កម្ពុជាចាប់ផ្តើមចុះត្រួតពិនិត្យទីតាំងកាស៊ីណូនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការបើកល្បែងអនឡាញខុសច្បាប់

2026/10/07 04:03:53 pm        116

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ច នឹងចាប់ផ្តើមចុះត្រួតពិនិត្យទីតាំងកាស៊ីណូនៅទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ ដើម្បីធានាថា មិនមានការលួចបើកដំណើរការល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ខុសពីការកំណត់របស់រាជរដ្ឋាភិបាល។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យបញ្ឈប់ការផ្តល់អាជ្ញាបណ្ណសម្រាប់ល្បែងតាមប្រព័ន្ធអនឡាញ។

ការប្រកាសធ្វើឡើងនៅក្នុងប្រជុំមួយថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​មកពីរាជធានី-ខេត្តចំនួន ១៦ ដែលមានទីតាំងកាស៊ីណូ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៧ខែតុលា ឆ្នាំ២០២៦នេះ នៅលើបណ្តាញសង្គមផ្លូវការរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.ក.។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. អមដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះ​ ត្រូវបានរៀបចំក្នុងគោលបំណងចំនួន ២ គឺទី១- ដើម្បីផ្សព្វផ្សាយអំពីការមិនអនុញ្ញាត និងបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ និង ទី២-ការរៀបចំក្រុមការងារចម្រុះ ដើម្បីចុះពិនិត្យទីតាំងកាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ សំដៅធានាពុំមានការលបលួចបើកដំណើរការល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កាស៊ីណូចំនួន ២៤កន្លែង នៅក្នុងខេត្តព្រះសីហនុ បន្ទាយមានជ័យ និងស្វាយរៀង បានបញ្ចប់រាល់ប្រតិបត្តិការ និងសកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ បន្ទាប់ពីឱសានវាទបានផុតកំណត់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កាស៊ីណូចំនួន ១៨ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានដកហូតអាជ្ញាបណ្ណ ខណៈកាស៊ីណូចំនួន ៩ ផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងកំពុងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម ដើម្បីប្រមូលភស្តុតាង មុនឈានទៅដល់ការសម្រេចដកហូតអាជ្ញាបណ្ណ។នេះបើតាមអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៕ អត្ថបទ​​៖ ធូ វិរៈ


អត្ថបទដែលទាក់ទង

EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ
2026/10/07 04:53:42 pm        1
គណៈប្រតិភូ VECONAC កោតសរសើរកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលឿន
2026/10/07 04:47:10 pm        1
សម្ដេចធិបតី៖ ពីពេលនេះទៅ ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងលែងមានរង្វាន់ទៀតហើយ
2026/10/07 04:20:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន៖ ទួរគីនឹងបញ្ជូនកងកម្លាំងចំនួនកំណត់ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត

2026/10/07 05:27:29 pm
​លោក TRUMP ជឿថា ជម្លោះនៅអ៊ុយក្រែន គឺជិតឈានដល់ទីបញ្ចប់ហើយ
2026/10/07 05:25:26 pm
​លោក Trump ប្រកាសការវិនិយោគ ៣,៧ពាន់លានដុល្លារ លើកន្លែងសាងសង់នាវាថ្មី នៅ​អាមេរិក
2026/10/07 05:22:51 pm
​ក្រុងសេអ៊ូលព្យាយាម​ធ្វើ​ឱ្យ​ការរំលោភ​បទឈប់បាញ់របស់​កូរ៉េខាង​ជើងទៅ​​ជាផ្លូវការ ជុំវិញ​សកម្ម​ភាព​តាម​ព្រំដែន​
2026/10/07 05:13:38 pm
​មេដឹកនាំមីយ៉ាន់ម៉ា ចុះចតនៅម៉ាឡេស៊ី សម្រាប់កិច្ចប្រជុំពាក់ព័ន្ធនឹងការវិលត្រឡប់ទៅវិញរបស់ជនអន្តោប្រវេសន៍
2026/10/07 05:10:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm