ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន កាន់វេនបិណ្ឌទី៥ នៅវត្តកោះនរា

2026/10/01 12:08:06 pm        202

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែលមាន​ប្រជា​ពុទ្ធ​បរិស័ទ​ច្រើន​កុះ​ករ​យក​ចង្ហាន់​ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា វីរយុទ្ធជន​ដែល​បាន​ចែក​ឋាន​, ​នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែ​តុលា​ ឆ្នាំ២០២៦ ចំវេនបិណ្ឌទី៥ ថ្នាក់ដឹកនាំ និងបុគ្គលិក​នៃអ​គ្គ​នាយកដ្ឋាន​វិទ្យុ​និង​ទូរ​ទស្សន៍​បាយ័ន​ បានចូលរួមកាន់បិណ្ឌនៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់​និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមការងារគ្រប់ផ្នែកនៃអគ្គនាយកដ្ឋានវិទ្យុ វេរបច្ច័យ ទេយ្យទាន ចង្ហាន់ ប្រគេនព្រះសង្ឃ ដឹកនាំដោយលោក James Mu នាយកប្រតិបត្តិ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ជំទាវ ​ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន និង​​លោក​ស្រី ស្បោង សំបូរ ប្រធានរដ្ឋបាល។

ព្រះគ្រូចៅអធិការ នៅវត្តជោតរតនៈសីលាកោះនរា បានមានសង្ឃដីកា ថ្លែង​អំណរ​គុណ​ដល់​លោក​ជំទាវ​អគ្គ​នាយិកា អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន និងបុគ្គលិកគ្រប់ផ្នែក​ទាំង​អស់​របស់​គ្រួសារ​បាយ័ន តែងតែកាន់វេនរាល់ឆ្នាំនៅវត្តកោះនរា រៀបចំចង្ហាន់ និង​បច្ច័យ​ប្រគេន​ព្រះ​សង្ឃ​នៅ​ទីតាំង​វត្ត​អារាម​មួយ​នេះ ដោយសទ្ធាជ្រះថ្លា ហើយសទ្ធានេះ បានចូលរួម​ចំណែក​ទ្រទ្រង់​ដល់​ព្រះពុ​ទ្ធ​សាសនា និងការកសាងសមិទ្ធផលនានានៅក្នុងវត្តកោះនរា។ ការ​ចូល​រួម​របស់​ពុទ្ធ​បរិស័ទ​ក្នុង​រដូវបុណ្យនេះ ជាទំនៀមទម្លាប់ប្រពៃណីតាំងពីដើមមក ដែលធ្វើបុណ្យឧទ្ទិស​ដល់​សាច់​ញាតិ​ ដែលចែកឋានទៅ និងធ្វើបុណ្យសន្សំកុសលតទៅជាតិមុខ និងសុំអោយ​ជួប​ក្តី​សុខ​ចម្រើន​ជួប​ជុំ​ក្រុមគ្រួសារ។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុង​ចំណោម​ពិធី​បុណ្យ​ទាំង​អស់ ​ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធី​បុណ្យ​ភ្ជុំបិ​ណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់​យក​ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយ​ដែល​គេនិយម​ធ្វើ​ត​ៗ​គ្នា របស់ប្រជាពុទ្ធបរិស័ទ ខ្មែរជាយូរមកហើយ៕



អត្ថបទដែលទាក់ទង

សម្តេចប្រធានរដ្ឋសភា៖ ការកែទម្រង់វិស័យយុត្តិធម៌ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពក្នុងការពង្រឹងនីតិរដ្ឋ លើកកម្ពស់អភិបាលកិច្ចល្អ និងការធានាឱ្យពលរដ្ឋគ្រប់រូបទទួលបានយុត្តិធម៌ប្រកបដោយសមធម៌
2026/10/01 01:06:27 pm        1
រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងអនឡាញ ឬការភ្នាល់អនឡាញដាច់ខាត
2026/10/01 12:56:02 pm        1
ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន កាន់វេនបិណ្ឌទី៥ នៅវត្តកោះនរា
2026/10/01 12:08:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចប្រធានរដ្ឋសភា៖ ការកែទម្រង់វិស័យយុត្តិធម៌ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពក្នុងការពង្រឹងនីតិរដ្ឋ លើកកម្ពស់អភិបាលកិច្ចល្អ និងការធានាឱ្យពលរដ្ឋគ្រប់រូបទទួលបានយុត្តិធម៌ប្រកបដោយសមធម៌

2026/10/01 01:06:27 pm
​រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងអនឡាញ ឬការភ្នាល់អនឡាញដាច់ខាត
2026/10/01 12:56:02 pm
​ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន កាន់វេនបិណ្ឌទី៥ នៅវត្តកោះនរា
2026/10/01 12:08:06 pm
​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ត្រៀមប្រមូលផ្តុំអ្នកពាក់ព័ន្ធជាង ២៥,០០០នាក់ និងស្តង់ពិព័រណ៍ជាង ៤០០
2026/10/01 11:57:13 am
​ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់
2026/10/01 10:10:05 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm