ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់

2026/10/01 10:10:05 am        131

ពោធិ៍សាត់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គ.ម ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខណ្ឌថវិកាជាតិ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការសាងសង់ផ្លូវការផ្លូវជាតិលេខ១០នេះ គឺជាកសារសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ដែលជំរុញការតភ្ជាប់រវាងតំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ផ្លូវជាតិលេខ១០ នឹងផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេលវេលា ថ្លៃដឹកជញ្ជូន ខណៈផ្លូវនេះបានតភ្ជាប់ខេត្ត៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង ដែលនឹងក្លាយជាការតភ្ជាប់យ៉ាងសំខាន់របស់កសិផល, ការធ្វើដំណើរ, ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងចរន្តសេដ្ឋកិច្ចយ៉ាងសំខាន់នៃតំបន់ភាគកណ្តាល ខាងជើង និរតី និងឦសានរបស់កម្ពុជា ហើយផ្តល់ជាជម្រើសកាន់តែច្រើនដល់ប្រជាជន។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ ឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជិត ១៩៤គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ២គន្លងទៅមក។ បន្ថែមពីនេះគម្រោងនេះ ក៏មានការសាងសង់ស្ពានថ្មី និងពង្រីកស្ពានបេតុងចាស់ សរុបចំនួន ៣២កន្លែង ប្រវែងសរុប ២ ៣២៥ម៉ែត្រ រួមមាន ស្ពានសង់ថ្មីចំនួន ២០កន្លែង និងពង្រីកស្ពានចាស់ចំនួន ១២កន្លែង។ នៅក្នុងចំណោមស្ពានសរុបទាំង ៣២នេះ មានស្ពានមួយដែលត្រូវបានសាងសង់ឡើងជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ក្រៅពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា, ផ្លូវនេះបាននិងកំពុងរួមចំណែកលើកកម្ពស់សក្ដានុពលទេសចរណ៍នៅតាមបណ្ដោយផ្លូវជាតិនេះ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញ តំបន់ជ្រោះភ្នំ ជ្រលង ដងអូរជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋភាគច្រើនមិនធ្លាប់បានមកដល់ទីនេះពីមុនមក។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងជំហានទី១ រាជរដ្ឋាភិបាលមានគម្រោងពង្រីកទៅបណ្ដារាជធានី-ខេត្តចំនួន ១៣ មានចម្ងាយប្រមាណ ១២០០ គីឡូម៉ែត្រ ដោយគ្រោងបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ ចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិកនៅក្នុងជំហានទីមួយនេះ។ ខណៈសម្ដេច​គាំទ្រគម្រោងនេះ និង​ជំរុញឱ្យពង្រីកឱ្យបាន ២៥ រាជធានី-ខេត្ត។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ គឺជាជោគជ័យថ្មីមួយទៀតនៃយុទ្ធនាការពង្រីកប្រព័ន្ធដឹកជញ្ជូន និងពង្រឹងប្រព័ន្ធឡូជីស្ទីករបស់រាជរដ្ឋាភិបាលឱ្យកាន់តែពេញលេញនៅក្រោមពាក្យស្លោក «ផ្លូវគឺជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍទៅតាមសហគមន៍» សំដៅលើកម្ពស់ជីភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈការជំរុញការធ្វើសមាហរណកម្មវិស័យកម្មន្តសាលកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម សិប្បកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាលើកកម្ពស់ភាពប្រកួតប្រជែងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំឱ្យអាជ្ញាធរខេត្តពិនិត្យមើលលើការដាក់ចេញនយោបាយរំដោះទឹកជំនន់ និងប្រមូលទឹកជំនន់ទុកប្រើប្រាស់នៅរដូវប្រាំង ខណៈអ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា នៅរយៈពេល៦ខែខាងមុខពិភពលោកនឹងជួបបាតុភូតគ្រោះរាំងស្ងួតរយៈពេលវែង អាកាសធាតុឡើងកម្ដៅដែលអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា បញ្ហាដែលយើងមានសង្គ្រាមព្រំដែន ការបិទព្រំដែន គឺសុទ្ធតែជាឱកាសឱ្យយើងវាយតម្លៃ ពង្រឹងផ្ទៃក្នុងខ្លួនឯង ពង្រឹងពិពិធកម្មសេដ្ឋកិច្ចអ្នកជាប់ព្រំដែន។ សម្ដេចបន្តថា រយៈពេលខ្លីយើងឈឺ ប៉ុន្ដែត្រូវយកមេរៀននេះ កុំឱ្យកើតមាននៅថ្ងៃអនាគតទៀត។

-សម្ដេចធិបតី៖ ការបង្កើតភាពប្រទាក់ក្រឡា ការតភ្ជាប់រវាងភូមិភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រវែងឆ្ងាយនៃរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ពាយព្យកម្ពុជា ជាពិសេស ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឱ្យប្រកបទៅដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

-សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាព នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជជនកម្ពុជាច្រើនអាណត្តិមកហើយ ពិសេសគឺក្រោយនយោបាយឈ្នះ ឈ្នះ ។ ការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដំណាក់ទី១-២-៣-៤ មនុស្ស អាទិភាពទី១ ផ្លូវ ទី២ និងទឹក ភ្លើង ដែលតាំងពីឆ្នាំ៩៨ដល់២០២៣ ផ្លូវរាប់ពាន់គីឡូត្រូវបានកសាង។ អាណត្តិ ទី៧នេះ ខ្ញុំឡើងមក បានដើរសម្ពោធជាច្រើន។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំឱ្យអាជ្ញាធរខេត្តពិនិត្យមើលលើការដាក់ចេញនយោបាយរំដោះទឹកជំនន់ និងប្រមូលទឹកជំនន់ទុកប្រើប្រាស់នៅរដូវប្រាំង ខណៈអ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា នៅរយៈពេល៦ខែខាងមុខពិភពលោកនឹងជួបបាតុភូតគ្រោះរាំងស្ងួតរយៈពេលវែង អាកាសធាតុឡើងកម្ដៅដែលអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា បញ្ហាដែលយើងមានសង្គ្រាមព្រំដែន ការបិទព្រំដែន គឺសុទ្ធតែជាឱកាសឱ្យយើងវាយតម្លៃ ពង្រឹងផ្ទៃក្នុងខ្លួនឯង ពង្រឹងពិពិធកម្មសេដ្ឋកិច្ចអ្នកជាប់ព្រំដែន។ សម្ដេចបន្តថា រយៈពេលខ្លីយើងឈឺ ប៉ុន្ដែត្រូវយកមេរៀននេះ កុំឱ្យកើតមាននៅថ្ងៃអនាគតទៀត។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់អាជ្ញាធរខេត្តទាំងអស់ ត្រៀមអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលជួបប្រទះគ្រោះទឹកជំនន់ ខណៈមានកន្លែងខ្លះបានស្រកចុះ ប៉ុន្ដែកន្លែងខ្លះនៅបន្តហក់ឡើងនៅឡើយ។ សម្ដេចក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធត្រៀមការស្ដារឡើងវិញពីគ្រោះទឹកជំនន់ ក្នុងនោះដំណាំណាដែលខូចត្រូវជួយផ្ដល់ពូជ ផ្លូវដែលខូចក៏ត្រូវស្ដារឡើងវិញដែរ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កន្លងទៅនេះ ធនាគារជាតិបានបញ្ចេញក្រដាសប្រាក់៥ម៉ឺនរៀលថ្មី គឺដើម្បីពង្រឹងនូវសោភណភាព និងសុវត្ថិភាពកុំឱ្យមានលុយក្លែងក្លាយ ខណៈលុយក្រដាសធំៗ មានចរាចរច្រើន ក្នុងនោះក៏មានលុយក្លែងក្លាយ។ ការបញ្ចេញក្រដាសប្រាក់ថ្មីនេះក៏ដើម្បីជំនួសឱ្យក្រដាសចាស់ដែលត្រូវកិនកម្ចេច។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«ខ្ញុំសូមអីចេះមួយ បក្សណាក៏ដោយ និន្នាការណាក៏ដោយ, ទ័ពជារបស់ជាតិ ការពារទឹកដីរបស់ជាតិ, បើមិនស្រឡាញ់រដ្ឋាភិបាល មិនស្រឡាញ់គណបក្សប្រជាជន វ៉ៃអីផ្សេងទៅ កុំវ៉ៃទឹកចិត្តកងទ័ព។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំឱ្យបងប្អូនយោធិន ឬកងកម្លាំងប្រដាប់អាវុធណា ដែលហូបបាយប្រចាំថ្ងៃជាមួយអំបិលបុកម្ទេសនៅជួរមុខ ឬនៅកន្លែងណាក៏ដោយ សូមប្រាប់មកសម្ដេច ដាក់សារមកសម្ដេច។ ខណៈគ្រប់សំណើរពីសមរភូមិមុខ គ្រប់សំណើរទាំងអស់គឺសម្ដេចចុះហត្ថលេខាឱ្យភ្លាមដោយមិនចាំបាច់រង់ចាំឆ្លងក្រសួងសេដ្ឋកិច្ចនោះទេ។

 

 

 

 

 

 

 

 

 

អត្ថបទដែលទាក់ទង

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ត្រៀមប្រមូលផ្តុំអ្នកពាក់ព័ន្ធជាង ២៥,០០០នាក់ និងស្តង់ពិព័រណ៍ជាង ៤០០
2026/10/01 11:57:13 am        1
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់
2026/10/01 10:10:05 am        1
ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
2026/10/01 08:43:48 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ត្រៀមប្រមូលផ្តុំអ្នកពាក់ព័ន្ធជាង ២៥,០០០នាក់ និងស្តង់ពិព័រណ៍ជាង ៤០០

2026/10/01 11:57:13 am
​ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់
2026/10/01 10:10:05 am
​ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
2026/10/01 08:43:48 am
​ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ
2026/10/01 08:31:41 am
​ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
2026/09/30 08:14:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm