ការអភិវឌ្ឍ និងកសាងសមិទ្ធផលថ្នាក់មូលដ្ឋាន នៅតែមានភាពសកម្ម បើទោះបីជាកន្លងមកជួបវិបត្តិកូវីដ-១៩

2022/05/18 11:41:15 pm        396

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ រួមដំណើដោយឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺចំនួន០៥ រូបទៀត បានអញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តចំប៉ាចារ៍ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

​ក្នុងពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។ 

ឯកឧត្តម ទិត វុទ្ធី បានឲ្យដឹងថា វត្តចំប៉ាចារ៍ ត្រូវបានចាប់ផ្ដើមកសាងឡើងតាំងពីឆ្នាំ១៨១០ ហើយបើគិតមកទល់ពេលបច្ចុប្បន្ន វត្តនេះមានអាយុកាលជាង២១២ឆ្នាំហើយ។ នៅក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ វត្តនេះត្រូវបានរងការវាយប្រហារដោយរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យទីវត្តអារាមមួយនេះត្រូវបានបោះបង់ចោលអស់រយៈកាលជាយូរ។ បើទោះបីជាវត្តនេះធ្លាប់បានឆ្លងកាត់នូវអតីតកាលដ៏ជូរចត់ ប៉ុន្តែបច្ចុប្បន្នវត្តនេះនៅតែទទួលបាននូវការគោរពជាទីសក្ការៈសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទគោរពបូជា។ ហើយលើសពីនោះថែមទៀត ក្រោមការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានបន្តកសាងនូវសមិទ្ធផលនានាតាមរយៈការគៀរគរថវិការ និងការឧបត្ថម្ភផ្សេងៗពីសំណាក់សប្បុរសជនដែលមកពីទីជិតទីឆ្ងាយ ដើម្បីចូលរួមអភិវឌ្ឍ និងថែរក្សានូវវិស័យពុទ្ធសាសនាឱ្យកាន់តែរីកចំរើនរុងរឿងថែមទៀត។ 

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ព្រះសង្ឃ និងពុកម៉ែ បងប្អូន ចំពោះការដាក់សម្ពោធជាផ្លូវការនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ហើយសមិទ្ធផលទាំងអស់នេះ នឹងក្លាយទៅជាប្រយោជន៍សម្រាប់ទីសក្ការៈរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយមកជួបជុំគ្នា ដើម្បីធ្វើទាន និងរក្សាទុកអោយកូនចៅជំនាន់ក្រោយបន្តអនុវត្តនិងប្រកាន់ខ្ជាប់នូវពុទ្ធសាសនារបស់កម្ពុជា។ ទន្ទឹមនឹងនោះឯកឧត្តមបានបន្ថែមថាសមិទ្ធផលទាំងនេះនឹងក្លាយជាផ្នែកមួយដែលបង្ហាញកាន់តែច្បាស់ពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិក ក៏ដូចជាការបេ្តជ្ញាចិត្តប្រកបដោយសទ្ធារជ្រះថ្លារបស់ថ្នាក់ដឹកនាំក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនា អោយកាន់តែរីកសុះសាយនិងឆ្ពោះទៅមុខ៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm