រាជរដ្ឋាភិបាល​ អំពាវនាវ​ ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​បន្ធូរបន្ថយ ​លក្ខណៈ​បង់រំលស់​ដល់​អតិថិជន

2021/04/27 09:59:58 am        125



ភ្នំពេញ ​៖ រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់​នៅ​កម្ពុជា ​ឲ្យ​ធ្វើការ​បន្ធូរបន្ថយ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ ​និង​ខុនដូ ក្នុង​បរិបទ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លើកឡើងថា ​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ អភិវឌ្ឍន៍​អចលនវត្ថុ​ទាំងអស់​ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​សម្ពាធ​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ជា​អ្នកទិញ​ក្នុង ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​។


តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ រដ្ឋាភិបាល​អំពាវនាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​ទាំងអស់ ​បន្ធូរបន្ថយ​លក្ខខណ្ឌ​បង់រំលស់​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​អតិថិជន​។

​ការ​អំពាវនាវ​នេះ គឺ​ដើម្បី​ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បុរី ​និង​អាគារ​សហកម្ម​សិទ្ធ​នានា លើកលែង​ ការ​ផាកពិន័យ​ចំពោះ​អតិថិជន​ ដែល​មិនបាន​បង់​ប្រាក់​តាម​កាល​កំណត់ ​និង​មិន​ត្រូវ​មាន​បន្ទុក​ការប្រាក់ ​ឬ​ជាប់​ការ​ផាកពិន័យ​បន្ថែម ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការបង់​រំលស់​។


លើសពីនេះ រាជរដ្ឋាភិបាល បាន​ស្នើ​ឲ្យ​មានការ​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​នានា​ដល់​អតិថិជន​របស់​ខ្លួន​លើ​ការបង់​រំលស់​អចលនវត្ថុ​។ ក្រុមហ៊ុន ​ត្រូវ​អនុវត្ត​វិធានការ​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព ​រហូតដល់​បំណាច់​ខែមីនា​ ឆ្នាំ​២០២២​។


បន្ថែម​ពីលើ​នេះ ធនាគារជាតិ​នៃ​កម្ពុជា ​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​នឹង​បន្ត​តាមដាន​ការវិវត្ត​សភាពការណ៍​ថ្មីៗ​បន្ត ព្រមទាំង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​ការ​អនុវត្ត​វិធានការ​ខាងលើ​ ដល់​ធនាគារ និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​ទាំងអស់​៕

​អត្ថបទ​៖ វណ្ណៈ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm