វិមាន​ក្រឹម​ឡាំង​លើក​ឡើង​ថា គំនិត​ប្រើ​ធន​បម្រុង​របស់​រុស្ស៊ី​ពី​សំណាក់​ប្រទេស G7 នឹង​ក្លាយ​ជា​ចោរ​សុទ្ធសាធ

2022/05/18 06:33:19 pm        1.5 K

​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​នឹង​ក្លាយ​ជា​ចោរ​សុទ្ធសាធ​សម្រាប់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​៧ ឬ​ក្រុម​ប្រទេស G7 និង​សហភាព​អឺរ៉ុប ​ក្នុង​ការ​រឹបអូស​យក​ធន​បម្រុង​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​បង្កក និង​យក​ទៅ​ចំណាយ​ជំនួស​អ៊ុយ​ក្រែ​ន​។

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Christian Lindner បាន​ប្រាប់​កាសែត​អឺរ៉ុប​ថា លោក​បាន​បើក​ឲ្យ​មានការ​ផ្ដួច​ផ្ដើម​គំនិត​រឹបអូស​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​រុស្ស៊ី ក្នុង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​លើ​ការស្ថាបនា​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើងវិញ ហើយ​ថា​សំណើ​ទាំងឡាយ​ដែល​បាន​លើក​ឡើងកំពុង​ត្រូវ​បាន​ពិភាក្សា​រួច​ទៅ​ហើយ ​ក្នុងចំណោម​ប្រទេស​ទាំង​៧ និង​នៅ​ក្នុង​សហភាព​អឺរ៉ុប​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ គ្មាន​នរណា​ម្នាក់​ផ្ដល់​ដំណឹង​ស្ដីពី​ការ​គំនិត​ផ្ដួចផ្ដើម​បែបនេះ​មកកាន់​រុស្ស៊ី​ទាល់តែសោះ ដែល​លោក​បាន​និយាយ​ថា ការ​ធ្វើ​បែបនេះ​នឹង​ក្លាយ​ជា​រឿង​ខុសច្បាប់ ការប្រមាថ និង​ទាមទារ​ឲ្យ​មានការ​ឆ្លើយតប​សម​ហេតុផល​ បើ​ធ្វើ​បែប​នោះ​មែន​ នោះ​នឹង​ក្លាយ​ជា​ចោរ​សុទ្ធសាធ​តែម្ដង​។

​ក្រុម​ប្រទេស​ G7 ភាគច្រើន​ជា​ប្រទេស​មហាអំណាច​ធំៗ​នៅ​លោក​ខាង​លិច បាន​ហាមប្រាម​ការ​ធ្វើ​ប្រតិបត្តិការ​ចរន្ត​សាច់​ប្រាក់​ជាមួយ​ធនាគារ​កណ្ដាល និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដែល​បាន​បិទ​ខ្ទប់​ក្នុង​យុត្តាធិការ​របស់​ប្រទេស​ទាំងនោះ ដោយមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​នូវ​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ខែ​កុម្ភៈ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm