
អន្ដរជាតិ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskovបានពន្យល់ពីមូលហេតុដែលបំណងប្រាថ្នា របស់អ៊ុយក្រែនចូលជាសមាជិករបស់សម្ព័ន្ធណាតូ គួរឲ្យបារម្ភសម្រាប់រុស្ស៊ី ជាងបំណងប្រាថ្នារបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងសម្លឹងមើលការចូលរួមក្នុងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក។ យើងមិនមានជម្លោះទឹកដីជាមួយហ្វាំងឡង់ ឬស៊ុយអែតទេ ។លោក Peskovបានប្រាប់អ្នកព័ត៌មានកាលពីថ្ងៃចន្ទថា អ៊ុយក្រែនអាចមានសក្តានុពលក្លាយជាសមាជិកនៃអង្គការណាតូ ហើយក្នុងករណីនេះ រុស្ស៊ីនឹងមានជម្លោះទឹកដីជាមួយរដ្ឋដែលចូលរួមនៅក្នុងសម្ព័ន្ធយោធាដែលនឹងនាំមកនូវហានិភ័យដ៏ធំសម្រាប់ទ្វីបទាំងមូល ៕