បាល់ទាត់៖ ក្រុមបាល់ទាត់ Nottingham Forest បានយកឈ្នះ Sheffield United ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីដើម្បីឈានឡើងវគ្គផ្តាច់ព្រ័ត្រ Play-Off ក្របខណ្ឌ League Championship ដើម្បីកៅអីចុងក្រោយនៅក្របខណ្ឌកំពូល English Premier League។

ការប្រកួតជើងទី១ នៅទឹកដី Sheffield United ក្រុម Nottingham Forest បានយកឈ្នះ ២-១ តែត្រលប់មកទឹកដីខ្លួនឯងវិញ Sheffield United ក៏យកឈ្នះវិញ ២-១ យប់មិញនេះធ្វើឱ្យក្រុមស្មើគ្នាសរុបទាំងពីរជើង ៣-៣។ Brenan Johnson ជាអ្នកបើកការនាំមុខនៅជើងទី២ នេះនៅនាទីទី១៩ មានន័យថា Forest នាំមុខ ៣-១ ទាំងពីរជើង។ ឈានដល់វគ្គទី២ ក្រុមភ្ញៀវ Sheffield United ក៏វាយពីរគ្រាប់វិញដោយ Morgan Gibbs-White និង Conor Hourihane។ យ៉ាងណាក្តីឈានដល់វគ្គ ១១ម៉ែត្រកាត់សេចក្តីអ្នកចាំទី Nottingham Forest, Brice Samba ជួយសង្គ្រោះបានដល់ទៅ ៣គ្រាប់ក្លាយជាវីរបុរសរបស់ Nottingham Forest យកឈ្នះ Sheffield United ៣-២។
នេះជាបរាជ័យលើកទី៩ សំរាប់ Sheffield United ក្នុងការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីនៅវគ្គ Play-Off និងខកខានត្រលប់មកកាន់ក្របខណ្ឌកំពូលវិញ។ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Nottingham Forest សប្បាយចិត្តពេកបានរត់ចូលទីលានអបអរជ័យជំនះ តែមានអ្នកគាំទ្រម្នាក់បែជារត់ចូលទីលានបំបុកខ្សែប្រយុទ្ធ Sheffield United, Billy Sharp មួយទំហឹង។ Nottingham Forest នៅពេលនេះត្រូវជួបជាមួយ Huddersfield Town វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ថ្ងៃទី២៩ ចុងខែនេះក្នុងការប៉ុនប៉ងត្រលប់មកកាន់ក្របខណ្ឌកំពូលអង់គ្លេសវិញ ក្រោយអវត្តមានអស់ ២៣ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ