សម្ដេច​ធិបតី៖ វិស័យអប់រំ និងសុខាភិបាលជាវិស័យអាទិភាពបំផុតត្រូវបានបង្កើនថវិកា គ្មានកាត់បន្ថយឡើយ

2026/10/02 12:27:30 pm        235

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់នីតិកាលទី៧នៃរដ្ឋសភានេះ ដែលវិស័យនេះ​ត្រូវបានបង្កើនថវិកាជាតិជាបន្តបន្ទាប់ ដោយគ្មានការកាត់បន្ថយឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីបែបនេះ​ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ សម្ដេច​ធិបតីបានច្រានចោលព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សយថា រដ្ឋាភិបាលមានផែនការកាត់ថវិកាពីវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យវិស័យការពារជាតិ។ សម្ដេច​ធិបតីបានសង្កត់ធ្ងន់ថា ថវិការដ្ឋមានគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងតម្រូវការវិស័យការពារជាតិ ដោយមិនចាំបាច់ប៉ះពាល់ដល់វិស័យទាំងពីរនេះឡើយ។

សម្ដេច​ធិបតី បានបញ្ជាក់ជាថ្មីថា ដូចអាណត្តិមុនៗ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ តែងតែចាត់ទុកមនុស្សជាអាទិភាពទីមួយនៃយុទ្ធសាស្រ្ដ​បញ្ចកោណ-ដំណាក់កាលទី១ ដែលបន្តផ្ដល់អាទិភាពខ្ពស់ដល់ការ​កែលម្អគុណភាពអប់រំគ្រប់កម្រិត, ការ​ពង្រឹង​ការ​បណ្ដុះបណ្ដាលជំនាញ, ការ​លើក​កម្ពស់​វិទ្យាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការ​កសាង​ប្រព័ន្ធអប់រំ ដែលអាច​ឆ្លើយតបទៅនឹង​តម្រូវ​ការ​នៃសង្គម និងការ​អភិវឌ្ឍទីផ្សារ​នៃពេលបច្ចុប្បន្ន និងពេលអនាគត។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ការ​វិនិយោគទៅលើវិស័យអប់រំ វិស័យសុខាសភិបាល គឺជា​អទិភាពសំខាន់​បំផុត​របស់រាជរដ្ឋាភិបាល ដែលយើងហៅសរុបថា វិស័យសង្គមកិច្ច ដោយផ្ដោតទៅលើសុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជា​ទាំងមូល។ ​

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ច្បាប់​ថវិកា​សម្រាប់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ឆ្នាំ២០២៧ខាងមុខ គឺមានការ​កើនឡើង ក្នុងនោះថវិកាជាតិក្នុងវិស័យអប់រំនឹងកើនឡើង ៤,៧% បើប្រៀបធៀបនឹងឆ្នាំ២០២៦ ដែលគិតជាទឹកប្រាក់សរុបមានរហូតដល់ ១,១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកវិស័យសុខាភិបាល កើន ១,៥% ស្មើនឹងប្រមាណ ៤២ពាន់លានរៀល ឬប្រមាណ ១០លានដុល្លារ​ បើធៀបនឹងឆ្នាំ២០២៦។

សូមជម្រាបថា ការចំណាយលើវិស័យអប់រំ និងសុខាភិបាល នឹងបន្តកើនឡើងទាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះរាជរដ្ឋាភិបាលចាត់ទុក «មនុស្ស» ឬការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទីមួយនៃគោលនយោបាយជាតិ។ សម្តេចបានបញ្ជាក់ថា បើទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ វិស័យទាំងពីរនេះ គឺជាវិស័យចុងក្រោយគេបំផុតដែលរដ្ឋត្រូវប៉ះពាល់ ពោលគឺមានតែការបង្កើនបន្ថែមប៉ុណ្ណោះ៕

 

អត្ថបទដែលទាក់ទង

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
2026/10/14 11:16:40 pm        1
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
2026/10/14 09:41:33 pm        1
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
2026/10/14 09:37:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/10/14 11:16:40 pm
​កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
2026/10/14 09:41:33 pm
​ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
2026/10/14 09:37:00 pm
​កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
2026/10/14 07:58:22 pm
​កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
2026/10/14 07:54:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/14 01:06:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm