អភិបាលរាជធានីភ្នំពេញជួបពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ

2026/10/06 10:30:06 am        103

ទីក្រុងហូជីមិញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ "សាលាមិត្តភាពកម្ពុជា-វៀតណាម" នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅសាលាក្រុងហូជីមិញ។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងពីទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

លោកស្រីបន្តថា ក្នុងជំនួបនេះ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញ សម្រាប់ការទទួលបដិសណ្ឋាកិច្ចបានយ៉ាងល្អប្រសើរក្នុងឱកាសដំណើរបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដ៏មានអត្ថន័យនាពេលនេះ និងបានសម្តែងនូវការអបអរសាទរ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញទាំងអស់សម្រាប់ការអភិវឌ្ឍ និងសមិទ្ធផលថ្មីៗជាច្រើនដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានធ្វើឲ្យទីក្រុងនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យគួរឲ្យស្ងើចសរសើរ។

អ្នកនាំពាក្យបន្ថែមថា ក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានជម្រាបជូនឯកឧត្តមអនុប្រធាន និងសហការីអំពីស្ថានភាពការអភិវឌ្ឍរាជធានីភ្នំពេញដែលកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលត្រូវបានស្តារ និងកសាងឡើងក្រោមគតិបណ្ឌិតដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញ និងអនុវត្តប្រកបដោយភាពជោគជ័យបំផុតនៃនយោបាយឈ្នះ-ឈ្នះ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោយការឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនរយឆ្នាំកន្លងមក ហើយបច្ចុប្បន្នមរតកដ៏វិសេសថ្លៃថ្លានេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ជាពិសេសគឺបានផ្តល់នូវបរិយាកាសសង្គមដែលប្រកបដោយភាពសុខុដុមរមនា មានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រោមការបន្តពូនជ្រុំថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុតដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងការនាំយកនាវាកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

លោកស្រីអ្នកនាំពាក្យបញ្ជាក់ថា ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញជាពេលនេះ គឺធ្វើឡើងក្នុងឆ្នាំមិត្តភាពខួបលើកទី៥៩ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងដើម្បីអបអរសាទរខួបលើក២២ នៃការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ តាមរយៈការភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរ ពិតជាបាននាំនូវគុណប្រយោជន៍សម្រាប់ប្រទេសជាតិ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង”។ សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ កន្លងមកតែងមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់កម្រិតជាតិ និងកម្រិតទីក្រុងរវាងគ្នាទៅវិញទៅមក ព្រមទាំងបានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ឆ្លៀតក្នុងឱកាសដ៏ល្អនេះ ឯកឧត្តមអភិបាលក៏បានអញ្ជើញឯកឧត្តមអនុប្រធាន និងសហការីដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញក្នុងពេលវេលាសមស្របណាមួយផងដែរ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ក្នុងជំនួបនោះជាការឆ្លើយតប ឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសម្តែងនូវការអបអរសាទរចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលទើបបានធ្វើឡើងរវាងរដ្ឋបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ។ ឯកឧត្តមបានបន្តថា ក្នុងករណីមានបញ្ហាអ្វីកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ សាលាក្រុងហូជីមិញបានត្រៀមខ្លួនរួចរាល់ក្នុងការជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។ ក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តមអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញក៏បានជម្រាបជូនសមភាគីកម្ពុជា អំពីការរីកចម្រើននានា ទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ប៉ុន្តែទីក្រុងហូជីមិញក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន បញ្ហាចរាចរណ៍ គ្រោះទឹកជំនន់ ការបំពុលបរិស្ថាន និងបញ្ហាគ្រឿងញៀនជាដើម ដែលថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយរួមគ្នា ក្រោយការធ្វើសមហរណកម្មតួនាទីភារកិច្ច និងការទទួលខុសត្រូវពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិរួចមក។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នាឱកាសនោះ ឯកឧត្តមក៏បានប្រគល់នូវលិខិតអញ្ជើញផ្លូវការរបស់ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញជូនឯកឧត្តម ឃួង ស្រេង ដើម្បីអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦ ស្តីពីការរួមបញ្ចូលគ្នានៃចលករសេដ្ឋកិច្ចសកលថ្មី ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ខាងមុខ ហើយកម្មវិធីដ៏មានសារសំខាន់នឹងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូសហប្រតិបត្តិការ អ្នកជំនាញការ ព្រមទាំងក្រុមហ៊ុនធំៗ សរុបប្រមាណជាង ១.៥០០នាក់ផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ក្រសួងមុខងារសាធារណៈ បន្តចុះធ្វើជំរឿនមន្ត្រីរាជការនៅក្រសួងផែនការដែលជាក្រសួងទី២៦
2026/10/06 12:25:54 pm        1
អាជ្ញាធរ និងពលរដ្ឋរួមគ្នាប្រារព្ធពិធីបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
2026/10/06 12:12:49 pm        1
បណ្ដាវត្តនៅភ្នំពេញរៀបចំទេយ្យទានក្នុងរដូវភ្ជុំផ្ដល់ជូនទៅពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខក្នុងស្មារតីសាមគ្គីជាតិ
2026/10/06 12:06:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមុខងារសាធារណៈ បន្តចុះធ្វើជំរឿនមន្ត្រីរាជការនៅក្រសួងផែនការដែលជាក្រសួងទី២៦

2026/10/06 12:25:54 pm
​ព្រះខ័នរាជ ត្រៀមប្រកួតបើកឆាកជើងឯកក្លិបអាស៊ានដោយជឿជាក់ ទោះអវត្តមាន សារ៉េត គ្រីយ៉ា
2026/10/06 12:19:25 pm
​អាជ្ញាធរ និងពលរដ្ឋរួមគ្នាប្រារព្ធពិធីបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
2026/10/06 12:12:49 pm
​បណ្ដាវត្តនៅភ្នំពេញរៀបចំទេយ្យទានក្នុងរដូវភ្ជុំផ្ដល់ជូនទៅពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខក្នុងស្មារតីសាមគ្គីជាតិ
2026/10/06 12:06:26 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ពង្រឹង​ការ​សិក្សា​ភ្ជាប់​ជំនាញ និងសីលធម៌
2026/10/06 11:56:42 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 08:08:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm