ចាប់ពីថ្ងៃទី១ខែតុលា តទៅយុវជនមានអាយុពី១៨ដល់២៥ឆ្នាំ អាចទៅទទួលពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា នៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ

2026/10/04 12:38:33 pm        98

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ ដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ ដែលស្ថិតក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់។ នេះជាការប្រកាសជូនដំណឹងរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។

ទន្ទឹមគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈសារពិសេសផ្ញើជូនប្រជាពលរដ្ឋខ្មែរបានគូសបញ្ជាក់ថា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ ដោយតម្លាភាព ស្មើភាព សម្រាប់យុវជនគ្រប់រូប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់លាស់ថា កម្ពុជាបានប្ដេជ្ញាចិត្តចាប់ផ្ដើមអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំ២០២៦នេះតទៅ ដោយចាត់ទុកការបំពេញកាតព្វកិច្ចនេះជា «ការវិនិយោគលើការកសាងកម្លាំងការពារជាតិ និងការកសាងធនធានមនុស្ស» មិនមែនជាបន្ទុកនោះឡើយ។

ចំពោះលក្ខខណ្ឌអាយុ និងរយៈពេល៖ តម្រូវឱ្យប្រជាពលរដ្ឋខ្មែរជាបុរសដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (២ ឆ្នាំ)។ ដោយឡែកសម្រាប់នារី គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ ចំណែក អនុវត្តតាមពីររបៀប គឺការចូលរួមដោយស្ម័គ្រចិត្ត និងការជ្រើសរើសតាមរយៈការចាប់ឆ្នោត។ គិតត្រឹមថ្ងៃដំបូងនៃការបើកទទួលពាក្យ (ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦) មានយុវជនស្ម័គ្រចិត្តមកដាក់ពាក្យរហូតដល់ជិត ៣,០០០ នាក់។

យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនរៀលក្នុងមួយខែ ព្រមទាំងទទួលបានរបបអាហារ ឯកសណ្ឋាន ការព្យាបាលជំងឺ និងការបណ្តុះបណ្តាលលើផ្នែកវិន័យ ឥរិយាបថ ភាពជាអ្នកដឹកនាំ ព្រមទាំងជំនាញចម្រុះ។ ក្រោយបញ្ចប់កាតព្វកិច្ច ក្រសួងការពារជាតិនឹងចេញលិខិតបញ្ជាក់ ដើម្បីជាអាទិភាពក្នុងការចូលបម្រើការងារ ឬបន្តការសិក្សា។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការយកយុវជនមកហ្វឹកហាត់រយៈពេល ២ ឆ្នាំនេះ មិនមែនយកមកបង្កកទុកចោលនោះទេ ប៉ុន្តែជាការ «ដាំក្នុងសាលាយោធា ហើយទទួលបានផ្លែផ្កានៅក្នុងសង្គមជាតិ» ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋរឹងមាំ និងមានទំនួលខុសត្រូវខ្ពស់៕

អត្ថបទដែលទាក់ទង

ត្បូងពេជ្រលាក់ខ្លួនរបស់ខេត្តកំពង់ស្ពឺ រាប់ចាប់តាំងពីតំបន់ទេទឹកពុះ ទឹកធ្លាក់ចំបក់ រហូតដល់ភ្នំខ្នងផ្សារ
2026/10/04 01:11:25 pm        1
ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាឆ្នាំនេះ រកឃើញបេក្ខជនជ័យលាភីទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន ៣១ មេដាយដែល នឹងត្រូវជ្រើសរើសតំណាងកម្ពុជា ទៅចូលរួមប្រកួតនៅក្រៅប្រទេសបន្តទៀត
2026/10/04 01:06:36 pm        1
ពលករ និងសហគមន៍ខ្មែរជាង ១ ៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ
2026/10/04 12:53:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រទេស G7 នឹងបញ្ចេញប្រេងម៉ាស៊ូត និងប្រេងបម្រុងផ្សេងទៀត ១០០លានបារ៉ែល

2026/10/04 01:34:19 pm
​កូរ៉េខាងជើងនិយាយថាពួកគេបានធ្វើសមយុទ្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យម
2026/10/04 01:31:23 pm
​អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី ជាការឆ្លើយតបនឹងគោលនយោបាយថ្មីរបស់ទីក្រុងមូស្គូ
2026/10/04 01:18:25 pm
​ត្បូងពេជ្រលាក់ខ្លួនរបស់ខេត្តកំពង់ស្ពឺ រាប់ចាប់តាំងពីតំបន់ទេទឹកពុះ ទឹកធ្លាក់ចំបក់ រហូតដល់ភ្នំខ្នងផ្សារ
2026/10/04 01:11:25 pm
​ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាឆ្នាំនេះ រកឃើញបេក្ខជនជ័យលាភីទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន ៣១ មេដាយដែល នឹងត្រូវជ្រើសរើសតំណាងកម្ពុជា ទៅចូលរួមប្រកួតនៅក្រៅប្រទេសបន្តទៀត
2026/10/04 01:06:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 04:53:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm