លោក​ Zelenskyy និយាយ​ថា អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​ការ​លើ​ការ​ជម្លៀសមនុស្ស​ចេញពី​រោងចក្រ Azovstal

2022/05/18 09:36:22 pm        1.3 K

​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​ការ​ដើម្បី​នាំ​យក​ទាហាន​របស់​ខ្លួន ​ដែល​នៅ​សេសសល់​ទាំងអស់​ចេញពី​រោងចក្រ​ដែក Azovstal ដោយ​សុវត្ថិភាព​។ លោក​បាន​និយាយ​នៅ​ក្នុង​វីដេអូ​ថា ​បេសកកម្ម​ជម្លៀស​កំពុង​បន្ត​។ វា​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​មន្ត្រី​យោធា ​និង​ចារកម្ម​របស់​យើង ហើយ​អ្នក​សម្រុះសម្រួល​អន្តរជាតិ​ដែល​មាន​ឥទ្ធិពល​បំផុត​ក៏​បាន​មក​ចូលរួម​។​

​លោក Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងកម្លាំង​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​នៅ​ក្រុង ​Lviv ភាគ​ខាងលិច និង​តំបន់ Sumy ព្រមទាំង​តំបន់​ Chernihiv ភាគ​ឦសាន និង​បាន​វាយប្រហារ​តាម​អាកាស​នៅ​តំបន់ Luhansk ភាគ​ខាងកើត​។ តំបន់​ជាប់​ព្រំដែន​អ៊ុយ​ក្រែ​ន​បានឃើញ​ពី​សកម្មភាពបំផ្លាញ​របស់​រុស្ស៊ី​។ ទាហាន​អ៊ុយ​ក្រែ​ន​បន្ថែមទៀត​ត្រូវបាន​ជម្លៀស​ចេញពី​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol កាលពី​ថ្ងៃ​អង្គារ​។ រថយន្តក្រុង​ជាច្រើន​គ្រឿងដែល​អមដោយ​រថយន្ត​យោធា​រុស្ស៊ី ត្រូវបានគេ​មើលឃើញថា​បានចេញ​មកពី​រោងចក្រ​ដែកថែប​ Azovstal​។ ទាហាន​អ៊ុយ​ក្រែ​នត្រូវបាន​គេ​នាំទៅកាន់​ទីក្រុង Olenivka គ្រប់គ្រង​ដោយ​រុស្ស៊ី​។

​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ជាង ២៦០​នាក់​ដែល​មួយចំនួន​បាន​រងរបួស​ធ្ងន់ ​បាន​ចាក​ចេញពីអគារ​បាក់បែក​នៃ​រោងចក្រ Azovstal ហើយ​បានប្រគល់​ខ្លួនទៅឱ្យ​ភាគី​រុស្ស៊ី​ នៅក្នុង​កិច្ចព្រមព្រៀង​ដែល​បានចរចា​ដោយ​ភាគី​សង្គ្រាម​។ អាជ្ញាធរអ៊ុយ​ក្រែ​ន​បាន​និយាយថា ពួកគេ​កំពុងធ្វើការ​ដើម្បី​នាំយក​ទាហាន​ដែល​នៅ​សេសសល់​ ចេញពី​រោងចក្រ​ដែក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        5
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm