ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា

2026/09/29 08:03:09 pm        141

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ន ក្រូលី (Shaun Crowley) នាយកទទួលបន្ទុកកិច្ចការអន្តរជាតិនៃស្ថាប័នសេវាកម្មវាយតម្លៃសកល AQA (AQA Global Assessment Services) នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការអភិវឌ្ឍវិស័យ TVET តាមរយៈការអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាល, ការវាយតម្លៃ និងធានាគុណភាព TVET, និងការបង្កើតបណ្តាញទំនាក់ទំនងរវាងគ្រឹះស្ថាន TVET នៅកម្ពុជា និងចក្រភពអង់គ្លេស ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ន ក្រូលី និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ AQA ក្នុងការបង្កើតភាពជាដៃគូជាផ្លូវការនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET នៅកម្ពុជា។ លើសពីនេះ ភាពជាដៃគូនេះក៏ជាសក្ខីភាពមួយទៀតនៃសមិទ្ធផលដ៏សំខាន់នៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឯកឧត្តមបានកោតសរសើរចំពោះឆន្ទៈរបស់ AQA ក្នុងកិច្ចខិតខំប្រឹងប្រែងនាំយកស្តង់ដានៅចក្រភពអង់គ្លេសមកចែករំលែកនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ការចូលរួមរបស់ស្ថាប័នអប់រំលំដាប់អន្តរជាតិរបស់ចក្រភពអង់គ្លេស គឺជាការរួមចំណែកដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់គុណភាព TVET និងស្តង់ដាជំនាញនៅកម្ពុជា ព្រមទាំងបង្កើនទំនុកចិត្តដល់ប្រជាជន និងនិយោជកលើជំនាញដែលទទួលបានតាមរយៈកម្មវិធី TVET។ ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់ថា ការបន្តកិច្ចសន្ទនា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នានឹងអាចប្រែក្លាយ MoU ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ឧត្តមប្រយោជន៍រួម។ ឯកឧត្តមបានគូសបញ្ជាក់ពីការត្រៀមខ្លួនជាសម្រេចក្នុងការបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូនេះ ហើយក៏នៅមានវិស័យជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត។ 

ជាការឆ្លើយតប លោក ស៊ន ក្រូលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផលិតភាព និងបានសម្តែងសេចក្តីរីករាយចំពោះការចុះហត្ថលេខាលើ MoU នេះ ដែលលោកចាត់ទុកថា ជាសមិទ្ធផលដ៏សំខាន់ ហើយជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលបន្តពង្រឹងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងវិស័យ TVET នាពេលបច្ចុប្បន្ន។ លោកមានប្រសាសន៍ថា ការអភិវឌ្ឍស្តង់ដា ការអភិវឌ្ឍគុណវុឌ្ឍិ និងការកសាងសមត្ថភាព គឺជាវិស័យសំខាន់ៗដែល AQA អាចចូលរួមគាំទ្រដោយផ្អែកលើបទពិសោធរបស់ខ្លួនក្នុងការអនុវត្តនៅប្រទេសនានា៕

អត្ថបទដែលទាក់ទង

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃ​ការបង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល និងប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី
2026/10/07 10:51:39 am        1
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ប្រាប់នាយិកាថ្មីនៃអង្គការ UNICEFថា ការជំរុញការការពារសិទ្ធិកុមារត្រូវបានចាត់ទុកជាបេសកកម្មស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា
2026/10/07 08:34:33 am        1
មន្រ្តីបរិស្ថានប្រចាំការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការបង្រ្កាបបទល្មើសធនធានធម្មជាតិនិងឃាត់ខ្លួនជនសង្ស័យ០១នាក់
2026/10/07 08:31:13 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃ​ការបង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល និងប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី

2026/10/07 10:51:39 am
​ការស្លាប់សង្ស័យបណ្តាលមកពីជំងឺប៉េសរបស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ីម្នាក់ធ្វើឱ្យក្រុមអ្នកជំនាញងឿងឆ្ងល់
2026/10/07 08:36:57 am
​រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ប្រាប់នាយិកាថ្មីនៃអង្គការ UNICEFថា ការជំរុញការការពារសិទ្ធិកុមារត្រូវបានចាត់ទុកជាបេសកកម្មស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា
2026/10/07 08:34:33 am
​មន្រ្តីបរិស្ថានប្រចាំការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការបង្រ្កាបបទល្មើសធនធានធម្មជាតិនិងឃាត់ខ្លួនជនសង្ស័យ០១នាក់
2026/10/07 08:31:13 am
​វិចារណកថា៖ កសិដ្ឋានមួយ គឺជាប្រព័ន្ធអេកូឡូស៊ី «វាលស្រែចម្ការផ្តល់ផលជាអាហារ តាមរយៈការរួមដំណើររវាងធម្មជាតិ ចំណេះដឹង កម្លាំងពលកម្ម និងពេលវេលា»
2026/10/07 08:17:29 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm