រដ្ឋមន្ត្រីណែនាំមន្ត្រីសង្គមកិច្ចសហការបង្កើនកិច្ចគាំពារសង្គម និងផ្តល់​បណ្ឌ​សមធម៌​ជូន​មនុស្ស​ចាស់

2026/10/01 02:51:40 pm        123

នៅក្នុងឱកាសប្រារព្ធខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១ តុលា ឆ្នាំ​២០២៦ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំ​មន្ទីរ​សង្គម​កិច្ច​នៅ​តាម​រាជធា​នីខេត្ត បង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាននានាទៀត ផ្តោតការ​បង្កើន​កិច្ច​គាំ​ពារ​សង្គមជូនមនុស្សចាស់ លើកកម្ពស់សុខុមាលភាព ការថែទាំសុខ​ភាព​មនុស្ស​ចាស់​ឲ្យ​បាន​ល្អ​ប្រសើរ ​តាមរយៈជំរុញការផ្តល់បណ្ណមូលនីធិសមធម៌ និងជំនួយសង្គមផ្សេងៗទៀត។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា បច្ចុប្បន្ន​រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ចជាសេនាធិការ បានកំពុង​អនុវត្ត​យ៉ាង​សកម្ម ​ផ្តោតការទ្រទ្រង់មនុស្សចាស់ ជរា ព្យាធិ មនុស្សចាស់មានពិការភាព ក្រីក្រ គ្មានទីពឹង ស្រប​តាម​គោលនយោបាយជាតិស្តីពីមនុស្សចាស់ ឆ្នាំ២០១៧ ឆ្នាំ២០៣០ ជាពិសេស​ជំរុ​ញ​ការ​រៀប​ចំការដាក់ពាក្យស្នើសុំបណ្ណមូលនីធីសមធម៌ និងការជំរុញឲ្យមនុស្សចាស់នានានោះ ងាយ​ស្រួល​ទទួលបានបណ្ណសមធម៌ ដើម្បីរួមចំណែក​ជំរុញ​លើក​កម្ពស់​ការ​ថែ​ទាំ​សុខ​ភាព​របស់​ដោយ​មិន​មាន​ការ​គិតថ្លៃ និងការទទួល​បានអត្ថ​ប្រយោជន៍នានាទៀត​ពី​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ពី​រាជ​រដ្ឋាភិបាល​។

ឯកឧត្តម បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ មានមនុស្សវ័យចាស់អាយុ៦០ឆ្នាំឡើង ចំនួន​ជាង ៤៣ម៉ឺននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​កម្មវិធីឧបត្ថម្ភសាច់ប្រាក់នានាទៀតពីរាជរដ្ឋាភិបាល។

នៅ​ក្នុង​ឱកាស មនុស្សចាស់មកពីតាមបណ្តារាជធានីខេត្ត បានសម្តែង​ការ​អរគុណ​ខ្លាំង​ចំពោះ​ប្រមុខ​ថ្នាក់​ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងអង្គការជាតិ អន្តរជាតិដៃគូនានាទៀត ដែលបាន​អនុវត្ត​កម្ម​វិធី​គាំពារ​សង្គម សម្រាប់មនុស្សចាស់ ផ្តល់ភាពកក់ក្តៅជូនមនុស្សចាស់ ជរា ព្យាធិ មនុស្ស​ចាស់​មានពិការភាព ក្រីក្រ គ្មានទីពឹង បានល្អប្រសើរ មិនទុកមនុស្សចាស់ឲ្យនៅឯកការ ហើយ​តាម​រយៈ​ការទទួលបានបទពិសោធន៍ល្អៗជាច្រើននេះ មនុស្សចាស់នានានោះ ក៏​បាន​អំពាវ​នាវ​យុវជន​ជំនាន់​ក្រោយៗ បង្កើនកិច្ចខំប្រឹងរៀនសូត្រ ចៀសវាងប្រើប្រាស់គ្រឿងញៀន និង​បង្កើន​កិច្ច​ខំ​ប្រឹង​ប្រែង​ការពារសុខសន្តិភាព សមិទ្ធផលនានាទៀតរបស់រាជរដ្ឋាភិបាល និងបង្កើន​ការ​សាង​សង់​ថ្មី​ឲ្យ​បានច្រើនថែមទៀត។

សូមបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១ តុលា ត្រូវ​បាន​ប្រារព្ធ​ក្នុង​គោល​បំណង​លើក​កម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ និង​បង្ហាញ​តួនាទីដ៏មានសារសំខាន់របស់មនុស្សចាស់ និងបុព្វការីជននៅក្នុងសង្គមសង្គមជាតិ ដែល​ជា​អ្នកបង្កើតធនធានមនុស្សដ៏មានសារប្រយោជន៍ ផ្តល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណីសាសនា ទំនៀមទំលាប់ បន្សល់ទុកនូវកេរដំណែលដ៏ល្អផូផង់ និងបទ​ពិសោធន៍​ដ៏​ច្រើន​ឥត​គណនា​របស់មនុស្សជំនាន់ក្រោយៗ៕ អត្ថបទ ស៊ុម សុខជា 



អត្ថបទដែលទាក់ទង

ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និង​ទំនាក់​ទំនង​ការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព
2026/10/01 05:01:31 pm        1
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
2026/10/01 04:52:04 pm        1
ការងារស្ថាបនា ស្តារ ថែទំា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
2026/10/01 04:30:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់បដិសេធព័ត៌មានដែលថា អាមេរិកបញ្ជាឲ្យគណៈប្រតិភូ UN ចាកចេញ បន្ទាប់ពីកិច្ចចរចាជាប់គាំង

2026/10/01 05:04:47 pm
​ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និង​ទំនាក់​ទំនង​ការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព
2026/10/01 05:01:31 pm
​ហ្វីលីពីនបញ្ជូននាវាធំបំផុត និងយន្តហោះ ដើម្បីបណ្តេញនាវាចិនចេញពីដែនទឹក ក្បែរកោះតៃវ៉ាន់
2026/10/01 05:01:09 pm
​លោក Trump៖ កូរ៉េខាងត្បូងនឹងវិនិយោគនៅរដ្ឋ Alaska និងទីតាំងផ្សេងៗទៀតក្នុងសហរដ្ឋអាមេរិក
2026/10/01 04:56:18 pm
​ប្រេស៊ីល និងសហរដ្ឋអាមេរិក ព្រមព្រៀងបង្កើតក្រុមការងារស្តីពីការដំឡើងពន្ធ
2026/10/01 04:54:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm