ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ តែមានករណីជាសះស្បើយ ចំនួន ១នាក់ និងមិនមានករណីស្លាប់ថ្មីទេ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.១៩៨នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។
