បាល់ទាត់៖ ក្រុមបាល់ទាត់ Melbourne Victory បានយកឈ្នះ Western United ១-០ នៃការប្រកួតជើងទី ១ វគ្គ Play-Off ពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌលីគកំពូលអូស្ត្រាលី A-League។

ការប្រកួតជើងទី ១ ធ្វើនៅទឹកដី Western United កីឡាករ Jake Brimmer គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះតែ ១គ្រាប់គត់នៅនាទីទី ៧៤ ឱ្យ Melbourne Victory កាន់ ១គ្រាប់ចំណេញមុនត្រលប់មកទឹកដីរបស់ខ្លួនវិញនៅជើងទី ២។ ស្មើរឺឈ្នះនៅទឹកដីរបស់ខ្លួនថ្ងៃសៅរ៍នេះគ្រប់គ្រាន់ល្មមសំរាប់ Melbourne Victory ក្នុងការឈានឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី ៧។ ក្រុមដែលឈ្នះពីរការប្រកួតនេះនឹងឡើងជួបជាមួយក្រុមដែលឈ្នះរវាង Adelaide United និង Melbourne City FC ដែលពីរក្រុមនេះនឹងប្រកួតគ្នាពីរជើងនៅសប្តាហ៍ក្រោយ។
រំលឹកថា តាំងពីបង្កើតឡើងដំបូងនៃក្របខណ្ឌ A-League ដំបូងនៅឆ្នាំ ១៩៧៧ ក្លិបដែលឈ្នះជើងឯកច្រើនជាងគេគឺ Sydney FC សរុប ៥ លើក ខណៈដែលក្រុមធ្លាប់ឈ្នះ ៤ លើកមាន ៤ ក្រុមរួមមាន Sydney City, Marconi Stallions, South Melbourne និង Melbourne Viictory៕
អត្ថបទ៖នាង សុភាវុធ