ខេត្តកំពង់ឆ្នាំងចាប់ផ្តើមបំពាក់អំពូលសូឡាតាមបណ្តោយផ្លូវជាតិលេខ៥ ពីព្រំប្រទល់ខេត្តកំពង់ស្ពឺ ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់

2026/10/06 11:49:05 am        661

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងដំណើរការបំពាក់ និងដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យ ឬអំពូលសូឡា តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងដោយគ្របដណ្តប់ចាប់ពីព្រំប្រទល់ខេត្តកំពង់ស្ពឺ រហូតដល់ព្រំប្រទល់ខេត្តពោធិ៍សាត់ ក្នុងគោលបំណងបង្កើនការបំភ្លឺនៅពេលយប់ សម្រួលការធ្វើដំណើរ និងរួមចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងតំណាងអគ្គិសនីកម្ពុជា ព្រមទាំងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពនៃការដំឡើងបង្គោលអំពូលសូឡាតាមបណ្តោយផ្លូវជាតិលេខ៥។ ការដំឡើងបង្គោលត្រូវបានរៀបចំដោយមានចន្លោះប្រមាណ ៥០ម៉ែត្រ ក្នុងមួយបង្គោល ហើយគ្រោងនឹងបញ្ចប់ការងារឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរ។

ឯកឧត្តមអភិបាលខេត្ត បន្តថា រហូតមកដល់ពេលនេះ ក្រុមការងារបានដំឡើងបង្គោលអំពូលសូឡាបានជាច្រើនបង្គោលរួចមកហើយ ដែលនឹងជួយធ្វើឱ្យផ្លូវជាតិលេខ៥មានពន្លឺភ្លឺច្បាស់នៅពេលយប់ ជាពិសេសនៅតំបន់ដែលមិនទាន់មានប្រព័ន្ធបំភ្លឺផ្លូវគ្រប់គ្រាន់។ ការអនុវត្តគម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពនៅតាមបណ្តោយផ្លូវជាតិលេខ៥។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥ បានសម្តែងការសាទរ និងរីករាយចំពោះការដំឡើងអំពូលសូឡានេះ ដោយពួកគាត់យល់ថា ការបំភ្លឺផ្លូវនៅពេលយប់ នឹងជួយឱ្យការធ្វើដំណើរមានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យផ្លូវជាតិលេខ៥កាន់តែមានសោភ័ណភាព។

ប្រជាពលរដ្ឋក៏បានសម្តែងនូវការអរគុណ និងសាទរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្តល់ការយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ ជាមួយគ្នានេះ ការប្រើប្រាស់ថាមពលព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវ ក៏ជាការចូលរួមប្រើប្រាស់ថាមពលស្អាត កាត់បន្ថយការចំណាយលើអគ្គិសនី និងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ព្រមទាំងការពារបរិស្ថានផងដែរ៕កាំង ហុងវាស្នា



 

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលសម្រាប់ថ្នាក់ដឹកនាំ នៃសន្និសីទភាគីលើកទី៣១ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅប្រទេសទួរគីយ៉េ
2026/11/10 07:50:56 am        1
សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
2026/11/09 06:45:14 pm        1
សម្ដេចធិបតី៖ការអនុវត្តកាតព្វកិច្ចយោធានៅពេលនេះ គឺជាការអនុវត្តដំបូងក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជា
2026/11/09 05:05:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលសម្រាប់ថ្នាក់ដឹកនាំ នៃសន្និសីទភាគីលើកទី៣១ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅប្រទេសទួរគីយ៉េ

2026/11/10 07:50:56 am
​លោក Trump នឹងជួបអន្តរការីកាតា តែ​មិនមាន​​​សញ្ញនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយ​អ៊ីរ៉ង់​ឡើយ​
2026/11/09 07:12:15 pm
​អ្នកបោះឆ្នោត នៅអាហ្វ្រិកខាងត្បូង បដិសេធគណបក្ស ANC ដោយ​ពន្លឿន​ឱ្យ​ប្តូរទៅរកនយោបាយចម្រុះ
2026/11/09 07:10:26 pm
​សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
2026/11/09 06:45:14 pm
​នាយក​រដ្ឋមន្ត្រី​បារាំង ជួបពិភាក្សាអំពីកង្វល់របស់ក្រុមអ្នកតវ៉ា ជុំវិញ​ការចំណាយលើការជីវភាព​រស់នៅ
2026/11/09 06:30:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/09 09:26:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/09 06:25:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/09 10:34:57 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm