កម្ពុជាត្រូវការត្រឹមស្មើទីម័រ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA ASEAN Cup ខណៈគ្រូបង្វឹក និងកីឡាករប្ដេជ្ញាខ្ពស់ដើម្បីបង្កើតប្រវត្តិសាស្ដ្រថ្មី

2026/09/30 09:52:08 am        208

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាវេលាម៉ោង ៤ល្ងាចថ្ងៃទី៣០ ខែកញ្ញានេះ នៅកីឡដ្ឋាន Kai Tak របស់ហុងកុង ដែលជាការប្រកួតដ៏សំខាន់ ក្នុងជំនួបបញ្ចប់ពូលB នៃពានរង្វាន់ FIFA Asian Cup 2026(Division 2) ដោយកម្ពុជាទាមទារនូវពិន្ទុដាច់ខាត ដើម្បីបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

បច្ចុប្បន្នកម្ពុជា កំពុងមាន ៣ពិន្ទុឈរកំពូលតារាង ក្រោយយកឈ្នះមីយ៉ាន់ម៉ា ដែលមាន ៣ពិន្ទុដូចគ្នា ក្រោយយកឈ្នះទីម័រខាងកើត ២-០ ។ ដូច្នេះជំនួបរវាងកម្ពុជា និងទីម័រខាងកើត ល្ងាចនេះ ក្រុមគោព្រៃ ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីធានាកៅអីវគ្គផ្ដាច់ព្រ័ត្រ តែប្រសិនបើកម្ពុជា ភ្លាត់ចាញ់ ឱកាសមាសនេះនឹងត្រូវបាត់បង់ ហើយអាចធ្លាក់ទៅក្រុមមីយ៉ាន់ម៉ា រួមទាំងទីម័រខាងកើត ផងដែរ ដោយផ្អែកលើផលសងគ្រាប់បាល់ និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ។

ជុំវិញការប្រកួតលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថា នឹងមិនមែនជាការប្រកួតងាយស្រួលឡើយ ដោយសារទីម័រខាងកើត គឺជាក្រុមល្អមួយ ដែលប្រើបច្ចេកទេសលេងបាល់ និងមានល្បឿនលឿន ។ បែបនេះក្ដីលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ស្របពេលកូនក្រុមកីឡាករ សារ៉េត គ្រីយ៉ា និង Andres Neito ក៏បានប្ដេជ្ញារៀងៗខ្លួន នឹងធ្វើឲ្យបានល្អបំផុត ដើម្បីឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដែលជាឱកាសបើកទំព័រប្រវត្តិសាស្ដ្រសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជានេះផងដែរ។

គួរដឹងថា តាំងពីឆ្នាំ១៩៥៦ ក្រោយក្រុមជម្រើសជាតិកម្ពុជា ត្រូវបានបង្កើត និងចូលរួមការប្រកួតអន្ដរជាតិ ក្រុមគោព្រៃកម្ពុជា ពុំធ្លាប់មានប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រនោះទេ រាប់ចាប់ពីការប្រកួតថ្នាក់តំបន់ ទ្វីប និងពានរង្វាន់ពិភពលោក ហើយកំណត់ត្រាល្អបំផុត គឺកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup ។ ដូច្នេះតាមរយៈយុទ្ធនាការប្រកួត FIFA Asian Cup 2026 នេះ គឺជាឱកាសសម្រាប់ការបង្កើតប្រវត្តិសាស្ដ្រថ្មីរបស់ក្រុមគោព្រៃ ដែលកំពុងមានភាគរយខ្ពស់ជាងគេក្នុងពូល។

សម្រាប់ប្រវត្តិជួបគ្នារយៈពេល ១០ឆ្នាំចុងក្រោយ ពោលបើរាប់ចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជា និងទីម័រខាងកើត ធ្លាប់ជួបគ្នា ៦លើក ក្នុងនោះក្រុមគោព្រៃកម្ពុជា បានយកឈ្នះ ៥លើក និងស្មើ ១លើ មិនធ្លាប់ចាញ់ឡើយ។ ផ្អែកលើប្រវត្តិ និងការតាំងចិត្តរបស់គ្រូបង្វឹក ក៏ដូចជាកីឡាករ ឆ្លើយតបចំពោះឱកាសដ៏កម្រពេលនេះ អ្នកគាំទ្រសង្ឃឹមថាក្រុមជម្រើសជាតិកម្ពុជា នឹងអាចទទួលបានពិន្ទុពីទីម័រខាងកើត ដើម្បីឈរលេខ១ ក្នុងពូល ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមលេខ១ ក្នុងពូលA ដែលកំពុងមានប្រៀបដោយក្រុមម្ចាស់ផ្ទះហុងកុង នាពេលបច្ចុប្បន្ន ខណៈហុងកុង ក៏ត្រូវជួបប្រ៊ុយណេ បញ្ចប់ពូលរបស់ខ្លួន នៅរាត្រីថ្ងៃពុធនេះផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Sayfullaeva ឈ្នះមេដាយមាសលោតកម្ពស់ ខណៈ An Se-young ការពារជើងឯកកីឡាវាយសី Asian Games
2026/09/30 11:40:33 am        1
កំពង់ស្ពឺឡើងវគ្គ ៨ក្រុម ពានសម្ដេចតេជោ-ថ្នាក់ខេត្ត តែកណ្ដាលចាំអ៊ុតការប្រកួតបញ្ចប់ ២ពូលចុងក្រោយ
2026/09/30 10:58:39 am        1
ក្រុមអុកអន្ដរជាតិកម្ពុជា ចាត់ទុកមេដាយសំរឹទ្ធ Olympiad ជាសមិទ្ធផលលើសការរំពឹង និង​ជា​ទុន​ដ៏​សំខាន់​ជំរុញ​ការ​អភិវឌ្ឍ
2026/09/30 10:34:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីបង្កើនវោហារសាស្ត្រជុំវិញតំបន់ Kaliningrad ដោយគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការ NATO

2026/09/30 01:13:26 pm
​សម្ដេចធិបតី៖ ប្រាក់ឈ្នួលគោលរួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតឆ្នាំ២០២៧ កម្មករនិយោជិត ត្រូវ​ទទួលបានចន្លោះពី ២៣១,៥ដុល្លារ ដល់ ២៤២,៥ ដុល្លារក្នុងមួយខែ
2026/09/30 01:12:48 pm
​មេដឹកនាំអ៊ុយក្រែន៖ ប្រទេសបែលហ្ស៊ិកនឹងផ្ទេរយន្តហោះF-16 បីគ្រឿងទៅឱ្យអ៊ុយក្រែននៅឆ្នាំនេះ
2026/09/30 01:12:24 pm
​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា
2026/09/30 01:05:19 pm
​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដាក់ដំណើរការផែនការប្រតិបត្តិសម្រាប់អនុវត្តន៍គោលការណ៍ណែនាំក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០
2026/09/30 12:59:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm