ក្នុងខេត្តតាកែវ កុមារនិងយុវវ័យ (អាយុ១២-១៧ឆ្នាំ) ចំនួនជិត៩០ភាគរយបានចាក់វ៉ាក់សាំងដូសទី៣

2022/05/18 11:07:35 pm        660

តាកែវ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ ដល់កុមារអាយុ១២ឆ្នាំ និងយុវ័យអាយុ១៧ រហូតមកដល់ពេលនេះ សម្រេចបានជិត ៩០ភាគរយហើយ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរ សុខាភិបាលខេត្តតាកែវ ។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា កុមារ និងយុវ វ័យ អាយុ១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវចាក់លើកទី៣ មានចំនួនប្រមាណ ១០ម៉ឺននាក់ រហូតមក​ដល់ពេលនេះ ក្រុមគ្រូពេទ្យ បានចាក់ជូនពួកគេបានចំនួនជិត ៩ម៉ឺននាក់ហើយ។

លោកវេជ្ជបណ្ឌិត បានបន្តថា សម្រាប់កុមារអាយុ៦ឆ្នាំ ដល់១១ឆ្នាំ ចាក់លើកទី៣ បានចំនួនជាង៥ ម៉ឺននាក់ ឬប្រមាណ៥០ភាគរយ និងកុមារអាយុ៥ឆ្នាំ ​ចាក់បានចំនួនជិត៣ពាន់នាក់ ឬប្រមាណ​១៦ភាគរយ ។ ដោយឡែកកុមារអាយុ៣ឆ្នាំ និង៤ឆ្នាំ មិនទាន់បានចាក់ដូសទី៣នៅឡើយទេ ដោយសារតែពួកគេ ទើបតែចាក់ដូសទី២រួចរាល់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មន្រ្តីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ​ជាពិសេសអាជ្ញាធរមូល ដ្ឋាន កំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម តាមរយៈការចុះទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែល​មាន​កូនត្រូវ ចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ​ត្រូវ​បញ្ជូនពួកគេទៅចាក់ឱ្យបានគ្រប់គ្នា ។ ចំណែក​ប្រជាពលរដ្ឋ ​ដែលចាក់ ដូសទី២ ឬដូសទី៣ហើយ ដែលគ្រប់ចំនួនថ្ងៃត្រូវចាក់ដូសទី៣ ឬទី៤ ត្រូវទៅចាក់ឱ្យបានគ្រប់គ្នាផងដែរ។

ក្នុងខេត្តតាកែវ ប្រជាពលរដ្ឋ ដែលបានចាក់វ់ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ​មានចំនួនជាង ៩០ម៉ឺននាក់ ឬ១១៨ភាគរយ អ្នកដែលបានចាក់វ់ាក់សាំងដូសទី២ ​មានចំនួន៩១ភាគរយ ​និងការចាក់ លើកទី៣ ​ទើបតែបានចំនួនជាង៤០ម៉ឺនាក់​ ឬជាង៦០ភាគរយប៉ុណ្ណោះ៕ អត្ថបទ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm