អាមេរិក និង​សម្ព័ន្ធមិត្ត​ដាក់​ទណ្ឌកម្ម​យោធា​មី​យ៉ាន់​ម៉ា​សម្រាប់​ការ​បោស​សំអាត​ក្រុម​បាតុករ​

2021/04/27 09:59:58 am        111

​អាមេរិក៖ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក​ អាន់​ថូ​នី ប្ល៊ី​ន​គិ​ន បាន​ប្រកាស​ទណ្ឌកម្ម​ថ្មី​ទៅលើ​សមាជិក​យោធា​មី​យ៉ាន់​ម៉ា សម្រាប់​វិធានការ​បង្ក្រាប​របស់​ពួកគេ​ មក​លើ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ចាប់​តាំង​ពី​យោធាបាន​រឹបអូស​អំណាច​ ពី​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី​ អ៊ុង​សាន ស៊ូ​ជី កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១​ កន្លងទៅ។​

​ទណ្ឌកម្ម​នេះ​ដែរគឺជា​ទណ្ឌកម្ម​លើក​ទី​២​ ហើយ​ដែល​សហរដ្ឋអាមេរិកបាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​ការ​សម្របសម្រួល​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត។​ ​នៅ​ថ្ងៃ​នោះ​ដែរ សហរដ្ឋ​អាមេ​រិក និង​សហភាព​អឺរ៉ុប បាន​ប្រកាស​ទណ្ឌកម្ម​សិទ្ធិ​មនុស្ស​មក​លើ​ចិន សម្រាប់​ការគាបសង្កត់​ជន​មូស្លីម​អ៊ូ​ហ្គួ​រនៅ​ខេត្ត​ហ្ស៊ី​ន​ជាំ​ង។​ ​លោក​ ប្ល៊ី​ន​គិ​ន បាន​និយាយ​ថា សហរដ្ឋអាមេរិកបន្ត​អំពាវ​នាវ​ឲ្យ​របប​សឹក​សហភាព​មី​យ៉ាន់​ម៉ា ដោះលែងអ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​គេ​ឃាត់​មិន​ត្រឹមត្រូវ បញ្ឈប់​ការវាយប្រហារ​មក​លើ​សមាជិក​សង្គម​ស៊ីវិល ក្រុម​អ្នកសារព័ត៌មាន ក្រុម​សហជីព បញ្ឈប់​ការ​សម្លាប់​យ៉ាង​ឃោរឃៅ​ដោយ​កងកម្លាំង​សន្តិសុខ និង​ប្រគល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​វិញ។​

​គួរ​ឲ្យ​ដឹង​ថា ​ក្រុម​បាតុករ​នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចូលរួម​ផង​ដែរ​ដោយ​ព្រះសង្ឃ​កាន់​ទៀន ខណៈ​ដែល​ក្រុម​បាតុករប្រើប្រាស់​ទៀន​ ធ្វើជា​រូប​និមិត្ត​សញ្ញា​ម្រាមដៃ​បី។​ ចំនួន​​មនុស្ស​ស្លាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​​មី​យ៉ាន់​ម៉ា ចាប់​តាំងពី​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ២០២១ ​កន្លងទៅបាន​កើន​ឡើង​ដល់ ២៥៤​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ក្រោយ​មនុស្ស ៤​នាក់​បន្ថែម​ទៀត​បាន​ស្លាប់ ដែល​រួម​ទាំង​កុមារ​អាយុ ១៣​ឆ្នាំ​ម្នាក់​ផង​ដែរ ដែល​ត្រូវ​បាន​កង​កម្លាំង​បាញ់សម្លាប់​នៅ​ទីក្រុង​ធំ​ទី​២ ម៉ាន់​ដា​ឡេ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm