EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ

2026/10/07 04:53:42 pm        93

ភ្នំពេញ៖ សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) កម្ពុជា និងសាកលវិទ្យាល័យ Newcastle នៃប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិសម្រាប់និស្សិតកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកសិក្សា, ការផ្តល់ជូននិស្សិតនូវជម្រើសការសិក្សាផ្នែកខ្លះនៅកម្ពុជា និងបន្តបញ្ចប់នៅអូស្រ្តាលី,​ ការផ្លាស់ប្តូរការសិក្សារបស់និស្សិត និងបង្កើតឱកាសក្នុងការផ្តល់សញ្ញាបត្រ២ (Dual Degree) នាពេលខាងមុខ។

លោកសាស្ត្រាចារ្យ James Chua សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ EAMU និងជាឧទាហរណ៍ដ៏មានអត្ថន័យសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីភាពជាដៃគូអន្តរជាតិ ក្នុងការអភិវឌ្ឍវិស័យឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា។ សម្រាប់ EAMU កម្ពុជា នេះគឺជាចំណុចស្នូលនៃចក្ខុវិស័យរបស់សាកលវិទ្យាល័យ។

លោកមានប្រសាសន៍ថា៖ « យើងចង់ឱ្យនិស្សិតកម្ពុជាទទួលបានការអប់រំដែលមានស្តង់ដារអន្តរជាតិ ខណៈពេលដែលពួកគេចាប់ផ្តើមការសិក្សានៅក្នុងប្រទេស។ តាមរយៈភាពជាដៃគូជាមួយសាកលវិទ្យាល័យនៅបរទេស និស្សិតអាចជ្រើសរើសជម្រើសសិក្សាផ្សេងៗគ្នាស្របតាមបំណងប្រាថ្នា និងស្ថានភាពរបស់ពួកគេ ដូចជា ការចាប់ផ្តើមការសិក្សានៅក្នុងប្រទេសកម្ពុជា និងការបន្តទៅបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដៃគូនៅបរទេស ឬការរួមបញ្ចូលគ្នានូវបទពិសោធន៍សិក្សាទាំងក្នុងស្រុក និងអន្តរជាតិ»។

ចំណែក លោកបណ្ឌិត Alek Voninski សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Newcastle ប្រទេសអូស្ត្រាលី បានលើកឡើងថា នេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការ ហើយភាពជាដៃគូរវាងសាកលវិទ្យាល័យ Newcastle និងសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា (EAMU) គួរត្រូវបានចាត់ទុកថាជាស្ពានតភ្ជាប់រវាងស្ថាប័នទាំងពីរ។ សម្រាប់ Newcastle ភាពជាដៃគូនេះនឹងបង្កើតជាមូលដ្ឋានសម្រាប់ស្វែងយល់កាន់តែច្បាស់អំពីបរិបទក្នុងស្រុក ឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិត និងវិស័យឧស្សាហកម្ម ព្រមទាំង ស្វែងយល់ពីលំនាំនៃការអប់រំដែលមានភាពងាយស្រួលក្នុងការទទួលបានការសិក្សាប្រកបដោយភាពសមស្រប និងទាក់ទាញសម្រាប់និស្សិតកម្ពុជា។

លោកមានប្រសាសន៍ថា៖ «យើងនឹងមានឱកាសពង្រីកកិច្ចសហការក្នុងការផ្តល់ការអប់រំ និងការអប់រំឆ្លងដែន ជាពិសេស ក្នុងជំនាញដែលមានតម្រូវការការងារខ្ពស់។ កម្ពុជាកំពុងមើលឃើញការកើនឡើងនៃចំណាប់អារម្មណ៍លើកម្មវិធីសិក្សាដែលផ្តល់សញ្ញាបត្រអន្តរជាតិនៅក្នុងប្រទេស ព្រោះ កម្មវិធីទាំងនេះអាចផ្តល់ឱកាសដល់និស្សិតក្នុងការទទួលបានការអប់រំអន្តរជាតិក្នុងតម្លៃសមរម្យជាងការទៅសិក្សានៅក្រៅប្រទេសទាំងស្រុង។ យើងទន្ទឹងរង់ចាំកិច្ចពិភាក្សាអំពីអ្វីដែលសាកលវិទ្យាល័យ Newcastle និង EAMU អាចរួមគ្នាកសាងឡើងនាពេលអនាគត»។

កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព និងមានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។

គួបញ្ជាក់ផងដែរថា​ សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា (EAMU) ជាសាកលវិទ្យាល័យអន្តរជាតិ មានដើមកំណើតពីសឹង្ហបុរី ផ្តល់គុណភាពអប់រំខ្ពស់ កម្មវិធីសិក្សាសមស្របនឹងទីផ្សាការងារ កម្រិតជាតិ និងអន្តរជាតិ ។ និស្សិត EAMU មានជម្រើសក្នុងការផ្លាស់ប្តូរ និងបញ្ចប់ការសិក្សានៅ សឹង្ហបុរី ចក្រភពអង់គ្លេស និងអូស្ត្រាលី៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ
2026/10/07 04:53:42 pm        1
គណៈប្រតិភូ VECONAC កោតសរសើរកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលឿន
2026/10/07 04:47:10 pm        1
សម្ដេចធិបតី៖ ពីពេលនេះទៅ ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងលែងមានរង្វាន់ទៀតហើយ
2026/10/07 04:20:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន៖ ទួរគីនឹងបញ្ជូនកងកម្លាំងចំនួនកំណត់ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត

2026/10/07 05:27:29 pm
​លោក TRUMP ជឿថា ជម្លោះនៅអ៊ុយក្រែន គឺជិតឈានដល់ទីបញ្ចប់ហើយ
2026/10/07 05:25:26 pm
​លោក Trump ប្រកាសការវិនិយោគ ៣,៧ពាន់លានដុល្លារ លើកន្លែងសាងសង់នាវាថ្មី នៅ​អាមេរិក
2026/10/07 05:22:51 pm
​ក្រុងសេអ៊ូលព្យាយាម​ធ្វើ​ឱ្យ​ការរំលោភ​បទឈប់បាញ់របស់​កូរ៉េខាង​ជើងទៅ​​ជាផ្លូវការ ជុំវិញ​សកម្ម​ភាព​តាម​ព្រំដែន​
2026/10/07 05:13:38 pm
​មេដឹកនាំមីយ៉ាន់ម៉ា ចុះចតនៅម៉ាឡេស៊ី សម្រាប់កិច្ចប្រជុំពាក់ព័ន្ធនឹងការវិលត្រឡប់ទៅវិញរបស់ជនអន្តោប្រវេសន៍
2026/10/07 05:10:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm