ក្រុមអុកអន្ដរជាតិកម្ពុជា ចាត់ទុកមេដាយសំរឹទ្ធ Olympiad ជាសមិទ្ធផលលើសការរំពឹង និង​ជា​ទុន​ដ៏​សំខាន់​ជំរុញ​ការ​អភិវឌ្ឍ

2026/09/30 10:34:59 am        107

ក្រុមកីឡាអុកអន្ដរជាតិកម្ពុជា ដឹកនាំដោយលោក ឯល រ៉ូហ្សាក់ ប្រតិភូដឹកនាំ និង​ជា​គ្រូ​បង្វឹក​នៃ​សហព័ន្ធ​កីឡាអុ​កកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងព្រឹត្តិការណ៍ប្រកួតអុកអន្ដរជាតិកម្រិតពិភពលោក FIDE Chess Olympiad លើកទី៤៦ ឆ្នាំ២០២៦ នៅប្រទេសអ៊ូបេគីស្ថាន ដែលក្រុមកីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង កាលពីថ្មីៗ។

ជាមួយដំណើរត្រឡប់មកមាតុភូមិដោយមោទនភាពនេះ ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី សុទ្ធតែរីករាយជាខ្លាំង សម្រាប់បេសកកម្មតំណាងជាតិចូលរួមព្រឹត្តិការណ៍ដ៏ធំ ដែលមានអត្តពលិកជាង ២០០ប្រទេសចូលរួម ហើយថែមទាំងដណ្ដើមបានមេដាយជូនជាតិថែមទៀត ។ ទាំងគ្រូបង្វឹក និងកីឡាការិនី បានចាត់ទុកការឈ្នះមេដាយសំរឹទ្ធលើកដំបូងនេះ គឺជាសមិទ្ធផលលើសការរំពឹង ហើយក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាអុកអន្ដរជាតិនៅកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។

លោក ឯល រ៉ូហ្សាក់ បានកោតសរសើរ ចំពោះលះបង់របស់កូនក្រុម ក្រោមស្មារតីប្រយុទ្ធពេញ ២សប្ដាហ៍ ដើម្បីសម្រេចបានលទ្ធផលលើសការរំពឹងជូនជាតិ។ ក្នុងនាមជាគ្រូបង្វឹក ធ្លាប់មានបទពិសោធន៍ចូលរួមការប្រកួតអន្ដរជាតិច្រើន លោកពិតជារីករាយនូវផ្លែផ្កា កើចេញពីការខិតខំការអភិវឌ្ឍធនធានបន្ដវេន ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំសហព័ន្ធ ហើយថ្ងៃអនាគត លោកថា ការចូលរួម និងដណ្ដើមមេដាយជូនជាតិ គឺជារឿងមួយ តែសំខាន់ជាងនេះ លោកចង់ឃើញព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំនៅកម្ពុជា ដើម្បីផ្ដល់ឱកាសដល់កីឡាករកាន់តែច្រើនបានចូលរួម ព្រមទាំងជួយលើកស្ទួយដល់ទេសចរណ៍ និងសេដ្ឋកិច្ចថែមទៀត។

ទន្ទឹមជាមួយគ្នា កីឡាការិនី ផុន សុពណ៌បតី និង ជា សុផារី តំណាងឲ្យក្រុមសុទ្ធតែមានមោទនភាពខ្លាំង ដែលក្រុមខ្លួនអាចដណ្ដើមមេដាយជូនជាតិ។ ទោះបីចាប់ផ្ដើមពីកម្រិតទី៥ នៃព្រឹត្តិការណ៍ តែពួកគេបានចាត់ទុកនេះគឺជាផ្លែផ្កាដ៏ល្អ ដើម្បីជំរុញទឹកចិត្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមដល់ពួកគេ ក្នុងការអភិវឌ្ឍន៍សមត្ថភាពត្រៀមចូលរួមការប្រកួតកម្រិតខ្ពស់ទៅថ្ងៃអនាគត បន្ទាប់ពីក្រុមកីឡាការិនីអុកអន្ដរជាតិកម្ពុជា បានបង្ហាញវត្តមានលើកដំបូងក្នុងព្រឹត្តិការណ៍ FIDE Chess Olympiad ឆ្នាំនេះ។

ដោយឡែកកីឡាករ ម៉ែន សីហា ដែលទទួលបាន Title Candidate Master ពីសហព័ន្ធអន្ដរជាតិ បានលើកឡើងថា ទោះបីក្រុមបុរស ពុំទទួលបានមេដាយ តែការបញ្ចប់នៅចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមបណ្ដាប្រទេសជាច្រើន គឺជាលទ្ធផលដ៏គាប់ប្រសើរមួយ ដែលបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាអុកអន្ដរជាតិនៅកម្ពុជា ហើយពួកគេនឹងព្យាយាមខិតខំបន្ថែមទៀត ដើម្បីមានឱកាសឈានទៅប្រកួតមេដាយជូនជាតិនាឱកាសក្រោយ។

គួរដឹងថា ព្រឹត្តិការណ៍ FIDE Chess Olympiad 2026 ដែលអ៊ូសបេគីស្ថាន ទទួលធ្វើម្ចាស់ផ្ទះឆ្នាំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ដោយមានអត្តពលិកប្រមាណ ២ពាន់នាក់ចូលរួម ក្នុងនោះមានអត្តពលិកផ្នែកបុរសមកពី ២០៨ប្រទេសចូលរួម ខណៈផ្នែកនារី មានអត្តពលិកប្រមាណ ១៩២ប្រទេសចូលរួម។ ជាលទ្ធផលសម្រាប់អត្តពលិកកម្ពុជា ក្រៅពីការប្រជែងមេដាយជូនជាតិ ក៏បានកើតចំណាត់ថ្នាក់ពិភពលោកផងដែរ ជាក់ស្ដែងក្រុមនារី ដែលចាប់ផ្ដើមជាមួយលេខរៀងទី១៧៥ តែបានបញ្ចប់ដោយឡើងមកឈរលេខរៀងទី១៣៧ ខណៈផ្នែកបុរស បានចាប់ផ្ដើមពីលេខរៀងទី១៩៥ និងបញ្ចប់ដោយឡើងមកឈរលេខរៀងទី១៦៣៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

Sayfullaeva ឈ្នះមេដាយមាសលោតកម្ពស់ ខណៈ An Se-young ការពារជើងឯកកីឡាវាយសី Asian Games
2026/09/30 11:40:33 am        1
កំពង់ស្ពឺឡើងវគ្គ ៨ក្រុម ពានសម្ដេចតេជោ-ថ្នាក់ខេត្ត តែកណ្ដាលចាំអ៊ុតការប្រកួតបញ្ចប់ ២ពូលចុងក្រោយ
2026/09/30 10:58:39 am        1
ក្រុមអុកអន្ដរជាតិកម្ពុជា ចាត់ទុកមេដាយសំរឹទ្ធ Olympiad ជាសមិទ្ធផលលើសការរំពឹង និង​ជា​ទុន​ដ៏​សំខាន់​ជំរុញ​ការ​អភិវឌ្ឍ
2026/09/30 10:34:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីបង្កើនវោហារសាស្ត្រជុំវិញតំបន់ Kaliningrad ដោយគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការ NATO

2026/09/30 01:13:26 pm
​សម្ដេចធិបតី៖ ប្រាក់ឈ្នួលគោលរួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតឆ្នាំ២០២៧ កម្មករនិយោជិត ត្រូវ​ទទួលបានចន្លោះពី ២៣១,៥ដុល្លារ ដល់ ២៤២,៥ ដុល្លារក្នុងមួយខែ
2026/09/30 01:12:48 pm
​មេដឹកនាំអ៊ុយក្រែន៖ ប្រទេសបែលហ្ស៊ិកនឹងផ្ទេរយន្តហោះF-16 បីគ្រឿងទៅឱ្យអ៊ុយក្រែននៅឆ្នាំនេះ
2026/09/30 01:12:24 pm
​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា
2026/09/30 01:05:19 pm
​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដាក់ដំណើរការផែនការប្រតិបត្តិសម្រាប់អនុវត្តន៍គោលការណ៍ណែនាំក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០
2026/09/30 12:59:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm