ្លេច ចំពោះទឹកចិត្តប្រកបដោយមនុស្សធម៌ និងសប្បុរសរបស់សាធារណរដ្ឋឆែក នោះគឺ ក្នុងពេលដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូលបាន និងកំពុងស្ថិតក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩។ សាធារណរដ្ឋឆែក តាមរយៈកម្មវិធីជំនួយមនុស្សធម៌ បានផ្តល់ជាសម្ភារៈបរិក្ខារពេទ្យមួយចំនួនដល់មន្ទីរពេទ្យកុមារជាតិ ក្នុងការទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ-១៩ ដែលជាផ្នែកមួយរួមចំណែកជាមួយក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ហើយថ្ងៃនេះកាន់តែរំភើបនិងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងបំផុត តាមរយៈប្រសាសន៍គាំទ្ររបស់ឯកឧត្តមម៉ាទីន វ៉ាវរ៉ា (H.E. Martin Vávra) ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និង សេចក្តីរាយការណ៍របស់ឯកឧត្តមនាយកមន្ទីរពេទ្យ ក្នុងការប្រគល់ជូនសម្ភារៈឧបករណ៏វេជ្ជសាស្ត្រសរុបជាទឹកប្រាក់រហូតដល់ជិត៤០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដែលមានចំនួនជិត៣០មុខ ហើយក្នុង១មុខៗមានចំនួនច្រើនដូចបានជំរាបក្នុងរបាយការណ៏ សម្រាប់ សម្រួលដល់ដំណើរការអភិវឌ្ឍផ្នែកសម្ភពនិងទារក លើអាគារសង់ថ្មីនៃមន្ទីរពេទ្យកុមារជាតិ ដែលផ្តល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕ ​អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm