ប្រាក់ឈ្នួលគោលកម្មករកាត់ដេរឆ្នាំ២០២៧កើនដល់ ២១២ដុល្លារ និងបន្តរក្សាប្រាក់​ឧបត្ថម្ភ​បណ្តោះ​អាសន្ន​លើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ២,៥ដុល្លារ

2026/09/30 02:16:03 pm        167

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ដុល្លារអាម៉េរិក បន្ទាប់ពីទទួលបានការសម្រេចឱ្យបន្ថែម ២ដុល្លារ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និង​តំណាងភាគីកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេចធិបតី​បាន​សម្រេច​ឱ្យ​បន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ បន្ថែមពីនេះ សម្ដេចក៏បានឯកភាពរក្សាប្រាក់​ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុង​មួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ ដោយឡែក អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនកម្មករនិយោជិតផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់បន្ថែមថា សរុបសេចក្តីមក សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោល ដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលកម្មករនិយោជិត ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។

ពាក់ព័ន្ធលទ្ធផលប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ អ្នកឧកញ៉ា ណាងសុធី តំណាងភាគីនិយោជក និងលោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានសម្តែងការអបអរសាទរ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ជានិច្ចទៅដល់កម្មករនិយោជិត ក៏ដូចជាអ្នកវិនិយោគក្នុងវិស័យកាត់ដេរនេះ។

សូមជំរាបជូនថា តួលេខប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២១២ដុល្លារនេះ នឹងត្រូវចូលជាធរមានអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧តទៅ។ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗជាទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោង។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រយៈពេល៩ខែឆ្នាំ​២០២៦ ក្រសួងបរិស្ថាន​ទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់​ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាបាន​ប្រមាណ ២០លានម៉ែត្រគូប
2026/09/30 05:00:14 pm        1
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់​ពី​ពិនិត្យ ​និងថែទាំព្រះរាជសុខភាពនៅចិន
2026/09/30 04:53:18 pm        1
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ ដើម្បី​ប​ន្ត​កិច្ច​សហប្រតិបត្តិការ​គាំពារដល់អត្ថប្រយោជន៍ពលករកម្ពុជា
2026/09/30 04:40:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល៩ខែឆ្នាំ​២០២៦ ក្រសួងបរិស្ថាន​ទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់​ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាបាន​ប្រមាណ ២០លានម៉ែត្រគូប

2026/09/30 05:00:14 pm
​ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់​ពី​ពិនិត្យ ​និងថែទាំព្រះរាជសុខភាពនៅចិន
2026/09/30 04:53:18 pm
​ឆ្នាំល្បាតឆ្នេរសហរដ្ឋអាមេរិកសង្រ្គោះមនុស្ស ៤៩នាក់ ក្រោយលិចនាវាមួយគ្រឿងនៅជិតកោះ Mona របស់ព័រតូរីកូ
2026/09/30 04:52:24 pm
​អេស្ប៉ាញ ព័រទុយហ្គាល់ និងលុចសំបួរ ជំរុញឲ្យ EU កំណត់គោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៤០
2026/09/30 04:50:05 pm
​កូរ៉េខាងជើងនឹងពង្រឹងសមត្ថភាពវាយប្រហារបកតាមយុទ្ធសាស្ត្រ នៅតំបន់ជិតព្រំដែនជាមួយកូរ៉េខាងត្បូង
2026/09/30 04:48:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm