ក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រ​ពានរង្វាន់​អន្ដរជាតិ​លើក​ដំបូង

2026/10/01 04:05:12 pm        146

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិ FIFA ASEAN Cup 2026 (Division 2) ជាផ្លូវការ ក្រោយប្រកួតស្មើក្រុមមជម្រើសជាតិទីម័រខាងកើត ២-២ នៅ​កីឡដ្ឋាន Kai Tak នាទីក្រុងហុងកុង។

នេះគឺ​ជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីរបស់ក្រុមគោព្រៃកម្ពុជា ដែលបានឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​អន្ដរជាតិ​លើកដំបូង ក្នុងរយៈពេលជាង ៧០ឆ្នាំ រាប់ចាប់ពីការប្រកួតពានរង្វាន់ថ្នាក់តំបន់ កម្រិត​ទ្វីប និងពានរង្វាន់ពិភពលោកជាដើម។

សម្រាប់ជំនួបបញ្ចប់ពូលB កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា អតីតសមាជិកក្លិបអង្គរថាយហ្គឺរ João Pedro បានរកគ្រាប់នាំមុខ ១គ្រាប់មុនឲ្យទីម័រ នៅនាទី១៧ មុនកីឡាករ Andres Nieto វាយបកបាន ២គ្រាប់វិញ ឲ្យក្រុមគោព្រៃកម្ពុជា នៅនាទី២៨ និងនាទី៣៨។ចូលវគ្គទី២ កម្ពុជាបានបន្ដដាក់សម្ពាធ តែទីម័រ ក៏មិនបោះបង់ការខំប្រឹង ទោះបីពួកគេស្ទើរគ្មានឱកាសប្រជែងកៅអីវគ្គបន្ដ ហើយទីបំផុតពួកគេក៏រកបានគ្រាប់តាមស្មើ ដោយកីឡាករ Corsino Lemos នៅនាទី៥៨ គ្រាដែលកម្ពុជា មិនអាចស្វែងរកគ្រាប់បាល់បន្ថែម នាំឲ្យលទ្ធផលស្មើគ្នា ២-២ រក្សាដល់ចប់ការប្រកួតពេញម៉ោង។

ជាមួយការរកបាន ១ពិន្ទុដ៏លំបាកពីទីម័រនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ហាក់មិនសប្បាយចិត្តនឹងលទ្ធផលនេះឡើយ តែក៏មានអ្នកគាំទ្រជាច្រើន រីករាយ និងបានអបអរសាទរ ចំពោះការបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្ររបស់ក្រុមគោព្រៃកម្ពុជា ដែលបានបញ្ចប់ការរង់ចាំរយៈពេលជាង ៧០ឆ្នាំ ក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូងនេះផងដែរ។

សម្រាប់វគ្គផ្ដាច់ព្រ័ត្រការប្រកួតកម្រិតទី២ នៃពានរង្វាន់ FIFA ASEAN Cup 2026 ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហុងកុង ដែលបានឈរនៅកំពូលតារាងពូលA បន្ទាប់ពីបន្ដយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ២-០ កាលពីល្ងាចថ្ងៃពុធ។ ជំនួបដណ្ដើមពានរៀបចំ និងទទួលស្គាល់ដោយ FIFA នេះ នឹងធ្វើឡើងនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន Kai Tak វេលាម៉ោង ៥ល្ងាច ត្រូវនឹងពេលវេលានៅកម្ពុជា៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

ក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រ​ពានរង្វាន់​អន្ដរជាតិ​លើក​ដំបូង
2026/10/01 04:05:12 pm        1
Sayfullaeva ឈ្នះមេដាយមាសលោតកម្ពស់ ខណៈ An Se-young ការពារជើងឯកកីឡាវាយសី Asian Games
2026/09/30 11:40:33 am        1
កំពង់ស្ពឺឡើងវគ្គ ៨ក្រុម ពានសម្ដេចតេជោ-ថ្នាក់ខេត្ត តែកណ្ដាលចាំអ៊ុតការប្រកួតបញ្ចប់ ២ពូលចុងក្រោយ
2026/09/30 10:58:39 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់បដិសេធព័ត៌មានដែលថា អាមេរិកបញ្ជាឲ្យគណៈប្រតិភូ UN ចាកចេញ បន្ទាប់ពីកិច្ចចរចាជាប់គាំង

2026/10/01 05:04:47 pm
​ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និង​ទំនាក់​ទំនង​ការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព
2026/10/01 05:01:31 pm
​ហ្វីលីពីនបញ្ជូននាវាធំបំផុត និងយន្តហោះ ដើម្បីបណ្តេញនាវាចិនចេញពីដែនទឹក ក្បែរកោះតៃវ៉ាន់
2026/10/01 05:01:09 pm
​លោក Trump៖ កូរ៉េខាងត្បូងនឹងវិនិយោគនៅរដ្ឋ Alaska និងទីតាំងផ្សេងៗទៀតក្នុងសហរដ្ឋអាមេរិក
2026/10/01 04:56:18 pm
​ប្រេស៊ីល និងសហរដ្ឋអាមេរិក ព្រមព្រៀងបង្កើតក្រុមការងារស្តីពីការដំឡើងពន្ធ
2026/10/01 04:54:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm