អន្ដរជាតិ៖ អង្គការសហប្រជជាតិបានបញ្ជាក់ថា ជនស៊ីលវិល ៣៧៥២នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
នៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីការស្លាប់និងរងរបួសជនស៊ីវិល ការិយាល័យនៃស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធមនុស្សអង្គការសហប្រជាជាតិ (OHCHR) បានបញ្ជាក់ថា ការស្លាប់និងរងរបួសជនស៊ីវិលមានចំនួន ៧៨១៤នាក់ ដោយអ្នកស្លាប់មានចំនួន ៣៧៥២នាក់ និងរងរបួស ៤០៦២នាក់។
ការស្លាប់និងរងរបួសរបស់ជនស៊ីវិលភាគច្រើនត្រូវបានកត់ត្រាថា បណ្តាលមកពីការបាញ់ផ្លោងចូលក្នុងតំបន់មានប្រជនជនរស់នៅ រួមមានការបាញ់ផ្លោងដោយកាំភ្លើងធំ រ៉ុក្កែត មីស៊ីល និងការវាយប្រហារតាមអាកាស។ ការិយាល័យ អង្គការOHCHRនិយាយថាចំនួនពិតប្រាកដនៃអ្នកស្លាប់ មានចំនួនខ្ពស់ជាងនេះច្រើន។

