សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រជុំត្រៀមចូលរួម AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន ឱ្យទទួលបានជោគជ័យ នាំផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ

2026/10/05 02:04:24 pm        116

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងការត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកាខាងមុខនេះ ឱ្យទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ប្រទេសជាតិ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រៀមឯកសារនានា ឆ្លើយតបតាមរបៀបវារៈនិងកាលបរិច្ឆេទនៃមហាសន្និបាត ឱ្យបានគ្រប់ជ្រុងជ្រោយនិងល្អិតល្អន់។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា មហាសន្និបាតអន្តរសភាអាស៊ានគឺជាវេទិកាសំខាន់នៃការជួបជុំថ្នាក់ដឹកនាំបណ្តាសភាជាសមាជិកសមាគមអាស៊ាន និងបណ្តាសភាប្រទេសសង្កេតការណ៍រួមទាំងដៃគូអន្តរជាតិ ក្នុងការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់និងសកលលោក។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ សម្រេចបានលទ្ធផលមួយចំនួន ដូចជាការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួនដើម្បីដាក់ចូលមហាសន្និបាត ជាដើម។

សម្តេចគូសបញ្ជាក់ថា ការត្រៀមលក្ខណៈសម្បត្តិរបស់គណៈប្រតិភូសភាកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ ល្អិតល្អន់ រួមទាំងការរៀបចំសមាសភាពប្រតិភូចូលរួមកិច្ចប្រជុំនានារបស់អាយប៉ានិងកិច្ចប្រជុំពាក់ព័ន្ធទំាងខ្លឹមសារ ទស្សនាទាន សិល្បៈ ជាដើមនោះ នឹងធ្វើឱ្យការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទទួលបានជោគជ័យ នាំនូវផលប្រយោជន៍ជូនប្រទេសជាតិនិងពលរដ្ឋ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

តាមគម្រោង មហាសន្និបាតអាយប៉ាលើកទី៤៧ នឹងប្រារព្ធធ្វើពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សភាធានាឱ្យបាននូវអាស៊ាន មានសន្តិភាព វិបុលភាពដោយយកប្រជាពលរដ្ឋជាស្នូល”។

មហាសន្និបាតអាយប៉ាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដែលជាវេទិកាសភាដ៏សំខាន់នៅក្នុងតំបន់ ដើម្បីផ្តល់ឱកាសដល់តំណាងរាស្ត្រនៅក្នុងសហគមន៍អាស៊ានបានជួបជុំគ្នា ពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្ត្រនិងគន្លឹះថ្មីៗដើម្បីរួមចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួមចំណែកជាមួយអាស៊ានដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាជនជាស្នូល៕

អត្ថបទដែលទាក់ទង

ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារអាហារូបករណ៍ អ.ម.ត សហការរៀបចំ​គ្នាវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ដល់បេក្ខជនអាហារូបករណ៍ អ.ម.ត
2026/10/05 02:57:53 pm        1
យុវជននៅខេត្ដសៀមរាបជាច្រើន ទៅទទួលពាក្យចូលរួមបំពេញកាតព្វកិច្ចយោធា
2026/10/05 02:50:15 pm        1
ទេសចរអន្តរជាតិពេញចិត្តខ្លាំងចំពោះការចូលទស្សនា និងទទួលយក​បទ​ពិសោធន៍​ការ​ធ្វើបុណ្យ​​កាន់​​បិ​ណ្ឌតាមវត្តអារ៉ាម
2026/10/05 02:17:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំយេម៉ែនប្រកាសបើកប្រតិបត្តិការយោធា ដើម្បីដណ្តើមយកតំបន់ដែលក្រុមហ៊ូទីកាន់កាប់មកវិញ

2026/10/05 03:30:14 pm
​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ ប្រកាសការបោះឆ្នោតមុនអាណត្តិ ក្រោយបរាជ័យ ​ជុំវិញក្រឹត្យ ស្តីពីលំនៅឋាន
2026/10/05 03:29:02 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ កងកម្លាំងអ៊ីស្រាអែលបំផ្ទុះសាលារៀន និងដុតបំផ្លាញផ្ទះសម្បែងនៅភាគខាងត្បូងលីបង់
2026/10/05 03:28:14 pm
​បេសកជន៖ អឺរ៉ុបត្រូវការថាមពលរុស្ស៊ី ដើម្បីអាចរស់រានមានជីវិត
2026/10/05 03:27:25 pm
​ឥណ្ឌាកំពុងស្វះស្វែងរកតួនាទីកាន់តែសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
2026/10/05 03:26:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm