សម្ដេចធិបតី៖ ពាក្យ «អរគុណសន្តិភាព» បង្ហាញពីការដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងឡាយ

2026/10/05 12:08:10 pm        101

សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» គឺមានគោលបំណងបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និងចូលរួមការពារសន្តិភាព។ ពាក្យស្លោកនេះក៏បង្ហាញពីការដឹងគុណ និងការកោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តទាំងឡាយ ដែលបានរួមចំណែកដ៏ធំធេងកសាងគ្រឹះដ៏រឹងមាំនៃសន្តិភាពសម្រាប់កម្ពុជា ជាប្រទេសដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាទឹកដីដែលរងទុក្ខវេទនាដ៏អាក្រក់បំផុតដោយសារកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ វិមានសន្ដិភាព។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ដោយសារផលលាភនៃសន្តិភាពទើបកម្ពុជាអាចស្តារកិតិ្តយសរបស់ខ្លួននៅលើឆាកអន្តរជាតិ និងមានទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នៅថ្ងៃនេះ។ អរគុណសន្តិភាព កម្ពុជាបានរីកចម្រើនស្ទើរតែមិនគួរឲ្យជឿ បើប្រៀបធៀបទៅនឹងអ្វីដែលអតីតយុទ្ធជន និងនិវត្តបរទេសបានជួបប្រទះនៅពេលមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាលពីមួយទសវត្សរ៍ ឬពីរទសវត្សរ៍មុន ឬមុននេះទៀត។

សម្តេចធិបតី បានបន្តថា សន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ បានអនុញ្ញាតឱ្យកម្ពុជាផ្តោតធនធានសរុបរបស់ខ្លួនលើការជំរុញការអភិវឌ្ឍជាតិ ដោយសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧% សម្រាប់រយៈពេលជាងពីរទសវត្សរ៍ មុនវិបត្តិជំងឺកូវីដ-១៩។ នៅឆ្នាំ២០១៥ កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមទាប ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។

សម្តេចធិបតី បានបញ្ជាក់ថា ដោយសារអរគុណសន្តិភាព និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ កម្ពុជាអាចកសាង និងពង្រឹងស្ថាប័នជាតិផ្សេងៗ រួមទាំងស្ថាប័នដែលទទួលខុសត្រូវលើការការពារសង្គម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពធន់របស់សង្គម នាអំឡុងពេលវិបត្តិ និងធានាការចែកចាយផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ – ជាកត្តាដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលរួមបញ្ចូលគ្នា។ កត្តាទាំងនេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបែងចែកធនធានថវិកា និងរចនាសម្ព័ន្ធជាប្រព័ន្ធ ដើម្បីយកចិត្តទុកដាក់ និងគាំទ្រសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជន ដូចដែលឯកឧត្តម ឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងយោធិនពិការកម្ពុជា និងជាប្រធាន VECONAC សម្រាប់ឆ្នាំ២០២៦ បានលើកឡើងក្នុងរបាយការណ៍វឌ្ឍនភាពការងារ៕

អត្ថបទដែលទាក់ទង

មន្ត្រីក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យតាមមន្ទីរពេទ្យថ្នាក់ជាតិចូលរួមធ្វើជំរឿនមន្ត្រីរាជការ
2026/10/05 12:38:46 pm        1
សម្តេចធិបតី៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ចំពោះគោលនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់អន្តរជាតិ
2026/10/05 12:26:02 pm        1
«ក្រូចពោធិ៍សាត់» ត្រូវបានចុះបញ្ជីជាម៉ាកសមូហភាព ដើម្បីលើកកេរ្តិ៍ឈ្មោះ
2026/10/05 12:24:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបញ្ចប់បេសកកម្មកីឡាអាស៊ី ដោយឈ្នះមេដាយ ៤គ្រឿង ខណៈចិន ឈរលេខ១ និងម្ចាស់ផ្ទះជប៉ុន ឈរលេខ២

2026/10/05 12:55:45 pm
​មេដឹកនាំជនជាតិដើមស៊ែរប៊ីរស់នៅបូស្នីជាប់បម្រាម លោក Dodik ប្រកាសពីជ័យជម្នះរបស់គណបក្សក្នុងការបោះឆ្នោត
2026/10/05 12:45:05 pm
​ការនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ាកើនឡើងលើសកម្រិតមុនមានសង្គ្រាម ប៉ុន្តែការវាយប្រហារនាវាដឹកប្រេងក៏កើនឡើងដែរ
2026/10/05 12:41:13 pm
​មន្ត្រីក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យតាមមន្ទីរពេទ្យថ្នាក់ជាតិចូលរួមធ្វើជំរឿនមន្ត្រីរាជការ
2026/10/05 12:38:46 pm
​អាមេរិកនឹងបញ្ជូនកងកម្លាំងបន្ថែមទៅអ៊ីស្រាអែលត្រៀមទប់ភាពតានតឹងអាចកើនឡើង ខណៈប្រទេសទាំងពីរជិតបោះឆ្នោត
2026/10/05 12:38:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm