អ្នករាយការណ៍ពិសេស UN៖ កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​

2026/10/02 03:24:37 pm        93

ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួល​បន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានបញ្ជាក់​ថា កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បី​បង្ក្រាបឧស្សាហកម្មឆបោក​តាមប្រព័ន្ធបច្ចេក​វិទ្យា​ ដោយលោក​បាន​លើក​ឡើង​ពី​ការ​បិទ​ទីតាំង​ឆបោក​​ជាង ៦០០កន្លែង ការអនុវត្តច្បាប់ជាបន្តបន្ទាប់ ការដកហូតអាជ្ញាប័ណ្ណកាស៊ីណូ និង​ការ​មាន​ចំណាត់​ការផ្លូវច្បាប់ជាបន្តទៀត លើ​អ្នកដែលពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បោក​ប្រាស់​អនឡាញ​នេះ​​។ នេះបើយោងតាមរបាយការណ៍របស់ លោក Thom H. Andrews ដាក់​របាយការណ៍​ទៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។

ក្នុងរបាយការណ៍ចុងក្រោយរបស់លោក ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN លោក Andrews បានលើកឡើងថា នៅខែកុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការចំពោះកិច្ច​ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោក​តាម​អន​ឡាញ ​ដែលបង្ហាញពីការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់។ លោក Andrews បាននិយាយ​ថា៖ «នៅពេលដែលមានឆន្ទៈនយោបាយ នោះនឹងមានដំណោះស្រាយ»។

យោងតាមរបាយការណ៍របស់ UN បាន​ឱ្យដឹង​ថា​ នៅខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលបានចេញបទបញ្ជាដែលមានចំណុចសំខាន់ៗចំនួន ៩ ដោយតម្រូវឱ្យស្ថាប័ន និងអាជ្ញាធរនានាបិទទីតាំងឆបោក​ អនុវត្តច្បាប់ទេសន្តរ​ប្រវេសន៍ និងត្រួតពិនិត្យអាជ្ញាប័ណ្ណកាស៊ីណូ ក្នុង​ចំណោម​វិធានការផ្សេងៗទៀតដែលកំណត់គោលដៅលើឧស្សាហកម្មឆបោក​តាម​ប្រព័ន្ធអ៊ីនធឺណិតនេះ​។

ដើម្បីពង្រឹងការអនុវត្តច្បាប់នេះ រដ្ឋសភាបានអនុម័តច្បាប់ដ៏សំខាន់មួយ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោក​តាមប្រព័ន្ធ​បច្ចេក​វិទ្យា នៅខែមេសា ឆ្នាំ២០២៦ ដោយកំណត់ទោសព្រហ្មទណ្ឌយ៉ាងតឹងរ៉ឹង រួមទាំងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត ចំពោះប្រតិបត្តិការខុសច្បាប់។

អ្នករាយការណ៍ពិសេសរបស់ UN រូបនេះបានលើក​ឡើង​ទៀត​ថា៖ «នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបឧស្សាហកម្មឆបោក​តាមប្រព័ន្ធបច្ចេក​វិទ្យា»។

ក្របខ័ណ្ឌច្បាប់ទាំងនេះ បង្ហាញពីគោលនយោបាយមិនអត់ឱនដាច់ខាតរបស់រដ្ឋាភិបាលកម្ពុជា ចំពោះបណ្តាញឧក្រិដ្ឋកម្មដែលមានការៀបចំជាប្រព័ន្ធ​អន្តរជាតិ ដែលកំពុងប្រតិបត្តិការ នៅក្នុងទឹកដីរបស់ខ្លួន។

អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់ UN រូបនេះ បានបន្ត​ថា វិធាន​ការ​ទាំងនេះត្រូវបានកើត​ឡើង​អមដោយការបង្កើនសកម្មភាព​អនុវត្តច្បាប់ប្រឆាំងនឹងទីតាំងឆបោក​ រួមទាំងការស៊ើបអង្កេត ការ​ចុះឆែកឆេរ និងការចាប់ខ្លួន​។

យោងតាមរបាយការណ៍របស់ UN បាន​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរកម្ពុជាបានសម្រេចលទ្ធផលដែលមិនធ្លាប់មានពីមុន ដោយធ្វើការស៊ើបអង្កេត ការ​ចុះឆែកឆេរ និងបិទទីតាំងឆបោកជាង ៦០០កន្លែង ព្រមទាំងចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងអ្នកប្រតិបត្តិការជាង ៤.០០០នាក់។ សមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តច្បាប់ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ រួមមានការដកហូតអាជ្ញាបណ្ណកាស៊ីណូដែលមិនគោរពតាមបទប្បញ្ញត្តិ និងការធ្វើបត្យាប័នមេដឹកនាំបណ្តាញឆបោកសំខាន់ៗ។

 អាជ្ញាធរអនុវត្តច្បាប់កម្ពុជាក៏បានឃាត់ខ្លួនជនសង្ស័យជិត ៣០.០០០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា​ ខណៈមន្ត្រីរដ្ឋាភិបាល បានប្រាប់អ្នករាយការណ៍ពិសេសកាលពីខែកក្កដាថា មនុស្សប្រមាណ ៣០០.០០០នាក់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក បានចាកចេញពីប្រទេស។

 លោក Andrews បានសង្កត់ធ្ងន់ថា វិធានការទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ១ឆ្នាំកន្លះកន្លងមក បានរំខាន និងផ្លាស់ប្តូរយ៉ាងខ្លាំង​ដល់​រចនាសម្ព័ន្ធឧស្សាហកម្មការឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ​លោកបានបន្ថែមថា រូបភាពទាំងស្រុង​ មិនទាន់ច្បាស់លាស់នៅឡើយទេ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន បានប្រាប់អ្នករាយការណ៍ពិសេសថា អាជ្ញាធរកំពុងធ្វើការពិនិត្យអ្នកដែលត្រូវបានដោះលែងពីទីតាំងប្រតិបត្តិការឆបោក ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរមនុស្ស ហើយថា ​រដ្ឋាភិបាលក៏កំពុងផ្តល់អាហារ ទីជម្រក និងការគាំទ្រដល់បុគ្គលទាំងនេះផងដែរ៕ ដោយ៖ វ៉ាន់ ស្រីទាវ

អត្ថបទដែលទាក់ទង

អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមការដ្ឋានដើម្បីធានាបានតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
2026/10/02 04:33:43 pm        1
ជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
2026/10/02 04:28:08 pm        1
កាកបាទក្រហមកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការងារមនុស្សធម៌
2026/10/02 04:18:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំ​កូរ៉េខាង​ត្បូង​លោក Lee គំរាមចាត់វិធានការលើអ៊ុយក្រែន ជុំវិញការផ្ទេរទាហានកូរ៉េខាងជើង

2026/10/02 04:40:30 pm
​សាលារៀនប្រហែល ៤០០កន្លែង នៅបារាំង ត្រូវបិទទ្វារ ខណៈការតវ៉ាខ្លះរបស់សិស្សប្រែ​ទៅ​ជាហិង្សា
2026/10/02 04:38:41 pm
​ទឹកជំនន់ នៅទីក្រុងបាងកករបស់ថៃ​ បង្កជា​ការ​លំបាក​ភ្លាមៗដល់គ្រួសារជំពាក់បំណុលច្រើន
2026/10/02 04:36:47 pm
​អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមការដ្ឋានដើម្បីធានាបានតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
2026/10/02 04:33:43 pm
​ជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
2026/10/02 04:28:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/02 03:09:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/02 03:38:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm