មន្ត្រី គ.ជ.ប ណែនាំពលរដ្ឋត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតដោយខ្លួនឯង

2022/05/18 07:12:32 pm        543

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ មន្ត្រីគ.ជ.ប ណែនាំពលរដ្ឋ ដោយតម្រូវអោយ​សាមី​ខ្លួន ត្រូវទៅស្នើសុំឯកសារនៅទីតាំង គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតដោយខ្លួនឯង រួចត្រូវបន្តយកឯកសារនោះទៅឃុំសង្កាត់ ដើម្បីចុះហត្ថលេខាបោះត្រាសម្រេចចុងក្រោយ។

ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណ រឺ​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ខូច ឬកែតម្រូវ ត្រូវទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត មិនឱ្យផុតថ្ងៃទី ៣ខែមិថុនា ម៉ោង៥.៣០នាទីល្ងាចនោះទេ។

ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺតម្រូវឱ្យ​សាមី​ខ្លួនមកស្នើសុំដោយ​ផ្ទាល់ ពុំអនុញ្ញាតឱ្យបុគ្គលដទៃមកស្នើសុំជំនួសនោះទេ។ ​នេះជាការលើកឡើងរបស់ លោក ហេង ចាន់រិទ្ធី ជាមន្រ្តីបម្រើការងារបោះឆ្នោតនៅទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត នៅសង្កាត់ចាក់អង្រែក្រោម។

ការតម្រូវឱ្យសាម៉ីខ្លួនមកដោយផ្ទាល់ គឺដើម្បីស្គេនម្រាមដៃ និងថតរូបសម្រាប់ការចេញឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យការបោះឆ្នោត។ ​លោកបន្តថា​ ក្រោយទទួលបានឯកសារ គឺ​សាមី​ខ្លួនត្រូវយកឯកសារនោះ ទៅអាជ្ញាធរឃុំសង្កាត់ដើម្បីចុះហត្ថលេខា បោះត្រាសម្រេចចុងក្រោយ។

ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ​បច្ចុប្បន្នគឺពុំចាំបាច់សាក្សី រឺ​ឯកសារ​ភ្ជាប់​មកជាមួយក៏បាន។​នេះជាការបញ្ជាក់ថែមរបស់មន្រ្តីបម្រើការងារបោះឆ្នោត​នៅទីស្នាក់ការ​គណៈកម្មការរៀប​ចំការបោះឆ្នោត។

ចំពោះការងារពាក់ព័ន្ធនឹងការបោះឆ្នោតនេះ សម្រាប់មន្រ្តីមូលដ្ឋាន​ក៏​មមាញឹក​ក្នុង​ការផ្សព្វផ្សាយ ជូន​ដំណឹងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

ជាក់ស្ដែង​សម្រាប់​អាជ្ញាធរ​សង្កាត់​ចាក់អង្រែក្រោម បាន​ចែក​ប័ណ្ណព័ត៌មានបោះឆ្នោតជូន​ប្រជាព​លរដ្ឋ និងស្រង់​ទិន្នន័យ​ចំនួនពលរដ្ឋដែលត្រូវស្នើសុំ ​ឯកសារបញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការបោះឆ្នោត ផងដែរ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ខែមិថុនាឆ្នាំ ២០២២ខាងមុខ។ ការបោះឆ្នោតនេះ ​គឺចាប់ផ្ដើមពីម៉ោង ៧.០០ព្រឹក ​រហូតដល់ម៉ោង ៣.០០រសៀល ក្នុងថ្ងៃដដែល៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm