នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក សេង ធារិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំឈ្នួរមានជ័យ បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យសុខភាព ចែកវ៉ែនតាជូនមនុស្សចាស់ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សេង ធារិន បានជួបសំណេះសំណាលជាមួយសកម្មជនមកពីគណបក្សបីផ្សេងគ្នាចំនួន ៧រូប ដែលបានស្ម័គ្រចិត្តមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រោមស្នាមញញឹមប្រកបដោយភាពជឿជាក់។
នាឱកាសនោ ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសរុប៤៥២នាក់ បានមកទទួលសេវា ពិនិត្យសុខភាព ទទួលឱសថ ក៏ដូចជាចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងទទួលវ៉ែនតាមនុស្សចាស់ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ខណៈសកម្មភាពនេះមានការចូលរួមពីក្រុមការងារចុះជួយឃុំ-ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន។









