គិតត្រឹមថ្ងៃទី១ ខែតុលា ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមចំនួន ៤៥ ១២០ធុងដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារនៅទូទាំងប្រទេស និងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានជាបន្តបន្ទាប់

2026/10/05 03:46:51 pm        128

គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុប ចំនួន ៤៥ ១២០ធុង ដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារនៅទូទាំងប្រទេស និងជូនដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានជាបន្តបន្ទាប់។

ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្តល់ជូនធុងសំរាមដើម្បីជួយស្ថាប័នទាំងនេះបង្កើតប្រព័ន្ធ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សម្រាប់បរិស្ថានស្អាត និងការគ្រប់គ្រងសំរាមកាន់តែប្រសើរ។

ក្នុងជំហានទី២ ក្នុងការអនុវត្តយុទញធសាស្រ្តអាទិភាព«តភាពស្អាត» ក្រសួងបរិស្ថានមានគម្រោងចែកចាយធុងសំរាមចំនួន ១៧,១៧៥ ទៀតទៅកាន់សាលារៀនចំនួន ៥,៧២៥ នៅក្នុងរាជធានី-ខេត្តចំនួន ១៤ រួមជាមួយផែបការផ្តល់ជូនក្រសួង ស្ថាប័ននានា ក្នុងគោលបំណងជំរុញចលនាលើកកម្ពស់ភាពស្អាតនៅកម្ពុជា។

កន្លងមកនេះ សាលារៀននីមួយៗ បានទទួល ធុងសំរាមចំនួន ៣ ដែលផ្តល់ឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់ការប្រមូល និងការបែងចែកសំរាមនៅក្នុងគ្រឹះស្ថានអប់រំ នៅទូទាំងប្រទេស។ នៅពេលដែលធុងសំរាមដែលត្រូវបានផ្តល់ជូនសាលារៀនរួចរាល់ គម្រោងផ្តល់ធុងសំរាម នឹងកើនឡើងដល់ ចំនួន ៦២,២៩៥ធុង សរុបទូទាំងប្រទេស។ ក្នុងពេលជាមួយគ្នានេះធុងសំរាមចំនួន ២០,៧៤១ធុង (ធុងចំណុះ ២៤០ លីត្រ មានចំនួន ១៩,១៦៧ និងធុងចំណុះ ១២០ លីត្រ ចំនួន ១,៥៧៤ ធុង) បានមកដល់ឃ្លាំងរបស់ក្រសួងបរិស្ថានរួចហើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាការលើកទឹកចិត្ត និងជំរុញ «ភាពស្អាត» ដល់មូលដ្ឋានការបែងចែកធុងសំរាមនេះ គឺដើម្បីរួមគ្នាជំរុញការសម្អាត និងគ្រប់គ្រងសំណល់ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាឱ្យសហគមន៍មានបរិស្ថានល្អ និងសោភ័ណភាពស្រស់បំព្រង។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា ធុងសំរាមទាំងនេះជាឧបករណ៍ដ៏សំខាន់សម្រាប់គាំទ្រដល់សកម្មភាពប្រមូល ទុកដាក់ និងជំរុញការញែកសំណល់ ប្រកបដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធនាការឆ្ពោះទៅកម្ពុជាស្អាត ដែលក្នុងពេលនេះ ការប្រែប្រួលឥរិយាបថវិជ្ជមានរបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ឈប់ការចោលសំរាមពាសវាលពាសកាល ជារឿងសំខាន់ និងមានការចូលរួមទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ គឺជាផ្នែកមួយនៃការអនុវត្តសេដ្ឋកិច្ចចក្រា។ វាគឺជាការផ្លាស់ប្តូររបៀបរស់នៅ ផលិត និងប្រើប្រាស់ដោយផ្អែកលើប្រសិទ្ធភាព និងការទទួលខុសត្រូវចំពោះបរិស្ថាន។

ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន និងអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរ និងសហគមន៍ រួមគ្នាប្រែក្លាយសកម្មភាពជាក់ស្តែង ទៅជាចលនាដោយបន្តចូលរួមយ៉ាងផុសផុលដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា នៅពេលអនាគត៕

អត្ថបទដែលទាក់ទង

ត្រឡប់មកទីកំណើតដោយមោទនភាព ... ពីកុមារីសាលាត្រាំ កញ្ញា ចាន់ ឆេងអូន ទៅជាអ្នកអប់រំជំនាន់ថ្មី នៅសាលាបឋមសិក្សាត្រាំ
2026/10/05 04:30:54 pm        1
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យផ្ទាល់ដំណើរការជ្រើសរើសកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនគ្រូបង្រៀនបឋមសិក្សាជាប់បម្រុង (អាទិភាពទី១) វេនរសៀល
2026/10/05 04:27:22 pm        1
សហគ្រាសផលិតឱសថ PPM និងក្រុមហ៊ុន Biocodex បើកសម្ពោធ Bioflor ឡើងវិញ ដើម្បីផ្គត់ផ្គង់ឱសថ នេះនៅកម្ពុជា
2026/10/05 04:04:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីថាមពលអាមេរិក៖ អាមេរិកកំពុងពិភាក្សាជាបន្តបន្ទាប់ជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីដោះស្រាយវិបត្តិ

2026/10/05 05:19:54 pm
​មីយ៉ាន់ម៉ាអះអាងថា ជនអន្តោប្រវេសន៍ជិត ១០.០០០នាក់ បានវិលត្រឡប់មកពីម៉ាឡេស៊ីវិញ នៅឆ្នាំនេះ
2026/10/05 04:55:36 pm
​កងទ័ពអ៊ីស្រាអែលថា បានសម្លាប់ជនប្រដាប់អាវុធម្នាក់នៅភាគខាងត្បូងស៊ីរី
2026/10/05 04:44:50 pm
​របាយការណ៍៖ ព្រីតថេនគ្រោង​នឹង​ដំឡើង​ពន្ធលើការ​នាំចូល​រថយន្តអគ្គិសនីរបស់ចិន
2026/10/05 04:42:42 pm
​របាយការណ៍៖ នាយករដ្ឋមន្ត្រីជប៉ុន នឹងហៅចិនថា ជា «អ្នក​ជិតខាងដ៏សំខាន់» ក្នុងសុន្ទរកថាគោលនយោបាយ
2026/10/05 04:40:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm