កំពង់ឆ្នាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកស្រូវពូជជូនប្រជាកសិករចំនួន ២៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន៖ ឃុំអញ្ចាញរូង ឃុំផ្សារ ឃុំខុនរ៉ង និងឃុំពន្លៃ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ ៥០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ។



