លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ពង្រឹង​ការ​សិក្សា​ភ្ជាប់​ជំនាញ និងសីលធម៌

2026/10/06 11:56:42 am        108

ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រ (១៩៤៦-២០២៦) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជំរុញដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ នៅក្នុងសាកលវិទ្យាល័យមួយនេះ ត្រូវពង្រឹងនូវគុណភាពការអប់រំ និងការ​បណ្ដុះ​បណ្ដាល​ ដោយផ្សារភ្ជាប់ចំណេះដឹងវេជ្ជសាស្ត្រ ជំនាញបច្ចេកទេស និងសីលធម៌ វិជ្ជាជីវៈ។

ក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រ និងអបអរសាទរខួប៨០ឆ្នាំ នៃការ​បង្កើត​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានមាន​ប្រសាសន៍​ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ថា សុខភាព​ប្រជាជន​ គឺជាទ្រព្យធនដ៏សំខាន់មួយ។ ក្នុងន័យនេះ បេសកកម្មសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គឺមិនមែនត្រឹមតែបណ្ដុះបណ្ដាល ជំនាញសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើធនធានមនុស្ស សុខភាពរបស់ជាតិ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា បច្ចុប្បក្រោមក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន ត្រូវបានចាត់ទុកជាអាទិភាពដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងន័យនេះ ការអភិវឌ្ឍន៍នូវធនធានមនុស្សសុខាភិបាល ការពង្រឹងគុណភាពអប់រំវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់ស្រាវជ្រាវ នវានុវត្តន៍ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល គឺជាផ្នែកដ៏សំខាន់មួយ ក្នុងការឆ្លើយតបតម្រូវការសុខភាពរបស់ប្រជាជន និងបញ្ហាប្រឈមសុខភាពនាពេលអនាគត ។

លោកជំទាវបណ្ឌិត បានជំរុញសន្នីសីទវិទ្យាសាស្ត្រ រយៈពេល២ថ្ងៃនេះ មិនត្រឹមតែជាការធ្វើបទបង្ហាញ ឬកិច្ចពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែមានការបង្កើតកិច្ចសហការថ្មី ការស្រាវជ្រាវថ្មី គំនិតថ្មី និងសកម្មភាពជាក់ស្ដែង ដែលចូលរួមកែលម្អសុខភាពប្រជាពលរដ្ឋ ។ ពិតណាស់ថា ជាសាកលវិទ្យាល័យ មន្ទីរពេទ្យ ក្រសួង ឬស្ថាប័នណាមួយ ដោះស្រាយបញ្ហាសុខាភិបាលដ៏ស្មុគស្មាញនេះ តែម្នាក់ឯងបាននោះទេ ដូច្នេះភាពជាដៃគូ ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ គឺជាគន្លឹះមួយដ៏មានសារសំខាន់បំផុត ។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឲ្យដឹងថា ចាប់តាំងពីបង្កើតឡើង នៅឆ្នាំ១៩៤៦ សាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិជ្ជាជីវៈសុខាភិបាល និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដោយក្នុងនោះបានបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត ឱសថការី ទន្តបណ្ឌិត គិលានុបដ្ឋាក អ្នកជំនាញសុខភាពសាធារណៈ និងអ្នកជំនាញសុខាភិបាលជាច្រើនជំនាញទៀត ហើយអតីតនិស្សិតទាំងអស់នោះ បានទៅបម្រើការងារនៅទូទាំងប្រទេស មានតាមមន្ទីរពេទ្យ មណ្ឌលសុខភាព សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ស្ថាប័នរដ្ឋាភិបាល និងនៅសហគមន៍ ។

ឯកឧត្តមបានបន្តថា ដើម្បីឲ្យវិស័យសុខាភិបាលនៅកម្ពុជា រួមចំណែកកាន់តែខ្លាំងក្នុងការកសាងកម្ពុជា ដែលមានសុខភាពល្អ មានភាពធន់ និងត្រៀមខ្លួនត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពនាពេលអនាគត សន្និសីទនេះ នឹងពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះទី១. ផ្ដោតលើអនាគត នៃការអប់រំអ្នកជំនាញសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល, ទី២. ផ្ដោតលើការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត និងការគំរាមកំហែងសុខភាពដែលកំពុងកើតឡើង និងទី៣. ផ្ដោតលើបញ្ហាប្រឈមផ្នែកសុខភាពដ៏សំខាន់មួយ សម្រាប់ទសវត្សរ៍ខាងមុខ គឺជំងឺមិនឆ្លង និងការកើនឡើងនៃប្រជាជនវ័យចាស់៕ អត្ថបទ បាន សុខរិទ្ធិ

 

អត្ថបទដែលទាក់ទង

គ.ជ.ប ប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធពីការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ឃុំ-សង្កាត់
2026/10/06 01:13:45 pm        1
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញ បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ និងភាពធន់សម្រាប់ដំណើរការវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)
2026/10/06 01:09:23 pm        1
រដ្ឋមន្រ្ដីក្រសួងកសិកម្ម និងនាយិកា AFNR នៃធនាគារ ADB ជួបពិភាក្សាគ្នាផ្លាស់ប្តូរទស្សនៈ ពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម
2026/10/06 12:56:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ.ជ.ប ប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធពីការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ឃុំ-សង្កាត់

2026/10/06 01:13:45 pm
​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញ បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ និងភាពធន់សម្រាប់ដំណើរការវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)
2026/10/06 01:09:23 pm
​រដ្ឋមន្រ្ដីក្រសួងកសិកម្ម និងនាយិកា AFNR នៃធនាគារ ADB ជួបពិភាក្សាគ្នាផ្លាស់ប្តូរទស្សនៈ ពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម
2026/10/06 12:56:11 pm
​អ្នកនាំពាក្យ៖ តម្លៃនៃសន្តិភាព គឺជាការលះបង់ដ៏ធំធេង និង​គ្រប់​ទម្រង់​ដែល​ធ្វើ​ឡើង​ដោយ​អតីត​យុទ្ធជន និងនិវត្តជន
2026/10/06 12:53:27 pm
​លោក Trump ៖ ការគំរាមកំហែងបានធ្វើឱ្យអាមេរិកដកយន្តហោះទម្លាក់គ្រាប់បែកចេញពីមូលដ្ឋាន RAF Fairford
2026/10/06 12:52:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 08:08:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm