សម្តេចធិបតី អញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម

2026/10/04 11:42:31 am        117

នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយលើបណ្តាញសង្គមមួយដោយ សម្តេចបានបញ្ជាក់ថា វីដេអូនេះជាសកម្មភាបពេលចុះពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម(SME) ហៅកាត់ថា អ.ស.ម.ត។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានសរសេរសារបញ្ជាក់ថា អង្គភាពនេះ នឹងត្រូវដើរតួជាច្រកចេញចូលតែមួយក្នុងការផ្ដល់សេវាសម្របសម្រួលដល់ការស្នើចុះបញ្ជី ការផ្ដល់ ឬការបន្តអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមអង្គភាពសម្របសម្រួលនេះ។

សម្តេចធិបតី បានគូសរំលេចថា សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការសេវាដូចបានរៀបរាប់ខាងលើ នឹងអាចដាក់ពាក្យស្នើសុំនៅតែមួយកន្លែងប៉ុណ្ណោះ គឺនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម។ អ.ស.ម.ត នឹងដើរតួជាអ្នកសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់តាំងពីដើមដល់ចប់ ដែលវិធានការនេះ នឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យមនេះឡើង គឺជាវិធានការជាក់លាក់ថ្មីមួយ ក្នុងចំណោមវិធានការ និងការលើកទឹកចិត្តថ្មីៗមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយត្រូវដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលបំណងជំរុញបន្ថែមការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក សហគ្រាសធុនតូច និងមធ្យម (SME) ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងជាអាទិភាពយុទ្ធសាស្ត្រក្នុងការបង្កើតការងារ និងជំរុញការផលិតក្នុងស្រុកជំនួសឱ្យការនាំចូល។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋាភិបាលបាននិងកំពុងពន្លឿនការកែទម្រង់តាមរយៈ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងការរៀបចំដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងបង្កើនសមត្ថភាពប្រកួតប្រជែង៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត
2026/10/07 08:03:07 pm        1
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
2026/10/07 06:56:58 pm        1
EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ
2026/10/07 04:53:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត

2026/10/07 08:03:07 pm
​សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
2026/10/07 06:56:58 pm
​លោក Rubio៖ អ៊ីរ៉ង់បាន​បាត់បង់ការគ្រប់គ្រងទាំងស្រុង លើ​ច្រកសមុទ្រ Hormuz ខណៈ​សេដ្ឋកិច្ច​ធ្លាក់ចុះខ្លាំង​​
2026/10/07 06:56:18 pm
​នគរបាល៖ មនុស្ស ៧នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយកាំបិត ក្នុង​សាលារៀន នៅ​ប៉ូឡូញ
2026/10/07 06:35:53 pm
​ភាពអត់ឃ្លានកំពុងបង្កវិនាសកម្មដល់កុមារនៅប្រទេសយេម៉ែនដែលហែកហួរដោយភ្លើងសង្រ្គាម
2026/10/07 06:33:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/07 11:23:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm