សម្តេចធិបតី៖ រដ្ឋាភិបាលយកចិត្តទុកដាក់ឧបត្ថម្ភថវិកាដល់គ្រួសាររងគ្រោះខូចខាតផ្ទះនៅជម្លោះព្រំដែន

2026/10/07 01:44:37 pm        112

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មាន​ប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់ និងឧបត្ថម្ភការ​ដល់គ្រួសារដែលបានរងគ្រោះនៅជម្លោះព្រំដែនតាមរយៈការ​ផ្ដល់ប្រាក់ឧត្ថម្ភប្រចាំខែ ផ្ដល់សំណងចំពោះពលរដ្ឋដែលរងគ្រោះខូចខាត​ផ្ទះទាំងស្រុង និងខូចខាត​តិចតួច និងបានដាក់ចេញគោលនយោបាយជាច្រើនទៀតដើម្បីជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។​

ក្នុងឱកាសនោះសម្ដេច​ធិបតី បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ និងដោះស្រាយបញ្ហាដីធ្លីផ្ទះសម្បែងជូនប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន។

សម្ដេច​បានថ្លែងថា​៖« រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភថ្លៃជួសជុលផ្ទះ១ខ្នងចំនួន ២០លានរៀលចំពោះផ្ទះខ្ទេចខ្ទីដោយសារសង្គ្រាមថៃឈ្លានពាន, ១២លានរៀលចំពោះផ្ទះខូចកម្រិតធម្មតា, ២លានរៀលចំពោះផ្ទះខូចតិចតួច។ ក្នុងនោះមានពលរដ្ឋ ១៦០៦គ្រួសារទទួលបានការឧបត្ថម្ភនេះ និងអត្ថប្រយោជន៍ផ្សេងទៀត»។ 

សូមជម្រាបថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៥៩ លានដុល្លារអាមេរិក ក្នុងការសាងសង់ផ្ទះជិត ៥,០០០ ខ្នង ជូនដល់ជនភៀសសឹក។ ខណៈរដ្ឋក៏បានប្រើប្រាស់ថវិកាជាតិ និងមូលនិធិផ្សេងៗដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងសាធារណៈដែលរងការខូចខាត (ដូចជា សាលារៀន និងមន្ទីរពេទ្យ)៕

 

អត្ថបទដែលទាក់ទង

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ
2026/10/07 03:47:07 pm        1
រាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការសម្របសម្រួលវិស័យ SME ដើម្បីសម្រួលការធ្វើធុរកិច្ចនៅកម្ពុជា
2026/10/07 03:17:50 pm        1
សល់២ថ្ងៃទៀតការផ្តល់ពាក្យចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦នឹងត្រូវបានបញ្ចប់ ខណៈថ្ងៃនេះយុវជនបន្តទៅទទួលពាក្យជាបន្តបន្ទាប់
2026/10/07 03:10:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ

2026/10/07 03:47:07 pm
​ក្រសួងការពារជាតិ៖ បារាំងបាញ់សាកល្បងមីស៊ីលថ្មីដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ
2026/10/07 03:45:00 pm
​ការធ្លាយវីរុស​ពីមន្ទីរពិសោធន៍នៅរុស្ស៊ី ត្រូវបាន​សង្ស័យបណ្តាល​ឱ្យមានអ្នកស្លាប់ទី២ ខណៈប្រទេស ៤បិទព្រំដែន
2026/10/07 03:44:10 pm
​រាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការសម្របសម្រួលវិស័យ SME ដើម្បីសម្រួលការធ្វើធុរកិច្ចនៅកម្ពុជា
2026/10/07 03:17:50 pm
​សល់២ថ្ងៃទៀតការផ្តល់ពាក្យចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦នឹងត្រូវបានបញ្ចប់ ខណៈថ្ងៃនេះយុវជនបន្តទៅទទួលពាក្យជាបន្តបន្ទាប់
2026/10/07 03:10:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm